Sunday, July 13, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លៀង១មេ បាក់ដើមក្ងោក សង្កត់ឡានទំនើប

ភ្លៀង១មេ បាក់ដើមក្ងោក សង្កត់ឡានទំនើប

ភ្នំពេញ ៖ ភ្លៀងមួយមេធំ លាយឡំខ្យល់កន្ត្រាក់ បណ្តាលឱ្យដើមក្ងោក ដែលកំពុងពុកផុយ ១ដើមធំបានបាក់សង្កត់ ត្រូវលើរថយន្តទំនើប ១គ្រឿង រងការខូចខាតយ៉ាងដំណំ។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៤០នាទីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចមុខចំណុចក្លឹប NINE9 ស្ថិតនៅតាមបណ្តោយផ្លូវសុធារស ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីសន្តិសុខយាមនៅចំណុចក្លឹបខាងលើ បានប្រាប់ឱ្យដឹងថា ដើមក្ងោកនោះ មានសភាពពុកផុយយូរណាស់មកហើយ។ មុនកើតហេតុ ខណៈដែលមានភ្លៀងមួយមេធំ លាយឡំនិងខ្យល់កន្ត្រាក់ផងនោះ ស្រាប់តែដើមក្ងោកនោះបាក់រលំសង្កត់រថយន្តទំនើប ម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ជារបស់ម្ចាស់ទីតាំង បណ្តាលឱ្យរងការខូចខាតផ្នែកដំបូលរថយន្តយ៉ាងដំណំតែម្តង។ តែយ៉ាងណា មិនបង្កឱ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឡើយ។

ក្រោយកើតហេតុ អាជ្ញាធរខណ្ឌដូនពេញ រាយការណ៍ជូនក្រសួងសាធារណការនិងដឹកជញ្ជូន ដាក់កម្លាំង ចុះកាត់ដើមឈើចេញភ្លាមៗ និងសល់តែរថយន្តខូចខាត ប្រគល់ឲ្យម្ចាស់យកទៅជួសជុលដោយខ្លួនឯង៕

RELATED ARTICLES