Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម សិស្សគេចសាលា ចូលហាងកាហ្វេ ប៉ូលិសចាប់កោរសក់ ១៧នាក់

 សិស្សគេចសាលា ចូលហាងកាហ្វេ ប៉ូលិសចាប់កោរសក់ ១៧នាក់

ខេត្តកណ្តាល ៖ ក្មេងប្រុស ជាសិស្សសាលា ជាច្រើននាក់ បាននាំគ្នាគេចសាលា មិនចូលរៀនទៅសម្ងំពពាក់ពពូនតាមហាងកាហ្វេ ខ្លះសម្ងំលេងបុកប៊ីយ៉ា ត្រូវបានសមត្ថកិច្ចឆ្មក់ចុះបង្ក្រាប ប្រមូលបានចំនួន១៧នាក់ នាំយកមកអប់រំ ចាប់កោរសក់ រួចហៅអាណាព្យាបាលមកធានាយកត្រឡប់ទៅផ្ទវិះញ។

ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីវេលាម៉ោង ០៩និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំ ណុចទីតាំង ២ផ្សេងគ្នា ទី១-កន្លែងលក់ទឹកដូង ក្នុងភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង និងទី២-ហាងកាហ្វេកុងតឺន័រ បុកប៊ីយែរ ក្នុងភូមិបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង។

ក្រុមសិស្សគេចសាលាទាំង១៧នាក់ ដែលត្រូវសមត្ថកិច្ចចាប់កោរសក់ រួមមាន ទី១-ឈ្មោះយឿន លីយៀន ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សរៀនថ្នាក់ទី 10F។ ទី២-ឈ្មោះហួន វ៉ាន់និត ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី 10F។ ទី៣-ឈ្មោះស៊្រុន រក្សា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី 10E។ ទី៤-ឈ្មោះធី គឹមហ៊ត ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្សរៀនថ្នាក់ទី 7G។ ទី៥-ឈ្មោះ ខង ឈាងលី ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី 10F។ ទី៦-ឈ្មោះហេង គីមហ័ង ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សរៀនថ្នាក់ទី 10D។ ទី៧- ឈ្មោះពៅ ម៉េងផា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី 10D។ ទី៨-ឈ្មោះសយ ប៊ុនឡា ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី  10F។ ទី៩-ឈ្មោះរ៉ាឌី សុភាវណ្ណាសក្កិ ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី 7F។ ទី១០-ឈ្មោះផាន សុភាលី ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី 10G។ ទី១១-ឈ្មោះផល្លី ម៉េងឡុង ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សរៀនថ្នាក់ទី 10F។ ទី១២-ឈ្មោះភក្កី ប៊ុនឆាយ ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សរៀនថ្នាក់ទី 8C។ ទី១៣-ឈ្មោះសេង ប៉េងឡុង ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សរៀនថ្នាក់ទី 7H។ ទី១៤-ឈ្មោះ ឌិន វណ្ណៈ ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី 10G។ ទី១៥-ឈ្មោះឈឿន តិចគីម ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី 10G។ ទី១៦-ឈ្មោះវុទ្ធី សុធា ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សរៀនថ្នាក់ទី 8F និងទី១៧-ឈ្មោះឈួន សុខភ្ត្រា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី 9E។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅវេលាម៉ោង ០៩និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្អាង និងកម្លាំងនគរបាលប៉ុស្តិ៍ត្រើយស្លា រួមនិងកម្លាំងប្រជាការពារ បានចេញ ល្បាតក្នុងភូមិសាស្ត្រ ដល់ទីតាំងទី១-កន្លែងលក់ទឹកដូង ក្នុងភូមិទួលក្តី ឃុំត្រើយស្លា និងទី២-ហាងកាហ្វេកុងតឺន័រ បុកប៊ីយែរ ក្នុងភូមិបាឡាត់ឆឹង ឃុំត្រើយស្លា ក៏បានប្រទះឃើញក្រុមសិស្សសាលានៅជុំៗគ្នាអង្គុយលេង ខ្លះលេង បុកប៊ីយ៉ា និងបាននាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា ដើម្បីសាកសួរ សរុបចំនួន១៧នាក់។

ប្រភពដដែល បន្តថា តាមការបញ្ជាក់របស់លោកនាយកវិទ្យាល័យត្រើយស្លា បានបញ្ជាក់ថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១១ព្រឹក ពុំមានម៉ោងលីប (សម្រាក) ទេ។

តាមការបំភ្លឺរបស់សិស្សទាំងនោះ បានឱ្យដឹងថា ពួកខ្លួនពិតជាបានគេចសាលា មិនចូលរៀន ប្រាកដមែន។ដោយមានការចូលរួមពីលោកនាយកសាលា ក្រុមប្រឹក្សាឃុំ អាណាព្យាបាលសិស្ស បានធ្វើការអប់រំ ឱ្យធ្វើ អនាម័យ កោរសក់ សំពះសុំទោសអាណាព្យាបាល រួចទើបអនុញ្ញាតឱ្យឪពុកម្តាយធានាយកត្រឡប់ទៅផ្ទះវិញ ដើម្បីអប់រំបន្ត៕

RELATED ARTICLES