Sunday, September 8, 2024
Homeតារាខ្មែរមាន សូនីតា ៖យំហើមភ្នែក មុនទៅសប្បាយនៅអ៊ឺរ៉ុប  

មាន សូនីតា ៖យំហើមភ្នែក មុនទៅសប្បាយនៅអ៊ឺរ៉ុប  

ភ្នំពេញ៖ខុសពីមនុស្សធម្មតា ឬជនទូទៅភាគច្រើនដែលពួកគេតែងតែយំខូចចិត្តដោយសារ​តែបែក​បាក់​គូស្នេហ៍ ឬព្រាត់ប្រាស់មនុស្សជាទីស្រលាញ់ជាដើម ប៉ុន្ដែសម្រាប់ស្រី​ស្រស់​សូនីតា វិញនាង​យំ​ឡើងហើមភ្នែក ចង់ខ្សោះទឹកភ្នែកអស់ទៅហើយ ព្រោះតែIG របស់នាង​ដែលប្រើសម្រាប់លក់អ៊ឺវ៉ាន់ នោះ​ត្រូវក្រុមចោរ Haker លួចយកទៅបាត់ ហើយទោះជា​នាង​ឲ្យអ្នកជំនាញIT ទាញយកមក​វិញ​យ៉ាងណាក៍មិនជោគជ័យដែរ ។សូនីតា ថានាងកើតជំងឺបាក់​ទឹកចិត្តព្រោះតែរឿងមួយនេះ  ដោយសារតែពិបាករកស៊ី ហើយគិតថាអ្វីៗដែលប្រឹងសន្សំជា​យូមកហើយបានបញ្ចប់ បើទោះ​ជា​អាខោនIG សំខាន់របស់នាង និងធំជាងអាខោនចោរលួច​បាត់​នោះនៅតែមានសុវត្ថិភាពក្ដី ប៉ុន្ដែនាង​នៅតែស្ដាយរបស់ដែលគេបានលួចយកទៅ​បាត់​ដដែល ។

 ក្រោយខូចចិត្តព្រោះតែIG នៃផ្នែកមួយសម្រាប់លក់អ៊ឺវ៉ាន់របស់នាងត្រូវ​បានគេយកទៅ​គ្រប់​គ្រងបាត់នោះមាន សូនីតា តុកស៊ិកខ្លាំងពេកក៍ឡើងយន្ដហោះទៅក្រៅស្រុក​បាត់កាលពី​ថ្ងៃ​ទី៩ កក្កដា ។តែអ្វីដែលគេចាប់អារម្មណ៍នោះនាងបានបង្ហាញការជិះយន្ដ​ហោះសំបុត្រ​Business Class ដែលភាគច្រើនកៅអីប្រភេទនេះសម្រាប់តែអភិជន ព្រោះវាមានតម្លៃ​១គុណ​និង៥ បើប្រៀបធៀបកៅអីធម្មតា នោះតែនាងមានលទ្ធភាពទិញជិះវា។នេះជាការបង្ហាញ​នូវភាពស៊ីវីល័យ​មួយទៀតរបស់ស្រីស្រស់សម្លេងស្រាលរូបនេះថាទោះជាមានវិបត្តិសេដ្ឋកិច្ច ឬតារាភាគច្រើន​កំពុងតែប្រឈមខ្វះខាតលុយកាក់យ៉ាងណា​ក៍រូបនាងនៅតែមានប្រាក់​ចាយ​មិន​ចេះអស់ឡើយ។ប៉ុន្ដែសូនីតា បានលេងស្ទីលចាស់ម្ដងទៀត នោះគឺមិនបង្ហាញមនុស្ស​ពិ​សេសដែលរួមដំណើរជា​មួយ​នាងទេ បើទោះជានាងបានថតរាល់សកម្មភាពឡើងយន្ដហោះ និងញាំអាហារ​ហើយគេ​ជឿរ​ថា​មានអ្នកស្និតថតឲ្យ​នាងក្ដី។តាមប្រភពថា​នេះមិនមែនជា​លើក​ទី១នោះទេ ដែលស្រីស្អាតរូប​នេះ​ទៅដើរលេងនៅបរទេស ទិញសំបុត្រយន្ដហោះBusiness Class បែបនេះ តែជាញឹក​ញាប់​ណាស់​​មកហើយ ខណៈដែលជាញឹកញាប់គេ​ឃើញនាងចេញ​ទៅដើរកម្សាន្ដ ចាយលុយ ទិញ​អ៊ឺវ៉ាន់ម៉ាកប្រេន ប្រេន នៅបរទេស ហាក់ដូចជាមិនក្វល់​រឿង​លុយកាក់ទាល់តែសោះ ។

 មាន សូនីតា មានអាជីវកម្មក្រៅសិល្បៈដូចជាហាងកាហ្វេ “ណ”,ហាងលក់ក្រម៉ា និង​ហាងកាត់ដេរជាដើម ។សូនីតា ធ្លាប់ប្រាប់ថាទោះពេលនេះម្នាក់ៗមានបញ្ហាព្រោះតែ​វិបត្តិសេដ្ឋ​កិច្ចក្ដី ប៉ុន្ដែហាងខាងលើរបស់នាង នៅតែតំណើរការជាធម្មតា   ហើយការទៅដើរ​កម្សា​ន្ដ​​នៅ​បរទេសរបស់នាងទាំងនៅអាស៊ី និងអ៊ឺរ៉ប បានច្រើនប្រទេសមកហើយ រហូតមិនអាចរាប់អស់​ឡើយ ។ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងថាដំណើរ​កម្សាន្ដក្រៅស្រុកលើកនេះសូនីតា ចង់​លួងចិត្តខ្លួនឯងរឿងបាត់អាខោនIG ឬដើម្បីរឹតចំណង​ស្នេហាជាមួយគូស្នេហ៍ឲ្យ​កាន់តែរឹងមាំ​ថែមទៀតនោះទេ ស្របពេលដែលក្នុងជំនួបជា​មួយ​អ្នក​កាសែតកន្លងមកសូនីតា ថានាង​មាន​ម្ចាស់ចិត្តហើយ ប៉ុន្ដែមិនទាន់ឈានទៅដល់ការដឹក​ដៃគ្នា​ចូលរោងការនោះទេ ព្រោះស្ថិតក្នុង​តំណាក់កាលមើលចិត្តមើលថ្លើមគ្នានៅឡើយ ។

សូមបញ្ជាក់ថាមាន សូនីតា ធ្លាប់បានសាកល្បងអាជីពជាពិធីការិនីដែរ តែត្រូវបរាជ័យ ព្រោះ​តែ​អ្នកដឹកនាំសិ​ល្បៈត្អូញថានាងមានសម្លេងតូចពេក ច្រឡំកូនក្មេង ពិបាកឲ្យកាន់​កម្មវិធី​ធំៗ ទើបនាងមិនបន្ដឬសាកល្បងធ្វើជាMC ទៀតទេ ។សូនីតា ថាក្នុង១ឆ្នាំនាងថា​ទទួល​ថត​រឿងតែ​មួយប៉ុណ្ណោះ ហើយទាល់តែរឿងនោះនាងពេញចិត្តដែរ ទើបព្រមសម្ដែង។ប៉ុន្ដែអ្នកដឹក​នាំ​ភាព​​​យន្ដភាគច្រើន ពិសេសនៅហង្សមាសគឺនៅតែនៅតែផ្ដល់តំណែង​ជាតួឯកឲ្យនាង​ដដែល បើទោះជានីតា មិនសម្រុកអាជីពមួយនេះដូចតារាផ្សេងៗទៀតក៍ដោយ ។ដោយឡែក​ទាក់ទង​រឿងស្នេហាវិញ តារាវ័យ៣៤ឆ្នាំ និងជាអតីតFreshie ២០០៩ រូបនេះធ្លាប់ប៉ះស្នេហា​ដ៍រសើបព្រោះឭថាមាន​មន្រ្ដីគយវ័យចំណាស់ម្នាក់តាមប្រម៉ាញ់បេះដូងនាង​ជាច្រើនឆ្នាំមក​ហើយ តែសូនីតា មិនដែលហ៊ាន​ចេញមុខ​បក​ស្រា​យរឿងមួយនេះឡើយ ។ប្រភព​បានឲ្យដឹង​ថាកុំថាឡើយជិះយន្ដហោះសុទ្ធ​តែកៅអី​Business Class ទោះជាសូនីតា ចង់បានអ្វីក៍លោក​គយ​រូប​នោះហ៊ានផ្គាប់ចិត្តនាងដែរឲ្យ​តែ​ស្រីស្រស់​​ព្រមភ្ជាប់ស្នេហ៍ដោយមិនបើកចំហ ។តែនីតា ដែលធ្លាប់មានព័តមានថាមានស្រី​ៗតាមស្នេ​ហាច្រើនជាងប្រុសនោះនាងព្យាយាម​លាក់​រឿងម្ចាស់ចិត្តជាច្រើនឆ្នាំមកហើយ ទើបពេល​នេះ​គេនៅតែមិនច្បាស់ថា​ម្ចាស់បេះដូង​របស់ស្រីស្អាតរូបនេះជាអ្នកណាទេ ៕

RELATED ARTICLES