Friday, September 20, 2024
Homeតារាខ្មែរពេជ្រ សោភា ៖ចង់បានកូន អត់ស្វាមី?

ពេជ្រ សោភា ៖ចង់បានកូន អត់ស្វាមី?

ភ្នំពេញ៖ពេជ្រ សោភា ប្រកាសកាលពីពេលថ្មីៗនេះថានាងចង់បានកូន(baby) ប៉ុន្ដែមិនចង់បាន​ប្ដីនោះទេ ដោ​យនាងអះអាងថាយកប្ដីនាំតែរវល់ខួរក្បាល  ។ការលើកឡើងរបស់សោភា បែប​នេះ បន្ទាប់ពីនាងចាប់​អារម្មណ៍ទៅលើការមានផ្ទៃពោះកូនស្រី៨ខែ របស់អតីតតារា​សម្ដែង​ស៊ិចស៊ី​នាង​វ៉ាង ស្រីណូ ដែលត្រូវសម្រាលនៅខែ៩ ខាងមុខនេះ ហើយស្រីណូ ថានាង​យក​កូនតាម​បែបវិទ្យា​សាស្រ្ដ(ចាក់មេជីវិត) ហើយបានរៀបគម្រោងមួយនេះតាំងពីឆ្នាំ២០២១ ម្លេះ និងថានាងសប្បាយចិត្ដដែល​ប្រើជីវិត​ឯក​ជនបែបនោះព្រោះនាងចាត់ទុក​រូបនាង​ជាស្រ្ដីខ្លាំង​ម្នាក់​នាសម័យនេះ ព្រោះរឿងអ្វីក៍អាច​ធ្វើ​បាន ឲ្យតែខ្លួនឯងរឹងមាំ កុំបាក់ទឹកចិត្ត។ពេជ្រ សោភា ពេញចិត្ដ​ចពោះទស្សនៈរបស់វ៉ាង ស្រី​ណូ បើទោះជាមនុស្សភាគច្រើនមិនឯក​ភាពចំពោះ​ការ​មាន​កូនអត់ប្ដីនេះក៍ដោយ ប៉ុន្ដែសោភា មិន​ទាន់កំណត់ថាតើពេលណាទៅទើប​នាងសម្រេច​ចិត្តទៅចាក់មេជីវិត ដើម្បីឲ្យបានកូនដូចវ៉ាង ស្រី​ណូ នោះទេ ។

 វិញការប្រកាសចង់បានកូនអត់ប្ដីរបស់សោភា នាពេលនេះនាំឲ្យមានការលើកឡើងថា​តើតារាហង្សមាសរូបនេះទុកគូដណ្ដឹងរបស់ខ្លួនលោកឆឹម​ សក្កដា នៅឯណាទៅ? ឬមួយចំ​ណង​ស្នេហាមួយនេះបានឈានទៅដល់ទីបញ្ចប់​ទៅ​ហើយ​ ?

 ពេជ្រ សោភា ដែលប្រកាសភ្ជាប់ពាក្យជាមួយលោកឆឹម សក្កដា កាលពីថ្ងៃទី១១ ខែ១១ ឆ្នាំ២០២២ នោះបានលុបចោលមង្គលការនៅឆ្នាំ២០២៣  ហើយមុននេះនាងបានប្រាប់អ្នក​យក​ព័តមានយើងថាគ្មានគម្រោងរៀបការឲ្យប្រាកដនៅពេលណាឡើយ ព្រោះគ្រាន់តែគិត​ដល់​ថ្ងៃរៀបការនាងចេះតែ”ភ័យ “។ចំណែកលោកសក្កដា វិញបានចេញសារចម្លែកៗដូចជា​លោកចង់ធ្វើអត្តឃាតផ្ដាច់ជីវិតដោយខ្លួនឯង និងថាជីវិតលោកត្រូវលេបថ្នាំជាប្រចាំដោយសារ​តែលោកមានជំងឺផ្លូវចិត្ត។សារជាច្រើនចុងក្រោយនេះរបស់លោកសក្កដា ភាគច្រើនគឺលោក​ចង់​ដៀម​ដាមឲ្យសោភា ដូចជាពាក្យថាមនុស្សស្រីកុំខ្មើតពេកតែអាយុលើសពី៣៥ឆ្នាំ ប្រយ័ត្ន​អេ ជាដើមខណៈដែលសោភា ឆ្នាំនេះនាងមានវ័យ៤១ឆ្នាំទៅហើយ ។ប្រតិកម្មរបស់លោក​សក្ក​ដា បែបនេះកើតមានក្រោយពេលដែលសោភា លែងរវីរវល់ជាមួយលោកនឹងងាកទៅអោបរឹត​គ្នាជាមួយបុរសរោមទ្រូងច្រើនលោកឆន សុវណ្ណារាជ ដូចគូស្នេហ៍ទើបធ្វើឲ្យគូដណ្ដឹងចេញ​សារ​​កាន់តែប្លែកៗផ្អើលពេញបណ្ដាញសង្គម ហើយចុងក្រោយនេះសោភា បែជាវាចាថា​នាង​ចង់​បាន​កូន​ដោយអត់ប្ដីដូចវ៉ាង ស្រីណូ ទៅវិញ ។ប្រភពបានឲ្យដឹងថាប្រសិនបើសោភា មិន​ផ្លាស់​ប្ដូរ​ផ្នត់​គំនិតនេះទេ ហើយនាងនៅតែចង់ពពោះដោយមិនចាំបាច់មានប្ដី​នោះលោក​សក្ក​ដា ពិត​ជាលែងជាបុរសសំខាន់បំផុតក្នុងបេះដូងនាងទៀត​ហើយដែលពេលនោះមង្គល​ការ​របស់ពួកគេមិនមែនពន្យា ឬលើកពេលទៀតទេ គឺមិនអាចកើតឡើងតែម្ដង ។

 គេកត់សម្គាល់ថាពេជ្រ សោភា បានបរាជ័យរឿងស្នេហាចំនួន២លើកមកហើយ ប៉ុន្ដែ​សោភា បែជាមិនក្វល់និង​នៅ​តែចាត់ទុកថារឿងស្នេហាជាជំហ៊ានទី២ រឿងក្រុមគ្រួសារជា​ជម្រើស​ទី១ របស់នាងដដែល ។

 ពេជ្រ សោភា ជាតារាមេម៉ាយតែនៅមានទីផ្សារសិល្បៈល្អដូចគ្នាទៅនិងកែវ និសា និង​សុខ សោម៉ាវត្តី ជាដើម ហើយទោះជាឆ្នាំនេះមានអាយុ៤១ឆ្នាំទៅហើយក្ដី ក៍សោភា នៅតែរ​ក្សារ​រូបឆោមបានផូផង់ក្មេងជាងវ័យដដែល ។ដោយសារតែសម្រស់នៅតែខ្ញង់ បែបនេះ​ហើយ​ទើបលោកសក្កដា ដែលប្រកាសថាមិនចង់បានប្រពន្ធជាតារាព្រោះឈឺ​ចាប់ក្រោយឃើញ​សោ​ភា បណ្ដើរបុរសម្នាក់ទៅសៀមរាប កាលពីថ្ងៃឆ្លងឆ្នាំសាកលឆ្នាំ២០២១ នោះលោ​កយល់​ព្រម​ផ្សះផ្សារស្នេហ៍​រហូតដល់ឈានទៅភ្ជាប់ពាក្យជាមួយសោភា កាលពីចុងឆ្នាំ២០២១ តែដឹងអី​ក្លាយ​​ទៅជាគូ​ដណ្ដឹងគ្នាទើបតែបានជាង១ឆ្នាំ សោភា បែជាមើលរំលងលោកហើយ​ចង់មាន​ផ្ទៃពោះ​ដោយ​គ្មានលោកសក្កដា ជាឪពុកូនង៉ារបស់នាងទៅវិញ ៕

RELATED ARTICLES