ទីផ្សាររថយន្ត
ចិន៖ ទិន្នន័យបង្ហាញថាការលក់រថយន្តទេសចរណ៍របស់ចិនបានធ្លាក់ចុះក្នុងខែមករាឆ្នាំ២០១៧ ដែលជានិន្នាការថយចុះជាលើកដំបូងពីមួយឆ្នាំទៅមួយឆ្នាំ។
សមាគមរថយន្តទេសចរណ៍ចិនឲ្យដឹងថាក្នុងអំឡុងខែមករានេះលើទីផ្សារចិនលក់រថយន្តបានសរុបចំនួន២,១២លានគ្រឿង ធ្លាក់ចុះ៩,៨% ដែលគេកត់សម្គាល់ថាជាថយចុះលើកដំបូងពីមួយឆ្នាំទៅមួយឆ្នាំគិតចាប់តាំងពីខែកុម្ភះឆ្នាំ២០១៦ ។
សមាគមបានលើកឡើងថាការលក់ថយចុះនៅក្នុងពេលចិនប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្លួនហើយគួបផ្សំនឹងការរងផលប៉ះពាល់នៃគោលនយោបាយអនុគ្រោះដល់ការទិញរថយន្តតិចជាងមុន ។
ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ចិនគឺជាទីផ្សារទិញរថយន្តធំជាងគេបំផុតលើពិភពលោកក្នុងអំឡុងពេល៨ឆ្នាំជាប់គ្នា ។ ក្នុងនោះចិនលក់ដាច់បានប្រមាណជា២៨លានគ្រឿងក្នុងឆ្នាំ២០១៦ កើនឡើង១៣,៧%ពីមួយឆ្នាំទៅមួយឆ្នាំដោយសារតែគោលនយោបាយអនុគ្រោះដល់ការទិញរថយន្តនិងវិធានាការមួយចំនួនទៀតរបស់រដ្ឋាភិបាល។
ក្នុងឆ្នាំ២០១៧ ក្រសួងហិរញ្ញវត្ថុនឹងបន្តគោលនយោបាយហូតយកពន្ធលើការទិញរថយន្តដោយមានការអនុគ្រោះប៉ុន្តែមានការកាត់បន្ថយពន្ធផងដែរ ។
ក្រសួងបានគូសបញ្ជាក់ថាកំណើននៅក្នុងការលក់រថយន្តរបស់ចិនឆ្នាំនេះអាចមានសន្ទុះយឺតចន្លោះពី២%ទៅ៦%។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា