Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដឹកឈើពីពោធិ៍សាត់ ចាប់បាននៅបាត់ដំបង

ដឹកឈើពីពោធិ៍សាត់ ចាប់បាននៅបាត់ដំបង

ខេត្តបាត់ដំបង ៖ កម្លាំងសមត្ថកិច្ចចម្រុះ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានឃាត់រថយន្តដឹកឈើ ១គ្រឿង សុទ្ធតែប្រភេទមុខធំៗ នៅចំណុចភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលរថយន្តដឹកឈើនេះបានធ្វើដំណើរចេញពីខេត្តពោធិ៍សាត់។

តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមកិច្ចសហការរវាងកម្លាំងមន្ត្រីឧទ្យានុ រក្សប្រចាំការស្នាក់ការច្រកចង្អៀត សមត្ថកិច្ចប្រចាំការស្នាក់ការថ្មដា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (W.A) ប្រចាំស្នាក់ការល្បាតច្រកចង្អៀត។

តាមសេចក្តីរាយការណ៍ ក្រោយពីបានពិនិត្យឃើញមានបង្កប់ឈើ ចំនួនន៤សន្លឹក កម្លាំងសមត្ថកិច្ច បានដកហូតរថយន្តសណ្តោងធុនធំ ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-3400 សណ្តោងកន្ទុយរ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-2829 ដឹកឈើប្រភេទស្ពង់ ចំនួន៤សន្លឹក រួមមាន ១,៩៥ ម៉ែត្រគូប, ៣,៥១ម៉ែត្រគូប ៤,០៥ម៉ែត្រគូប និង៤,៣២ម៉ែត្រគូប។

មន្ត្រីបានបញ្ជាក់ថា ករណីបង្ក្រាបនេះ សរុបមុខឈើទាំងអស់ ចំនួន៤សន្លឹក ស្មើនឹង១៣,៨៣ម៉ែត្រគូប ហើយត្រូវបានរក្សាទុកនៅស្នាក់ការរងច្រកចង្អៀត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES