Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរលួចកង់បីប្លុងចោល ប៉ូលិសប្រកាសរកម្ចាស់

ចោរលួចកង់បីប្លុងចោល ប៉ូលិសប្រកាសរកម្ចាស់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានប្រកាសស្វែងរកម្ចាស់ម៉ូតូកង់បី សង្ស័យត្រូវចោរលួចយកមកប្លុងចោលក្នុងដីឡូត៍មួយកន្លែង កាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងផ្នែកជំនាញអធិការដ្ឋាននគរបាលទួលគោក ខណៈចេញល្បាត កាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងមូលដ្ឋាន ក៏បានប្រទះឃើញម៉ូតូកង់បី ចំនួន២គ្រឿង ទុកចោលនៅដីឡូត៍ ចំណុចផ្លូវរថភ្លើង សង្កាត់បឹងកក់ទី១ ដោយមានការសង្ស័យពាក់ព័ន្ធបទល្មើស (លួច)។

ម៉ូតូកង់បីទាំង២គ្រឿង ដែលត្រូវបានប្រទះឃើញប្លុងចោល ទី១-ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HL-1754 និងទី២-ពណ៌ក្រហម ពាក់ស្លាកលេខ 1GX-9890។

ប្រភពដដែល បន្តថា បន្ទាប់មក សមត្ថកិច្ចបានយកម៉ូតូកង់បី ទាំង២គ្រឿងខាងលើ មករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការផ្សព្វផ្សាយ និងស្រាវជ្រាវរកម្ចាស់មកទទួលវិញ និងសូមភ្ជាប់ជាមួយឯកសារមកជាមួយផង។

ដូច្នេះម្ចាស់ដែលបាត់ម៉ូតូកង់៣ ដែលមានស្លាកលេខដូចខាងលើ សូមអញ្ជើញទៅយកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក៕

RELATED ARTICLES