Thursday, December 26, 2024
Homeតារាខ្មែរជា វណ្ណារិទ្ធ ៖តូចចិត្ត មិនអាចផ្ដល់ក្ដីសង្ឃឹមដល់ប្រពន្ធកូន

ជា វណ្ណារិទ្ធ ៖តូចចិត្ត មិនអាចផ្ដល់ក្ដីសង្ឃឹមដល់ប្រពន្ធកូន

ភ្នំពេញ៖ពិធីកររូបសង្ហារលោកជា វណ្ណារិទ្ធ បានបង្ហាញអារម្មណ៍ខូចចិត្តផង តូចចិត្តផង និងចាត់​ទុកខ្លួនលោកថាជាមនុស្សគ្មានតម្លៃ ព្រោះតែលោកមិនអាចផ្ដល់ស្នាមញញឹមដល់​ឪពុកម្ដាយ​បង្កើត និងឪពុកម្ដាយក្មេក រួមទាំងគ្មានលទ្ធភាពផ្ដល់ក្ដីសង្ឃឹមពេញលេញដល់ប្រពន្ធកូន​បាន​។ការ​ថ្លែងយ៉ាងស្រងូតស្រងាត់របស់លោកសុ​វណ្ណារិទ្ធ នេះមានតារារួមអាជីពជាច្រើន​បាន​លើកទឹក​ចិត្តដល់រូបលោកថាមនុស្សស្រីជាច្រើនប៉ងចង់បានស្វាមីដូចលោកនេះហើយ ព្រោះ​លោកជា​បុរសស្រលាញ់ប្រពន្ធកូន និងក្រុមគ្រួសារខ្លាំងណាស់ ព្រមទាំងប្រើជីវិត​យ៉ាងសា​មញ្ញ​​ដែលធ្វើ​ឲ្យប្រពន្ធលោកមានភាពកក់ក្ដៅក្នុងជីវិត​។ប៉ុន្ដែតាមរយៈសារបន្ទោស​ខ្លួនឯង​នោះ ត្រូវបានគេសង្ស័យថាលោកលោកសុវណ្ណារិទ្ធ អាចនឹងកំពុងមានវិបត្តិ​សេដ្ឋកិច្ចបានជា​ដាក់​បន្ទុកលើ​ខ្លួន​ឯងបែបនេះ។

 អ្នកយកព័តមានយើងបានទូរស័ព្ទទៅលោកជា សុវណ្ណារិទ្ធ កាលពីរសៀលថ្ងៃទី២៦ កក្កដា តែតេចូលជាច្រើនដងគ្មានអ្នកទទួលឡើយ ។ចំណែកតារាជិតស្និតលោក​នៅប៉ុស្ដិ៍បា​យ័ន​វិញ​បានបង្ហើបប្រាប់ថាលោកវណ្ណារិទ្ធ ពិតជាមានបញ្ហាហិរញ្ញវត្ថុខ្លះមែន ទោះជាលោក​មាន​ផ្ទះ​រស់នៅនិងរថយន្ដជិះក្ដី ប៉ុន្ដែលោកមិនមែនជាតារាដែលមានទ្រព្យសល់ច្រើននោះទេ ។ប្រភពនោះបន្ថែមថាពិធីករសុវណ្ណារិទ្ធ ចង់នាំប្រពន្ធកូនទៅដើរកម្សាន្ដនៅក្រៅប្រទេស ដើម្បី​ឲ្យបានស្គាល់ស្រុកគេ និងធ្វើឲ្យជីវិតគ្រួសារលោកមានន័យថែមទៀត ប៉ុន្ដែផែនការនេះ​បាន​ជាប់​គាំងជាច្រើនឆ្នាំមកហើយ ព្រោះការទៅដើរលេងនៅស្រុកគេត្រូវការចំណាយ​ថវិការ​ច្រើន ហេតុនេះហើយបានជាធ្វើឲ្យលោកចេះតែថ្ងូរអាណិតប្រពន្ធកូន ព្រោះថាលោកមិនទាន់​អាចបំ​ពេញបំណងមួយនេះបានជូនពួកគេឲ្យរីករាយតាមអ្វីដែលលោកចង់បាន ។តែតារារួម​អាជីព​សឹងតែ១០០% បានចូលទៅខមិនលើទឹកចិត្តលោកវិណ្ណារិទ្ធ និងថាលោកជាបុរសដ៍សាក​សម​ជាស្វាមីនិងឪពុកដ៍ល្អរបស់ប្រពន្ធកូនលោក និងសូមកុំឲ្យលោកមានការបាក់ទឹកចិត្តជាដើម ។

  ជា សុវណ្ណារិទ្ធ អតីតFreshie 2007 លេខ១ ចាប់អាជីពជាពិធីករនៅប៉ុស្ដិ៍បាយ័ន​ជា​ច្រើនឆ្នាំហើយ ដែលលោកក៍អាចនិយាយភាសារអង់គ្លេសបានដែរ ។បុរសអ្នកហាត់​ក្បាច់​គុនតៃ​ក្វាន់ដូរ រូបនេះបានរៀបការជាមួយអ្នកនាងសុភាព មូល្យា ហៅBella កាលពីឆ្នាំ២០១៣ ហើយចំណងស្នេហាជាង១១ឆ្នាំ នេះពួកគេទទួលបានកូនប្រុស២នាក់ ។លោកសុវណ្ណារិទ្ធ ត្រូវបានគេសរសើរថាលោកជាតារាមិនចេះប្រកាន់មុខរបរព្រោះពេលចុះពីលើឆាកលោកបានជិះម៉ូតូដឹកម្ជូរ ឲ្យភ្ញៀវដោយសារតែភរិយាលោករកស៊ីមុខរបរមួយនេះតាមOnline ជាច្រើនឆ្នាំ​មកហើយ។តារាចម្រៀងហង្សមាសពេជ្រ សោភា ធ្លាប់ចេញសារសរសើរភរិយាលោក​សុវណ្ណា​រិទ្ធ ថាជានារីមានភព័្វសំណាងខ្ពស់ ព្រោះមានស្វាមីដ៍ល្អដូចពិធីកររូបនេះ ខណៈដែល​តារាជា​ច្រើនទៀតក៍បានលើកឡើងស្រដៀងគ្នាទៅនិងការយល់ឃើញរបស់សោភា ដែរ ។ប៉ុន្ដែគេ​សឹង​តែមិននឹក​ស្មាន​ដល់សោះថានៅចុងឆ្នាំ២០២៤ នេះអំឡុងដែលវិបត្តិ​សេដ្ឋកិច្ចកំពុង​តែយា​យីដល់ពលរដ្ឋ និងតារាជាច្រើននោះលោកសុវណ្ណារិទ្ធ បែជាកើតជំងឺបាក់ទឹកចិត្ត​ទម្លាក់​កំហុស​ឲ្យ​ខ្លួនឯង​ថា​ជាបុរសគ្មានតម្លៃចំពោះឪពុកម្ដាយនិងប្រពន្ធកូនទៅវិញ ខណៈដែលពិធីការិនី​ជាដៃគូលោក​ដែលប្រលងFreshie ជាប់លេខ១ដូចគ្នានៅឆ្នាំជាមួយគ្នាអ្នកនាងហ៊ិន ច័ន្ទនីរ័ត្ន បានក្លាយទៅជាជំទាវនិងរស់នៅ​សោយ​សុខ​លើគនរទ្រព្យ ។

ប្រភពបានឲ្យដឹងថាមុនរៀបការលោកជា វណ្ណារិទ្ធ មានស្រី្ដទ្រព្យស្ដុកជាច្រើនចង់​ចិញ្ចឹម​លោកឲ្យរស់នៅដោយមិនចាំបាច់ធ្វើការងារសិល្បៈ តែចាយលុយមិនចេះអស់ ។ប៉ុ​ន្ដែលោកវណ្ណារិទ្ធ បានជ្រើសផ្លូវរៀបការជាមួយមនុ​ស្សជាទីស្រលាញ់និងធ្វើការសិល្បៈផង លក់ម្ជូរផង ទើបធ្វើឲ្យលោកមានកម្រិតជីវភាពត្រឹមមធ្យមប៉ុណ្ណោះ ។តារាមិនតិចនាក់ទេ​ដែល​សរសើរលោកជាបុរសដែលប្រឹងធ្វើការរកស៊ីដោយកំលាំងញើសឈាមផ្ទាល់មិនលក់​ខ្លួនដូចប្រុស​សង្ហារខ្លះ ហើយបើទោះជាពេលនេះលោកកំពុងតែមានអារម្មណ៍​តុកស៊ិកស្ដីខឹងខ្លួន​ឯង​ថាជាបុរសមិនបានការក្ដី ប៉ុន្ដែភរិយានិងកូនៗរបស់លោកមានមោទ​នភាពដែលរូបគេ​មាន​ប្ដីនិង​ឪពុកដូចពិធីករបាយ័នរូបនេះ៕


RELATED ARTICLES