ភ្នំពេញ៖ពិធីការិនីរស់ សុធាវី បានហោះទៅអាមេរិក កាលពីថ្ងៃទី១១ កក្កដា ហើយតាមគម្រោងដំណើរកម្សាន្ដរបស់នាងជាមួយស្វាមីលើទឹកដីអ៊ឺរ៉ុបមានរយៈពេល៥សប្ដាហ៍ ទើបនាងត្រូវវិលចូលស្រុកវិញ។នេះមិនមែនជាលើកទី១ ទេ ប៉ុន្ដែជាញឹកញាប់ណាស់មកហើយដែលសុធាវី តែងតែចេញទៅដើរលេងនៅក្រៅប្រទេស ហើយកម្មវិធីនាងធ្វើជាMC នៅហង្សមាសតាមConcerts មួយចំនួន រួមទាំងជាអ្នកអានព័តមានជាមួយលោកមាស រិទ្ធី ត្រូវជំនួសដោយពិធីការិនីផ្សេងវិញ។
រស់ សុធាវី បានប្រាប់អ្នកយកព័តមានយើងតាមឆាតហ្វេសបុកមុនពេលទៅដល់អាមេរិកថា”ខ្ញុំទៅអាមេរិកលើកនេះគឺទៅដើរលេងផងនិងមានការងារជាលក្ខណៈគ្រួសារផង ប៉ុន្ដែតែ៥អាទិត្យទេ ខ្ញុំត្រូវមកខ្មែរវិញហើយ” ។
រស់ សុធាវី ជាពិធីការិនីលេចធ្លោម្នាក់របស់ហង្សមាស ដែលបានរៀបការកាលពីខែឧសភា ឆ្នាំ២០១៥ ជាមួយអ្នកជំនួញជាអាណិកជនខ្មែរមកពីបារាំង ដែលចំណងស្នេហាជាង៩ឆ្នាំមកនេះ ពួកគេទទួលបានកូន២នាក់(ស្រី១) ហើយនាងមានសិទ្ធិអាចទៅរស់នៅបរទេសតាមស្វាមីពេលណាក៍បាន ប៉ុន្ដែនាងបានជ្រើសការរស់នៅខ្មែរ ច្រើនជាងបរទេស។
រស់ សុធាវី បន្ថែមថា”ខ្ញុំមានសិទ្ធិរស់នៅអាមេរិក ក៍បាន បារាំង ក៍បាន តែខ្ញុំរាល់ថ្ងៃនៅស្រុកខ្មែរច្រើនជាងនៅស្រុកគេ “។
រស់ សុធាវី នឹងវិលត្រឡប់មកកាន់ក្បាលមីក្រូ ធ្វើMC នៅហង្សមាសវិញនៅចុងខែសីហា ខាងមុខនេះ ខណៈដែលស្វាមីនាងមមាញឹកក្នុងការធ្វើជំនួញក្រៅស្រុកខ្លាំង ហេតុនេះហើយពួកគេមិនសូវមានពេលរស់នៅជាមួយគ្នាជាប្រចាំដូចគូស្នេហ៍ដ៍ទៃទៀតឡើយ ។ប៉ុន្ដែអ្វីដែលគួរឲ្យសរសើរសុធាវី ត្រូវស្វាមីបើកដៃឲ្យនាងនៅតែអាចបន្ដការងារសិល្បៈដោយសេរី ពោលគឺមិនដែលហួងហែង ឬប្រចណ្ឌនាងឡើយ ។សុធាវី ក្រោយមានស្វាមីនិងកូន២នាក់នេះនាងនៅបន្ដធ្វើMC នៅហង្សមាសជាធម្មតា ហើយក៍លេចមុខតាមក្រុមហ៊ុនAgency ជាបន្ដបន្ទាប់ផងដែរ ខណៈដែលមហាជនថានាងជាតារាដែលនិយាយស្ដីមានសីលធ័មល្អ ហើយការស្លៀកពាក់ក៍ថ្លៃថ្នូរសាកសមជាពិធីការិនីម្នាក់។ប្រភពបានឲ្យដឹងថាសុធាវី បានសង់ផ្ទះវីឡាធំស្កឹមស្កៃដែលមានតម្លៃរាប់លានដុល្លារ នៅបុរីប៉េង ហួត (បឹងស្នោរ)តែនាងមិនចេះអួតអាងឬសម្ញែងទ្រព្យដូចគេនោះទេ ។
ក្រៅពីរស់ សុធាវី តារាដែលយកស្វាមីជាអាណិកជនខ្មែរនៅបារាំងមានដូចជាអ្នកនាងជិន សេរីយ៉ា និងឈាន នីហ្សា ជាដើម ។តាមព័តមានថាសុធាវី បន្ដអាជីពMC ព្រោះតែនាង ធ្វើតាមបេះដូងនាងស្រលាញ់ មិនមែនដើម្បីលុយជាធំនោះទេ ព្រោះស្វាមីនាងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គងនាងឲ្យរស់នៅដោយសុខសាន្ដត្រាន្ដដោយមិនចាំបាច់លេងសិល្បៈទៀត។តែសុធាវី ថាអំឡុងពេលនាងរស់នៅខ្មែរ ត្រូវតែធ្វើការងារសិល្បៈណាដែលនាងអាចធ្វើបាន ពោលគឺមិនចង់នៅទំនេរទេ ។
គួរបញ្ជាក់ថានៅឆ្នាំ២០២៤ ពិធីការិនីនៅហង្សមាសដែលលេចធ្លោមានដូចជាអ្នកនាងគង់ សុជាតិ ,ចាន់កែវនិមល ,ប៉ែន ស្រីពេជ្រ ,សោម ស្រីនាថ ,ថន លក្ខិណា និងរស់ សុធាវី ជាដើម ។ប៉ុន្ដែសុធាវី មានជំនាញពិសេសជាងពិធីការិនីផ្សេងៗទៀតខាងលើ ព្រោះនាងក៍អាចធ្វើជាអ្នកអាន និងអត្ថាធិប្បាយព័តមានបាន ដែលការងារនោះនាងថាតែងតែក្រោកតាំងពីម៉ោងជិត៥ព្រឹក ម្លេះទើបរៀបចំខ្លួនហើយទៅធ្វើការទាន់ពេលវេលា ។ សុធាវី ថានាងមិនទាន់កំណត់ពីពេលវេលា ត្រូវទៅរស់នៅបរទេសតាមស្វាមីនោះទេ តែការដែលនាងត្រូវតែទៅនាពេលខាងមុខ ព្រោះចង់ឲ្យកូនៗនាងបានសិក្សារសាលាល្អនៅបរទេស ៕