Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឌីជេលក់ថ្នាំញៀនតាមក្លឹប ជាប់ខ្នោះ២

ឌីជេលក់ថ្នាំញៀនតាមក្លឹប ជាប់ខ្នោះ២

ខេត្តបាត់ដំបង ៖ បុរស២នាក់ ដែលគេស្គាល់ថា ជាឌីជេ (DJ) ដើរចាក់ភ្លេងតាមក្លឹបរាត្រី ត្រូវបានកម្លាំងកង រាជអាវុធហត្ថចាប់ឃាត់ខ្លួន បន្ទាប់ពីស្រាវជ្រាវដឹងថា ដើរលក់ថ្នាំញៀន តាមក្លឹបរាត្រី។

ការឃាត់ខ្លួនឌីជេទាំង២នាក់ បានធ្វើឡើង កាលពីវេលាម៉ោង ១០និង២០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិអូរតាគាំ២ សង្កាត់ទូលតាឯក ក្រុងបាត់ដំបង។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះយិន សិលា ហៅកូ អាយុ៣០ឆ្នាំ មុខរបរឌីជេ (ចាក់ភ្លេងតាមក្លឹប) មានលំនៅ ភូមិអូរតាគាំ២ សង្កាត់ទូលតាឯក ក្រុងបាត់ដំបង និងទី២-ឈ្មោះសាយ រស្មី អាយុ២៧ឆ្នាំ មុខរបរឌីជេ (ចាក់ភ្លេងតាមក្លិប) មានលំនៅ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកម្លាំងការិយា ល័យជំនាញកងរាជអាវុធហត្ថឃាត់ខ្លួន ពេលកំពុងជូញដូរគ្រឿងញៀនដោយខុសច្បាប់ ថែមទាំងឆែកឆេរក ឃើញគ្រឿងញៀនជាច្រើនប្រភេទ ដែលជនសង្ស័យ រក្សាទុក ហើយត្រូវបានដកហូតជាវត្ថុតាង។

ប្រភពដដែល បន្តថា វត្ថុតាងដែលរឹបអូសបានពីជនសង្ស័យខាងលើនេះ រួមមាន ១-ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា កេតាមីន (ខេ) ចំនួន៦កញ្ចប់ មានទម្ងន់៤៦,៩៤ក្រាម។  ២-ថ្នាំញៀនប្រភេទម្សៅទំពាំងបាយជូ (MDMA) ចំនួន៦កញ្ចប់ ទម្ងន់៤២,៧៣ក្រាម។ ៣-ថ្នាំញៀន ប្រភេទគ្រាប់ ពណ៌ផ្កាឈូក (អ៊ិចស្តាស៊ី) ចំនួន៣គ្រាប់។ ៤-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន២។ ៥-បារីអេឡិចត្រូនិក (Vape) ចំនួន៩២ដើម និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។

តមប្រភពព័ត៌មានពីអ្នកដែលធ្លាប់ស្គាល់ប្រវត្តិឌីជេទាំង២នាក់ខាងលើ បានបង្ហើបប្រាប់ថា តាមពិតឌីជេ ទាំង២នាក់ បានឆក់ឱកាសលក់ដូរថ្នាំញៀន យូរមកហើយ ដោយពួកគេធ្វើជាអ្នកចាក់បទភ្លេង ឬបង្ហាញមុខនៅតាមក្លឹបរាត្រីម្តងម្កាល គ្រាន់តែជាលេសបិទបាំងមុខរបរលក់គ្រឿងញៀន តាមក្លឹបរាត្រី ឬនៅតាមក្លឹបខារ៉ាអូខេ របស់ពួកគេប៉ុណ្ណោះ។

ជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមនីតិវិធី៕

RELATED ARTICLES