ភ្នំពេញ៖ពេជ្រ សោភា ប្រកាសកាលពីពេលថ្មីៗនេះថានាងចង់បានកូន(baby) ប៉ុន្ដែមិនចង់បានប្ដីនោះទេ ដោយនាងអះអាងថាយកប្ដីនាំតែរវល់ខួរក្បាល ។ការលើកឡើងរបស់សោភា បែបនេះ បន្ទាប់ពីនាងចាប់អារម្មណ៍ទៅលើការមានផ្ទៃពោះកូនស្រី៨ខែ របស់អតីតតារាសម្ដែងស៊ិចស៊ីនាងវ៉ាង ស្រីណូ ដែលត្រូវសម្រាលនៅខែ៩ ខាងមុខនេះ ហើយស្រីណូ ថានាងយកកូនតាមបែបវិទ្យាសាស្រ្ដ(ចាក់មេជីវិត) ហើយបានរៀបគម្រោងមួយនេះតាំងពីឆ្នាំ២០២១ ម្លេះ និងថានាងសប្បាយចិត្ដដែលប្រើជីវិតឯកជនបែបនោះព្រោះនាងចាត់ទុករូបនាងជាស្រ្ដីខ្លាំងម្នាក់នាសម័យនេះ ព្រោះរឿងអ្វីក៍អាចធ្វើបាន ឲ្យតែខ្លួនឯងរឹងមាំ កុំបាក់ទឹកចិត្ត។ពេជ្រ សោភា ពេញចិត្ដចពោះទស្សនៈរបស់វ៉ាង ស្រីណូ បើទោះជាមនុស្សភាគច្រើនមិនឯកភាពចំពោះការមានកូនអត់ប្ដីនេះក៍ដោយ ប៉ុន្ដែសោភា មិនទាន់កំណត់ថាតើពេលណាទៅទើបនាងសម្រេចចិត្តទៅចាក់មេជីវិត ដើម្បីឲ្យបានកូនដូចវ៉ាង ស្រីណូ នោះទេ ។
វិញការប្រកាសចង់បានកូនអត់ប្ដីរបស់សោភា នាពេលនេះនាំឲ្យមានការលើកឡើងថាតើតារាហង្សមាសរូបនេះទុកគូដណ្ដឹងរបស់ខ្លួនលោកឆឹម សក្កដា នៅឯណាទៅ? ឬមួយចំណងស្នេហាមួយនេះបានឈានទៅដល់ទីបញ្ចប់ទៅហើយ ?
ពេជ្រ សោភា ដែលប្រកាសភ្ជាប់ពាក្យជាមួយលោកឆឹម សក្កដា កាលពីថ្ងៃទី១១ ខែ១១ ឆ្នាំ២០២២ នោះបានលុបចោលមង្គលការនៅឆ្នាំ២០២៣ ហើយមុននេះនាងបានប្រាប់អ្នកយកព័តមានយើងថាគ្មានគម្រោងរៀបការឲ្យប្រាកដនៅពេលណាឡើយ ព្រោះគ្រាន់តែគិតដល់ថ្ងៃរៀបការនាងចេះតែ”ភ័យ “។ចំណែកលោកសក្កដា វិញបានចេញសារចម្លែកៗដូចជាលោកចង់ធ្វើអត្តឃាតផ្ដាច់ជីវិតដោយខ្លួនឯង និងថាជីវិតលោកត្រូវលេបថ្នាំជាប្រចាំដោយសារតែលោកមានជំងឺផ្លូវចិត្ត។សារជាច្រើនចុងក្រោយនេះរបស់លោកសក្កដា ភាគច្រើនគឺលោកចង់ដៀមដាមឲ្យសោភា ដូចជាពាក្យថាមនុស្សស្រីកុំខ្មើតពេកតែអាយុលើសពី៣៥ឆ្នាំ ប្រយ័ត្នអេ ជាដើមខណៈដែលសោភា ឆ្នាំនេះនាងមានវ័យ៤១ឆ្នាំទៅហើយ ។ប្រតិកម្មរបស់លោកសក្កដា បែបនេះកើតមានក្រោយពេលដែលសោភា លែងរវីរវល់ជាមួយលោកនឹងងាកទៅអោបរឹតគ្នាជាមួយបុរសរោមទ្រូងច្រើនលោកឆន សុវណ្ណារាជ ដូចគូស្នេហ៍ទើបធ្វើឲ្យគូដណ្ដឹងចេញសារកាន់តែប្លែកៗផ្អើលពេញបណ្ដាញសង្គម ហើយចុងក្រោយនេះសោភា បែជាវាចាថានាងចង់បានកូនដោយអត់ប្ដីដូចវ៉ាង ស្រីណូ ទៅវិញ ។ប្រភពបានឲ្យដឹងថាប្រសិនបើសោភា មិនផ្លាស់ប្ដូរផ្នត់គំនិតនេះទេ ហើយនាងនៅតែចង់ពពោះដោយមិនចាំបាច់មានប្ដីនោះលោកសក្កដា ពិតជាលែងជាបុរសសំខាន់បំផុតក្នុងបេះដូងនាងទៀតហើយដែលពេលនោះមង្គលការរបស់ពួកគេមិនមែនពន្យា ឬលើកពេលទៀតទេ គឺមិនអាចកើតឡើងតែម្ដង ។
គេកត់សម្គាល់ថាពេជ្រ សោភា បានបរាជ័យរឿងស្នេហាចំនួន២លើកមកហើយ ប៉ុន្ដែសោភា បែជាមិនក្វល់និងនៅតែចាត់ទុកថារឿងស្នេហាជាជំហ៊ានទី២ រឿងក្រុមគ្រួសារជាជម្រើសទី១ របស់នាងដដែល ។
ពេជ្រ សោភា ជាតារាមេម៉ាយតែនៅមានទីផ្សារសិល្បៈល្អដូចគ្នាទៅនិងកែវ និសា និងសុខ សោម៉ាវត្តី ជាដើម ហើយទោះជាឆ្នាំនេះមានអាយុ៤១ឆ្នាំទៅហើយក្ដី ក៍សោភា នៅតែរក្សាររូបឆោមបានផូផង់ក្មេងជាងវ័យដដែល ។ដោយសារតែសម្រស់នៅតែខ្ញង់ បែបនេះហើយទើបលោកសក្កដា ដែលប្រកាសថាមិនចង់បានប្រពន្ធជាតារាព្រោះឈឺចាប់ក្រោយឃើញសោភា បណ្ដើរបុរសម្នាក់ទៅសៀមរាប កាលពីថ្ងៃឆ្លងឆ្នាំសាកលឆ្នាំ២០២១ នោះលោកយល់ព្រមផ្សះផ្សារស្នេហ៍រហូតដល់ឈានទៅភ្ជាប់ពាក្យជាមួយសោភា កាលពីចុងឆ្នាំ២០២១ តែដឹងអីក្លាយទៅជាគូដណ្ដឹងគ្នាទើបតែបានជាង១ឆ្នាំ សោភា បែជាមើលរំលងលោកហើយចង់មានផ្ទៃពោះដោយគ្មានលោកសក្កដា ជាឪពុកូនង៉ារបស់នាងទៅវិញ ៕