បង់ក្លាដែស ៖ លោកមូហាមម៉ាដ យូនូស (Muhammad Yunus) អ្នកឈ្នះរង្វាន់ណូបែលសន្តិភាព នៃបង់ក្លាដែស បានមកដល់ទីក្រុងដាកា ត្រៀមខ្លួនដើម្បីទទួលតំណែងជាអ្នកដឹកនាំកងទ័ពបង់ក្លាដែស នឹងអាចក្លាយជានាយករដ្ឋមន្ត្រីថ្មី របស់បង់ក្លាដែស បន្ទាប់ពីលោកស្រី សេក ហាស៊ីណា បានលាលែងតំណែងនាយករដ្ឋមន្ត្រី និងចាកចេញទៅក្រៅប្រទេស ក្រោយមនាបាតុកម្មហិង្សា បណ្តេញលោកស្រីឲ្យចំចេញពីតំណែង។

នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ លោកសាស្រ្តាចារ្យ មូហាមម៉ាដ យូនូស អាយុ ៨៤ឆ្នាំ ជ័យលាភីរង្វាន់ណូបែលសន្តិភាព បានធ្វើដំណើរតាមយន្តហោះពីប្រទេសបារាំង ទៅកាន់ទីក្រុង ដាកា (Dhaka) រដ្ឋធានីនៃប្រទេសបង់ក្លាដែស ដើម្បីទទួលបានតំណែងប្រមុខរដ្ឋាភិបាលបណ្តោះអាសន្ន របស់បង់ក្លាដែស បន្ទាប់ពីនាយករដ្ឋ មន្ត្រី សេក ហាស៊ីណា (Sheikh Hasina) ដែលកាន់តំណែងជាង ១៥ឆ្នាំ បានលាលែងពីតំណែងហើយបានភៀសខ្លួនទៅប្រទេសឥណ្ឌា ដោយសារត្រូវបានបណ្ដេញចេញដោយហ្វូងបាតុករដែលដឹកនាំដោយក្រុមនិស្សិត តវ៉ាប្រឆាំងនឹងប្រព័ន្ធកូតាការងាររបស់រដ្ឋាភិបាល សម្រាប់កូនចៅរបស់អតីតយុទ្ធជនតស៊ូដើម្បីឯករាជ្យបង់ ក្លាដែស ដែលបានបន្តការតវ៉ាជាច្រើនសប្តាហ៍ រហូតដល់មានការប៉ះទង្គិចជាមួយប៉ូលិស បានបណ្តាលឱ្យបាតុករជាង ៤០០នាក់ស្លាប់។

លោកសាស្រ្តាចារ្យ មូហាមម៉ាដ យូនូស បានថ្លែងប្រាប់អ្នកកាសែត នៅពេលមកដល់ប្រទេសបង់ក្លាដែស ថា “មានការងារជាច្រើនដែលត្រូវធ្វើ។ ប្រជាជនមានការរំភើប។ ខ្ញុំមានអារម្មណ៍ល្អដែលបានមកផ្ទះ។ ការតវ៉ារបស់និស្សិតបានព្យាបាលប្រទេស ហើយសេរីភាពត្រូវតែត្រូវបានការពារ» ។

ក្នុងជំនួបជាមួយប្រធានាធិបតី ម៉ូហាមមេដ សាហាប៊ុដឌីន (Mohammed Shahabuddin) និងមេបញ្ជាការយោធា បន្ទាប់ពីលោកស្រី សេក ហាស៊ីណា បានលាលែងពីតំណែង ហើយបានចាកចេញពីប្រទេសភ្លាមៗ។ ទន្ទឹមនឹងនេះ មេដឹកនាំនិស្សិត បានបញ្ជាក់ពីជំហររបស់ខ្លួនថា ពួកគេនឹងមិនទទួលយកយោធា ជាប្រមុខរដ្ឋាភិបាលស្តីទី ជាដាច់ខាត។ ប៉ុន្តែចង់ឲ្យសាស្រ្តាចារ្យ យូនូស ជ័យលាភីរង្វាន់ណូបែលសន្តិភាព ក្លាយជាប្រមុខរដ្ឋាភិបាលបណ្តោះអាសន្ន នៃប្រទេសបង់ក្លាដែស៕
