Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ូលិសចរាចរណ៍២នាក់ មេហៅសួរ រឿងឃាត់ពលរដ្ឋជិះម៉ូតូ អត់កំហុស

ប៉ូលិសចរាចរណ៍២នាក់ មេហៅសួរ រឿងឃាត់ពលរដ្ឋជិះម៉ូតូ អត់កំហុស

ភ្នំពេញ ៖ មន្ត្រីនគរបាលចរាចរណ៍ ចំនួន២រូប ឈរជើងនៅគោលដៅស្តុបផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះ-ឈ្នះ បានធ្វើការឃាត់ម៉ូតូ ១គ្រឿង ដែលកំពុងធ្វើដំណើរតាមដងផ្លូវ (ដោយគ្មានបទល្មើស) និងត្រូវបានម្ចាស់ម៉ូតូបង្ហោះវីដេអូលើបណ្តាញសង្គម ធ្វើឱ្យមានការរិះគន់ព្រោងព្រាត រហូតត្រូវបានស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញ បានធ្វើការកោះហៅមន្ត្រីនគរបាលទាំង២រូបនោះ ទៅសាកសួរ។

តាមប្រភពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ថា មន្ត្រីនគរបាលចរាចរណ៍ ២នាក់ ឈរជើងនៅគោលដៅស្តុបផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះ-ឈ្នះ ពាក់ព័ន្ធឃាត់ម៉ូតូ ១គ្រឿង ត្រូវបានកោះហៅមកធ្វើការសាកសួរ។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា ក្រោយពីទទួលបានព័ត៌មានដែលបង្ហោះលើបណ្តាញសង្គមនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធមន្ត្រីនគរបាលចរាចរណ៍ ដែលឈរជើងនៅគោលដៅខាងលើ បានឃាត់ម៉ូតូប្រជាពលរដ្ឋ ១គ្រឿង កំពុងបើកបរគ្មានបទល្មើស ដែលនាំឱ្យរងការរិះគន់ពីប្រជាពលរដ្ឋ អ្នកលេងបណ្តាញសង្គម។

បន្ទាប់មក លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរង ទទួលការងារចរាចរណ៍ និងលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កោះហៅមន្ត្រី២នាក់ ដែលស្ទាក់ហៅម៉ូតូប្រជាពលរដ្ឋ ឱ្យចូលមកបំភ្លឺ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសុំគោលការណ៍ពីអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ពិនិត្យសម្រេច៕

RELATED ARTICLES