ភ្នំពេញ៖ពិធីកររូបសង្ហារលោកជា វណ្ណារិទ្ធ បានបង្ហាញអារម្មណ៍ខូចចិត្តផង តូចចិត្តផង និងចាត់ទុកខ្លួនលោកថាជាមនុស្សគ្មានតម្លៃ ព្រោះតែលោកមិនអាចផ្ដល់ស្នាមញញឹមដល់ឪពុកម្ដាយបង្កើត និងឪពុកម្ដាយក្មេក រួមទាំងគ្មានលទ្ធភាពផ្ដល់ក្ដីសង្ឃឹមពេញលេញដល់ប្រពន្ធកូនបាន។ការថ្លែងយ៉ាងស្រងូតស្រងាត់របស់លោកសុវណ្ណារិទ្ធ នេះមានតារារួមអាជីពជាច្រើនបានលើកទឹកចិត្តដល់រូបលោកថាមនុស្សស្រីជាច្រើនប៉ងចង់បានស្វាមីដូចលោកនេះហើយ ព្រោះលោកជាបុរសស្រលាញ់ប្រពន្ធកូន និងក្រុមគ្រួសារខ្លាំងណាស់ ព្រមទាំងប្រើជីវិតយ៉ាងសាមញ្ញដែលធ្វើឲ្យប្រពន្ធលោកមានភាពកក់ក្ដៅក្នុងជីវិត។ប៉ុន្ដែតាមរយៈសារបន្ទោសខ្លួនឯងនោះ ត្រូវបានគេសង្ស័យថាលោកលោកសុវណ្ណារិទ្ធ អាចនឹងកំពុងមានវិបត្តិសេដ្ឋកិច្ចបានជាដាក់បន្ទុកលើខ្លួនឯងបែបនេះ។
អ្នកយកព័តមានយើងបានទូរស័ព្ទទៅលោកជា សុវណ្ណារិទ្ធ កាលពីរសៀលថ្ងៃទី២៦ កក្កដា តែតេចូលជាច្រើនដងគ្មានអ្នកទទួលឡើយ ។ចំណែកតារាជិតស្និតលោកនៅប៉ុស្ដិ៍បាយ័នវិញបានបង្ហើបប្រាប់ថាលោកវណ្ណារិទ្ធ ពិតជាមានបញ្ហាហិរញ្ញវត្ថុខ្លះមែន ទោះជាលោកមានផ្ទះរស់នៅនិងរថយន្ដជិះក្ដី ប៉ុន្ដែលោកមិនមែនជាតារាដែលមានទ្រព្យសល់ច្រើននោះទេ ។ប្រភពនោះបន្ថែមថាពិធីករសុវណ្ណារិទ្ធ ចង់នាំប្រពន្ធកូនទៅដើរកម្សាន្ដនៅក្រៅប្រទេស ដើម្បីឲ្យបានស្គាល់ស្រុកគេ និងធ្វើឲ្យជីវិតគ្រួសារលោកមានន័យថែមទៀត ប៉ុន្ដែផែនការនេះបានជាប់គាំងជាច្រើនឆ្នាំមកហើយ ព្រោះការទៅដើរលេងនៅស្រុកគេត្រូវការចំណាយថវិការច្រើន ហេតុនេះហើយបានជាធ្វើឲ្យលោកចេះតែថ្ងូរអាណិតប្រពន្ធកូន ព្រោះថាលោកមិនទាន់អាចបំពេញបំណងមួយនេះបានជូនពួកគេឲ្យរីករាយតាមអ្វីដែលលោកចង់បាន ។តែតារារួមអាជីពសឹងតែ១០០% បានចូលទៅខមិនលើទឹកចិត្តលោកវិណ្ណារិទ្ធ និងថាលោកជាបុរសដ៍សាកសមជាស្វាមីនិងឪពុកដ៍ល្អរបស់ប្រពន្ធកូនលោក និងសូមកុំឲ្យលោកមានការបាក់ទឹកចិត្តជាដើម ។
ជា សុវណ្ណារិទ្ធ អតីតFreshie 2007 លេខ១ ចាប់អាជីពជាពិធីករនៅប៉ុស្ដិ៍បាយ័នជាច្រើនឆ្នាំហើយ ដែលលោកក៍អាចនិយាយភាសារអង់គ្លេសបានដែរ ។បុរសអ្នកហាត់ក្បាច់គុនតៃក្វាន់ដូរ រូបនេះបានរៀបការជាមួយអ្នកនាងសុភាព មូល្យា ហៅBella កាលពីឆ្នាំ២០១៣ ហើយចំណងស្នេហាជាង១១ឆ្នាំ នេះពួកគេទទួលបានកូនប្រុស២នាក់ ។លោកសុវណ្ណារិទ្ធ ត្រូវបានគេសរសើរថាលោកជាតារាមិនចេះប្រកាន់មុខរបរព្រោះពេលចុះពីលើឆាកលោកបានជិះម៉ូតូដឹកម្ជូរ ឲ្យភ្ញៀវដោយសារតែភរិយាលោករកស៊ីមុខរបរមួយនេះតាមOnline ជាច្រើនឆ្នាំមកហើយ។តារាចម្រៀងហង្សមាសពេជ្រ សោភា ធ្លាប់ចេញសារសរសើរភរិយាលោកសុវណ្ណារិទ្ធ ថាជានារីមានភព័្វសំណាងខ្ពស់ ព្រោះមានស្វាមីដ៍ល្អដូចពិធីកររូបនេះ ខណៈដែលតារាជាច្រើនទៀតក៍បានលើកឡើងស្រដៀងគ្នាទៅនិងការយល់ឃើញរបស់សោភា ដែរ ។ប៉ុន្ដែគេសឹងតែមិននឹកស្មានដល់សោះថានៅចុងឆ្នាំ២០២៤ នេះអំឡុងដែលវិបត្តិសេដ្ឋកិច្ចកំពុងតែយាយីដល់ពលរដ្ឋ និងតារាជាច្រើននោះលោកសុវណ្ណារិទ្ធ បែជាកើតជំងឺបាក់ទឹកចិត្តទម្លាក់កំហុសឲ្យខ្លួនឯងថាជាបុរសគ្មានតម្លៃចំពោះឪពុកម្ដាយនិងប្រពន្ធកូនទៅវិញ ខណៈដែលពិធីការិនីជាដៃគូលោកដែលប្រលងFreshie ជាប់លេខ១ដូចគ្នានៅឆ្នាំជាមួយគ្នាអ្នកនាងហ៊ិន ច័ន្ទនីរ័ត្ន បានក្លាយទៅជាជំទាវនិងរស់នៅសោយសុខលើគនរទ្រព្យ ។
ប្រភពបានឲ្យដឹងថាមុនរៀបការលោកជា វណ្ណារិទ្ធ មានស្រី្ដទ្រព្យស្ដុកជាច្រើនចង់ចិញ្ចឹមលោកឲ្យរស់នៅដោយមិនចាំបាច់ធ្វើការងារសិល្បៈ តែចាយលុយមិនចេះអស់ ។ប៉ុន្ដែលោកវណ្ណារិទ្ធ បានជ្រើសផ្លូវរៀបការជាមួយមនុស្សជាទីស្រលាញ់និងធ្វើការសិល្បៈផង លក់ម្ជូរផង ទើបធ្វើឲ្យលោកមានកម្រិតជីវភាពត្រឹមមធ្យមប៉ុណ្ណោះ ។តារាមិនតិចនាក់ទេដែលសរសើរលោកជាបុរសដែលប្រឹងធ្វើការរកស៊ីដោយកំលាំងញើសឈាមផ្ទាល់មិនលក់ខ្លួនដូចប្រុសសង្ហារខ្លះ ហើយបើទោះជាពេលនេះលោកកំពុងតែមានអារម្មណ៍តុកស៊ិកស្ដីខឹងខ្លួនឯងថាជាបុរសមិនបានការក្ដី ប៉ុន្ដែភរិយានិងកូនៗរបស់លោកមានមោទនភាពដែលរូបគេមានប្ដីនិងឪពុកដូចពិធីករបាយ័នរូបនេះ៕