ភ្នំពេញ៖ខុសពីមនុស្សធម្មតា ឬជនទូទៅភាគច្រើនដែលពួកគេតែងតែយំខូចចិត្តដោយសារតែបែកបាក់គូស្នេហ៍ ឬព្រាត់ប្រាស់មនុស្សជាទីស្រលាញ់ជាដើម ប៉ុន្ដែសម្រាប់ស្រីស្រស់សូនីតា វិញនាងយំឡើងហើមភ្នែក ចង់ខ្សោះទឹកភ្នែកអស់ទៅហើយ ព្រោះតែIG របស់នាងដែលប្រើសម្រាប់លក់អ៊ឺវ៉ាន់ នោះត្រូវក្រុមចោរ Haker លួចយកទៅបាត់ ហើយទោះជានាងឲ្យអ្នកជំនាញIT ទាញយកមកវិញយ៉ាងណាក៍មិនជោគជ័យដែរ ។សូនីតា ថានាងកើតជំងឺបាក់ទឹកចិត្តព្រោះតែរឿងមួយនេះ ដោយសារតែពិបាករកស៊ី ហើយគិតថាអ្វីៗដែលប្រឹងសន្សំជាយូមកហើយបានបញ្ចប់ បើទោះជាអាខោនIG សំខាន់របស់នាង និងធំជាងអាខោនចោរលួចបាត់នោះនៅតែមានសុវត្ថិភាពក្ដី ប៉ុន្ដែនាងនៅតែស្ដាយរបស់ដែលគេបានលួចយកទៅបាត់ដដែល ។
ក្រោយខូចចិត្តព្រោះតែIG នៃផ្នែកមួយសម្រាប់លក់អ៊ឺវ៉ាន់របស់នាងត្រូវបានគេយកទៅគ្រប់គ្រងបាត់នោះមាន សូនីតា តុកស៊ិកខ្លាំងពេកក៍ឡើងយន្ដហោះទៅក្រៅស្រុកបាត់កាលពីថ្ងៃទី៩ កក្កដា ។តែអ្វីដែលគេចាប់អារម្មណ៍នោះនាងបានបង្ហាញការជិះយន្ដហោះសំបុត្រBusiness Class ដែលភាគច្រើនកៅអីប្រភេទនេះសម្រាប់តែអភិជន ព្រោះវាមានតម្លៃ១គុណនិង៥ បើប្រៀបធៀបកៅអីធម្មតា នោះតែនាងមានលទ្ធភាពទិញជិះវា។នេះជាការបង្ហាញនូវភាពស៊ីវីល័យមួយទៀតរបស់ស្រីស្រស់សម្លេងស្រាលរូបនេះថាទោះជាមានវិបត្តិសេដ្ឋកិច្ច ឬតារាភាគច្រើនកំពុងតែប្រឈមខ្វះខាតលុយកាក់យ៉ាងណាក៍រូបនាងនៅតែមានប្រាក់ចាយមិនចេះអស់ឡើយ។ប៉ុន្ដែសូនីតា បានលេងស្ទីលចាស់ម្ដងទៀត នោះគឺមិនបង្ហាញមនុស្សពិសេសដែលរួមដំណើរជាមួយនាងទេ បើទោះជានាងបានថតរាល់សកម្មភាពឡើងយន្ដហោះ និងញាំអាហារហើយគេជឿរថាមានអ្នកស្និតថតឲ្យនាងក្ដី។តាមប្រភពថានេះមិនមែនជាលើកទី១នោះទេ ដែលស្រីស្អាតរូបនេះទៅដើរលេងនៅបរទេស ទិញសំបុត្រយន្ដហោះBusiness Class បែបនេះ តែជាញឹកញាប់ណាស់មកហើយ ខណៈដែលជាញឹកញាប់គេឃើញនាងចេញទៅដើរកម្សាន្ដ ចាយលុយ ទិញអ៊ឺវ៉ាន់ម៉ាកប្រេន ប្រេន នៅបរទេស ហាក់ដូចជាមិនក្វល់រឿងលុយកាក់ទាល់តែសោះ ។
មាន សូនីតា មានអាជីវកម្មក្រៅសិល្បៈដូចជាហាងកាហ្វេ “ណ”,ហាងលក់ក្រម៉ា និងហាងកាត់ដេរជាដើម ។សូនីតា ធ្លាប់ប្រាប់ថាទោះពេលនេះម្នាក់ៗមានបញ្ហាព្រោះតែវិបត្តិសេដ្ឋកិច្ចក្ដី ប៉ុន្ដែហាងខាងលើរបស់នាង នៅតែតំណើរការជាធម្មតា ហើយការទៅដើរកម្សាន្ដនៅបរទេសរបស់នាងទាំងនៅអាស៊ី និងអ៊ឺរ៉ប បានច្រើនប្រទេសមកហើយ រហូតមិនអាចរាប់អស់ឡើយ ។ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងថាដំណើរកម្សាន្ដក្រៅស្រុកលើកនេះសូនីតា ចង់លួងចិត្តខ្លួនឯងរឿងបាត់អាខោនIG ឬដើម្បីរឹតចំណងស្នេហាជាមួយគូស្នេហ៍ឲ្យកាន់តែរឹងមាំថែមទៀតនោះទេ ស្របពេលដែលក្នុងជំនួបជាមួយអ្នកកាសែតកន្លងមកសូនីតា ថានាងមានម្ចាស់ចិត្តហើយ ប៉ុន្ដែមិនទាន់ឈានទៅដល់ការដឹកដៃគ្នាចូលរោងការនោះទេ ព្រោះស្ថិតក្នុងតំណាក់កាលមើលចិត្តមើលថ្លើមគ្នានៅឡើយ ។
សូមបញ្ជាក់ថាមាន សូនីតា ធ្លាប់បានសាកល្បងអាជីពជាពិធីការិនីដែរ តែត្រូវបរាជ័យ ព្រោះតែអ្នកដឹកនាំសិល្បៈត្អូញថានាងមានសម្លេងតូចពេក ច្រឡំកូនក្មេង ពិបាកឲ្យកាន់កម្មវិធីធំៗ ទើបនាងមិនបន្ដឬសាកល្បងធ្វើជាMC ទៀតទេ ។សូនីតា ថាក្នុង១ឆ្នាំនាងថាទទួលថតរឿងតែមួយប៉ុណ្ណោះ ហើយទាល់តែរឿងនោះនាងពេញចិត្តដែរ ទើបព្រមសម្ដែង។ប៉ុន្ដែអ្នកដឹកនាំភាពយន្ដភាគច្រើន ពិសេសនៅហង្សមាសគឺនៅតែនៅតែផ្ដល់តំណែងជាតួឯកឲ្យនាងដដែល បើទោះជានីតា មិនសម្រុកអាជីពមួយនេះដូចតារាផ្សេងៗទៀតក៍ដោយ ។ដោយឡែកទាក់ទងរឿងស្នេហាវិញ តារាវ័យ៣៤ឆ្នាំ និងជាអតីតFreshie ២០០៩ រូបនេះធ្លាប់ប៉ះស្នេហាដ៍រសើបព្រោះឭថាមានមន្រ្ដីគយវ័យចំណាស់ម្នាក់តាមប្រម៉ាញ់បេះដូងនាងជាច្រើនឆ្នាំមកហើយ តែសូនីតា មិនដែលហ៊ានចេញមុខបកស្រាយរឿងមួយនេះឡើយ ។ប្រភពបានឲ្យដឹងថាកុំថាឡើយជិះយន្ដហោះសុទ្ធតែកៅអីBusiness Class ទោះជាសូនីតា ចង់បានអ្វីក៍លោកគយរូបនោះហ៊ានផ្គាប់ចិត្តនាងដែរឲ្យតែស្រីស្រស់ព្រមភ្ជាប់ស្នេហ៍ដោយមិនបើកចំហ ។តែនីតា ដែលធ្លាប់មានព័តមានថាមានស្រីៗតាមស្នេហាច្រើនជាងប្រុសនោះនាងព្យាយាមលាក់រឿងម្ចាស់ចិត្តជាច្រើនឆ្នាំមកហើយ ទើបពេលនេះគេនៅតែមិនច្បាស់ថាម្ចាស់បេះដូងរបស់ស្រីស្អាតរូបនេះជាអ្នកណាទេ ៕