សម័យសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម
ជាមួយនិងការចុះ ចេញពីតំណែងរបស់ ស្តេច Bao Dai នៅថ្ងៃ២កញ្ញា ឆ្នាំ១៩៤៥ ហូ ជីមិញ បានឡើងអានសេច ក្តីប្រកាស ឯករាជ្យរបស់ ប្រទេសវៀតណាម។ តែទោះជាយ៉ាងណា មានអំពើហិង្សាដែល បង្កពីបក្សជំទាស់ជាច្រើនហើយកងកម្លាំង បារាំងដែលបានដឹកនាំប្រកាស ប្រទេសស្ថិតក្នុងច្បាប់ អាជ្ញាសឹកដែលចេញពីមេបញ្ជាការកងទ័ពចក្រភពអង់គ្លេស លោក Sir Douglas Gracey ក្នុងព្រឹត្តការណ៍ នោះបណ្តាអ្នកគាំទ្រវៀតមិញបានឆ្លើយ តបដោយការធ្វើបាតុកម្មតវ៉ាលក្ខណៈ សកលមួយ។
តាមរយៈការ ចល័តទ័ពសាធារណរដ្ឋចិនចូលវៀតណាមយ៉ាងច្រើនលើសលុប ប្រមាណជា២០ម៉ឺននាក់ទីបញ្ចប់ លោក ហូ ជីមិញ បានទាមទារ ឲ្យមានការរំលាយ គណៈបក្សកុម្មុយនិស្តហើយ ត្រូវការការបោះឆ្នោតមួយដែលនឹង ស្ថិតក្រោមការ ដឹកនាំ ដោយសហរដ្ឋាភិបា ល(រដ្ឋាភិបាលដែលរួប រួមគ្នាជាបក្សតែមួយ)។
ទោះជាយ៉ាង ណាក្នុងពេលដ៏ខ្លីកងទ័ពចិនបានថ្មើរជើង ត្រឡប់ចូលប្រទេសរបស់ខ្លួនវិញ ស្របពេល ដែលលោក ហូ ជីមិញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង មួយជាមួយនិងបារាំងដែលបានអនុញ្ញាតឲ្យ វៀតណាមត្រូវបានគេទទួល ស្គាល់ថាជារដ្ឋស្វ័យយ័តមួយ ក្នុងសហព័ន្ធឥណ្ឌូចិននិង សហភាពបារាំង។
ការធ្វើសហប្រតិបត្តិការ ជាមួយនិងកងទ័ពអាណានិគមបារាំង វៀតមិញបានគៀបសង្កត់គ្រប់បក្សទាំង អស់ដែលមិនកាន់លទ្ធិកុម្មុយនិស្ត ប៉ុន្តែក៏បានខកខានក្នុងការធានាបាននូវ កិច្ចព្រមព្រៀងសន្តិភាពមួយជាមួយ និងប្រទេសបារាំង។
តាមរយៈការបាញ់ឬទម្លាក់ គ្រាប់បែកនៅក្រុង Haiphong កងទ័ពបារាំងបានអះអាងយ៉ាង ច្បាស់ថាពួកគេពុំមាន ចេតនាណាមួយក្នុងការផ្តល់ឲ្យ វៀតណាមនៅឋានៈជារដ្ឋស្វ័យយ័តមួយនោះឡើយ។នៅថ្ងៃ១៩ ធ្នូឆ្នាំ១៩៤៦ លោក ហូ ជីមិញ បានប្រកាសសង្គ្រាម ប្រឆាំងនិងបារាំង ដែលចាប់ផ្តើមកើតមានឡើងនូវសង្គ្រាម ឥណ្ឌូចិនតែម្តង។
សង្គ្រាមបានអូសបន្លាយ ពេលជាច្រើនឆ្នាំហើយវៀតមិញបានបំផ្លាញចោល ទាំងអស់នៅគ្រប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ទាំងអស់។ទីបំផុតគូប្រជែងទាំង ពីរបានព្រមព្រៀងគ្នាចរចាប៉ុន្តែយ៉ាងណាការបញ្ចប់បទឈប់បាញ់មិនអាចទទួលយកបានទាំងពីរ ដែលនាំឲ្យមានសង្គ្រាមកើតឡើងអូសបន្លាយពេលលើស ពី៧ឆ្នាំ។
ទន្ទឹមនិងនេះ សហភាពសូវៀតនិងចិនបានទទួលស្គាល់រដ្ឋាភិបាល របស់លោក ហូ ជីមិញ ។ ចិនបានយល់ព្រមបង្ហាត់ បង្រៀនដល់មេដឹកនាំវៀតមិញ និងផ្តល់ការផ្គត់ផ្គង់ តាមសេចក្តីត្រូវការដើម្បីយកឈ្នះក្នុងសង្រ្គាម។ជាមួយនិងការជួយ ជ្រុមជ្រែងពីចិន ចុងបញ្ចប់វៀតមិញ អាចកំចាត់កងទ័ពបារាំងនិង ក្រោកឈរឡើងដណ្តើមបាន ជ័យជំនះ។ (តទៅថ្ងៃស្អែក)