Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកការលក់ រថយន្ត​ទេសចរណ៍ ក្នុងប្រទេស​ ចិន​ធ្លាក់ចុះ​ ដើមឆ្នាំថ្មី​២០១៧

ការលក់ រថយន្ត​ទេសចរណ៍ ក្នុងប្រទេស​ ចិន​ធ្លាក់ចុះ​ ដើមឆ្នាំថ្មី​២០១៧

ទីផ្សាររថយន្ត

ចិន៖ ទិន្នន័យ​បង្ហាញថា​ការលក់រថយន្ត​ទេសចរណ៍​របស់​ចិន​បានធ្លាក់ចុះ​ក្នុង​ខែ​មករាឆ្នាំ​២០១៧ ដែល​ជា​និន្នាការ​ថយចុះ​ជាលើកដំបូងពី​មួយឆ្នាំទៅ​មួយឆ្នាំ។

សមាគម​រថយន្ត​ទេសចរណ៍​ចិន​ឲ្យ​ដឹងថា​ក្នុងអំឡុងខែ​មករានេះ​លើ​ទីផ្សារចិន​លក់​រថយន្ត​បាន​សរុប​ចំនួន​២,១២​លាន​គ្រឿង​ ធ្លាក់ចុះ​៩,៨%​ ដែលគេ​កត់​សម្គាល់​ថា​ជា​ថយចុះ​លើកដំបូង​ពីមួយឆ្នាំទៅមួយឆ្នាំ​​គិតចាប់តាំងពី​ខែ​កុម្ភះ​ឆ្នាំ​២០១៦ ។

សមាគម​បានលើកឡើងថា​ការលក់ថយចុះ​នៅក្នុង​ពេល​ចិន​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណីជាតិ​របស់ខ្លួន​ហើយ​គួបផ្សំនឹង​ការ​រងផលប៉ះពាល់នៃ​គោល​នយោបាយអនុគ្រោះដល់ការ​ទិញ​រថយន្ត​​​តិចជាងមុន ។

ក្រសួងពាណិជ្ជកម្ម​បានឲ្យ​ដឹងថា ចិន​គឺជា​ទីផ្សារទិញ​រថយន្ត​ធំជាងគេ​បំផុត​លើ​ពិភពលោក​ក្នុងអំឡុងពេល​៨ឆ្នាំ​ជាប់​គ្នា​ ។ ក្នុងនោះ​ចិន​លក់​ដាច់បាន​ប្រមាណជា​២៨លានគ្រឿង​ក្នុង​ឆ្នាំ​២០១៦ កើនឡើង​១៣,៧%​ពីមួយឆ្នាំទៅមួយឆ្នាំ​ដោយសារ​តែ​គោលនយោបាយ​អនុគ្រោះដល់ការទិញ​រថយន្ត​និង​វិធានាការ​មួយចំនួនទៀត​របស់រដ្ឋាភិបាល​។

ក្នុងឆ្នាំ​២០១៧ ក្រសួងហិរញ្ញវត្ថុ​​នឹង​បន្ត​គោលនយោបាយ​ហូតយកពន្ធ​លើការ​ទិញ​រថយន្ត​ដោយមានការអនុគ្រោះ​ប៉ុន្តែ​មានការ​កាត់បន្ថយ​ពន្ធ​ផងដែរ ។

ក្រសួងបានគូសបញ្ជាក់ថា​កំណើននៅក្នុងការ​លក់រថយន្ត​របស់ចិន​ឆ្នាំនេះ​អាច​មាន​សន្ទុះ​យឺត​ចន្លោះ​ពី​២%ទៅ​៦%​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES