Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បើកឡានសុខៗ ភ្លើងឆេះហ្មត់

 បើកឡានសុខៗ ភ្លើងឆេះហ្មត់

ខេត្តព្រះសីហនុ ៖ បុរសជាជនជាតិចិនម្នាក់ កំពុងបើកបររថយន្តទំនើប ១គ្រឿង តាមផ្លូវសុខៗ កើតមានភ្លើងឆាបឆេះចេញពីផ្នែកខាងមុខ ទើបអែបរថយន្តទៅចិញ្ចើមផ្លូវ រួចចុះមកខាងក្រៅ ស្រាប់តែអណ្តាតភ្លើងបានឆេះរាលយ៉ាងឆាប់រហ័ស បណ្តាលឱ្យរថយន្តទាំងមូល ត្រូវក្លាយជាចំណីភ្លើងគ្មានសល់។

ករណីភ្លើងឆេះរថយន្តនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង១៣នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅ តាមផ្លូវតីរវិថីសម្តេចហ៊ុនសែន ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣-១៤ ស្ថិតក្នុងភូមិ៤ ឃុំអូត្រេះស្រុកស្ទឹងហាវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈពេលដែលគាត់បានធ្វើដំ ណើរក្នុងទិសដៅពីស្រុកស្ទឹងហាវ ឆ្ពោះមកក្រុងព្រះសីហនុ មកដល់ត្រង់ចំណុចខាងលើ ប្រទះឃើញរថយន្ត ១គ្រឿង ត្រូវបានអណ្តាតភ្លើងឆាបឆេះចេញពីផ្នែកខាងមុខតែបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែដោយសារកន្លែងនោះជាទីតាំងស្ងាត់ ណាមួយម្ចាស់រថយន្តមិនមានឧបករណ៍សម្រាប់សង្គ្រោះ និងទប់ស្កាត់ភ្លើងផង ទើបធ្វើឱ្យភ្លើងបានឆាបឆេះរាលដាលយ៉ាងសន្ធោសន្ធៅ និងត្រូវបានម្ចាស់រថយន្តរាយការណ៍ទៅសមត្ថកិច្ច ដើម្បីជួយអន្តរា គមន៍ដែរ តែដោយសារល្បឿននៃការឆាបឆេះលឿនពេក ទើបសមត្ថកិច្ចពុំអាចជួយសង្គ្រោះបានទាន់ពេលវេលា ឡើយ។

អ្នកបើកបររថយន្តជាជនជាតិចិន បានបញ្ជាក់ថា គាត់ក៏មិនដឹងថា មូលហេតុអ្វីដែរ បានជារថយន្តនេះឆាបឆេះនោះទេ គ្រាន់តែដឹងថា ពេលគាត់កំពុងបើកបរសុខៗ មានអណ្តាតភ្លើងចេញពីផ្នែកខាងមុខនៃរថយន្ត ហើយក៏បានឆេះរាលខ្លាំងតែម្តង។

យ៉ាងណា នៅក្នុងហេតុការណ៍ខាងលើនេះ មិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសឡើយ៕

RELATED ARTICLES