Sunday, September 8, 2024
Homeតារាខ្មែររស់ សុធាវី ៖នាំស្វាមីទៅដើរលេងនៅអាមេរិក

រស់ សុធាវី ៖នាំស្វាមីទៅដើរលេងនៅអាមេរិក

ភ្នំពេញ៖ពិធីការិនីរស់ សុធាវី បានហោះទៅអាមេរិក កាលពីថ្ងៃទី១១ កក្កដា ហើយតាមគម្រោង​ដំ​ណើរកម្សាន្ដរបស់នាងជាមួយស្វាមីលើទឹកដីអ៊ឺរ៉ុបមានរយៈពេល៥សប្ដាហ៍ ទើបនាងត្រូវវិល​ចូលស្រុកវិញ។នេះមិនមែនជាលើកទី១ ទេ ប៉ុន្ដែជាញឹកញាប់ណាស់មកហើយដែលសុធាវី តែង​តែចេញទៅដើរលេងនៅក្រៅប្រទេស ហើយកម្មវិធីនាងធ្វើជាMC នៅហង្ស​មាស​តាម​Concerts មួយចំនួន រួមទាំងជាអ្នកអានព័តមានជាមួយលោកមាស រិទ្ធី ត្រូវជំនួស​ដោយពិធីកា​រិនីផ្សេងវិញ។

 រស់ សុធាវី បានប្រាប់អ្នកយកព័តមានយើងតាមឆាតហ្វេសបុកមុន​ពេលទៅដល់​អាមេ​រិកថា”ខ្ញុំទៅអាមេរិកលើកនេះគឺទៅដើរលេងផងនិងមានការងារជាលក្ខណៈគ្រួសារផង ប៉ុន្ដែ​តែ​៥អាទិត្យទេ ខ្ញុំត្រូវមកខ្មែរវិញហើយ” ។

រស់ សុធាវី ជាពិធីការិនីលេចធ្លោម្នាក់របស់ហង្សមាស ដែលបានរៀបការកាលពី​ខែ​ឧសភា ឆ្នាំ២០១៥ ជាមួយអ្នកជំនួញជាអាណិកជនខ្មែរមកពីបារាំង ដែលចំណងស្នេហា​ជាង​៩ឆ្នាំមកនេះ ពួកគេទទួលបានកូន២នាក់(ស្រី១) ហើយនាងមានសិទ្ធិអាចទៅរស់នៅ​បរទេស​តាមស្វាមីពេលណាក៍បាន ប៉ុន្ដែនាងបានជ្រើសការរស់នៅខ្មែរ ច្រើនជាងបរទេស។

 រស់ សុធាវី បន្ថែមថា”ខ្ញុំមានសិទ្ធិរស់នៅអាមេរិក ក៍បាន បារាំង ក៍បាន តែខ្ញុំរាល់ថ្ងៃនៅ​ស្រុកខ្មែរច្រើនជាងនៅស្រុកគេ “។

 រស់ សុធាវី នឹងវិលត្រឡប់មកកាន់ក្បាលមីក្រូ ធ្វើMC នៅហង្សមាសវិញនៅចុងខែ​សី​ហា ខាងមុខនេះ ខណៈដែលស្វាមីនាងមមាញឹកក្នុងការធ្វើជំនួញក្រៅស្រុកខ្លាំង ហេតុនេះ​ហើយ​​ពួកគេមិនសូវមានពេលរស់នៅជាមួយគ្នាជាប្រចាំដូចគូស្នេហ៍ដ៍ទៃទៀតឡើយ ។ប៉ុន្ដែអ្វី​ដែលគួរឲ្យសរសើរសុធាវី ត្រូវស្វាមីបើកដៃឲ្យនាងនៅតែអាចបន្ដការងារសិល្បៈដោយសេរី ពោ​លគឺមិនដែលហួងហែង ឬប្រចណ្ឌនាងឡើយ ។សុធាវី ក្រោយមានស្វាមីនិងកូន​២នាក់នេះ​នា​ងនៅបន្ដធ្វើMC នៅហង្សមាសជាធម្មតា ហើយក៍លេចមុខតាមក្រុមហ៊ុនAgency ជា​បន្ដ​បន្ទាប់ផងដែរ ខណៈដែលមហាជនថានាងជាតារាដែលនិយាយស្ដីមានសីលធ័មល្អ ហើយ​ការស្លៀកពាក់ក៍ថ្លៃថ្នូរសាក​សមជាពិធីការិនីម្នាក់។ប្រភពបានឲ្យដឹងថាសុធាវី បានសង់ផ្ទះ​វីឡា​​​​ធំស្កឹមស្កៃដែលមានតម្លៃរាប់លានដុល្លារ នៅបុរីប៉េង ហួត (បឹងស្នោរ)តែនាងមិនចេះអួត​អាងឬសម្ញែងទ្រព្យដូចគេនោះទេ ។

 ក្រៅពីរស់ សុធាវី តារាដែលយកស្វាមីជាអាណិកជនខ្មែរនៅបារាំងមានដូចជា​អ្នកនាង​ជិន សេរីយ៉ា និងឈាន នីហ្សា ជាដើម ។តាមព័តមានថាសុធាវី បន្ដអាជីពMC ព្រោះតែនាង ធ្វើតាមបេះដូងនាងស្រលាញ់ មិនមែនដើម្បីលុយជាធំនោះទេ ព្រោះស្វាមីនាងមាន​លទ្ធភាព​គ្រប់គ្រាន់ក្នុងការផ្គត់ផ្គងនាងឲ្យរស់នៅដោយសុខសាន្ដត្រាន្ដដោយមិនចាំបាច់លេងសិល្បៈទៀត។តែសុធាវី ថាអំឡុងពេលនាងរស់នៅខ្មែរ ត្រូវតែធ្វើការងារសិល្បៈណា​ដែលនាងអាច​ធ្វើបាន ពោលគឺមិនចង់នៅទំនេរទេ ។

  គួរបញ្ជាក់ថានៅឆ្នាំ២០២៤ ពិធីការិនីនៅហង្សមាសដែលលេចធ្លោមានដូចជាអ្នកនាង​គង់ សុជាតិ ,ចាន់កែវនិមល ,ប៉ែន ស្រីពេជ្រ ,សោម ស្រីនាថ ,ថន លក្ខិណា និងរស់ សុធាវី ជាដើម ។ប៉ុន្ដែសុធាវី មានជំនាញពិ​សេសជាងពិធីការិនីផ្សេងៗទៀតខាងលើ ព្រោះនាងក៍អាច​ធ្វើ​ជា​អ្នកអាន និងអត្ថាធិប្បាយព័តមានបាន ដែលការងារនោះនាងថា​តែងតែក្រោកតាំង​ពី​ម៉ោង​​ជិត៥ព្រឹក ម្លេះ​ទើប​​​រៀបចំខ្លួនហើយទៅធ្វើការទាន់ពេលវេលា ។ សុធាវី ថានាងមិន​ទាន់​កំណត់ពីពេលវេលា ត្រូវទៅរស់នៅបរទេសតាមស្វាមីនោះទេ តែការដែលនាង​ត្រូវតែទៅ​នា​ពេលខាងមុខ ព្រោះ​ចង់​ឲ្យកូនៗនាងបានសិក្សារសាលាល្អនៅបរទេស ៕

RELATED ARTICLES