Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដកតំណែងមន្ត្រីនគរបាល៤នាក់

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដកតំណែងមន្ត្រីនគរបាល៤នាក់

ភ្នំពេញ ៖ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែងមន្ត្រីនគរបាល ចំនួន៤រូប នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងនាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ឱ្យមកជាមន្ត្រីធម្មតា។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយលោកបណ្ឌិត ស សុខា  បានសម្រេចដូចខាងក្រោម ៖

ប្រកា១- ត្រូវបានអនុវត្តវិន័យចំពោះមន្ត្រីនគរបាល ចំនួន៤រូប តាមរូបភាពដកហូតមុខតំណែង ដោយមូលហេតុល្មើសវិន័យនគរបាលជាតិ ដូចមានឈ្មោះខាងក្រោម ៖

 ១- លោកឧត្តមសេនីយ៍ទោ សុខ សុមនោ អត្តលេខ ៥៣៨១២ ពីអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ឱ្យមកជាមន្ត្រី។

២- លោកឧត្តមសេនីយ៍ទោ ភូ សុផល អត្តលេខ ៥៦២៨២ ពីអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ឱ្យមកជាមន្ត្រី។

៣- លោកឧត្តមសេនីយ៍ត្រី ឆយ គឹមឡេង អត្តលេខ ១៧៤០៧ ពីអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ឱ្យមកជាមន្ត្រី។

៤- លោកវរសេនីយ៍ឯក អិន លុច អត្តលេខ ៥៨១១៩ ពីនាយរងការិយាល័យពិនិត្យវិភាគ កន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យមកជាមន្ត្រី។

ប្រការ២-បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៣- អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ ប្រធាននាយកដ្ឋានគោលនយោបាយ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ ប្រធាននាយកដ្ឋាន-ប្រធានអង្គភាព ពាក់ព័ន្ធ និងសាមីខ្លួន ត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

RELATED ARTICLES