ទីផ្សាររថយន្ត៖ ប្រធានប្រតិបតិ្តការលក់លោក Ziad Fazaruddin បានថ្លែងថាក្រុមហ៊ុន Naza Kia Malaysia Sdn Bhd ដែលជាអ្នកចែកចាយផ្លូវការរថយន្តយីហោ Kia ក្នុងប្រទេសម៉ាឡេស៊ីបានដាក់ទិសដៅលក់ឲ្យបាន៥០០គ្រឿងនៃគ្រប់ម៉ូដែលរបស់ខ្លួនទាំងអស់ក្នុងមួយខែនាឆ្នាំ២០១៧នេះ ។
លោកបានបន្ថែមថាដាក់កំណត់គោលដៅលក់នេះអាចនឹងសម្រេចបានដោយមានការជួយជ្រោមជ្រែងពីម៉ូដែល៣របស់ខ្លួនដែលនឹងបង្ហាញវត្តមាននាពេលដ៏ខ្លីខាងមុខនេះ។ យើងរំពឹងថាការលក់នឹងទទួលបានលទ្ធផលល្អ ។ ខ្ញុំនឹងនិយាយបានថាយីហោ Kia នឹងលក់ដាច់បានយ៉ាងហោចណាស់ក៏៥០០គ្រឿងដែរក្នុងមួយខែជាំមធ្យម ។ យើងកំពុងមានក្តីរំពឹងពីការសម្រេចបានទីផ្សារលក់ល្អ កាន់តែប្រសើរឡើងថែមទៀតធៀបនឹងឆ្នាំមុន ។
លោកបានថ្លែងថាក្រុមហ៊ុន Naza Kia បានដាក់បង្ហាញម៉ូដែលចេញថ្មីមួយក្នុងចំណោមសែស្រឡាយរបស់ខ្លួនគឺ Grand Carnival MPV ដែលវាត្រូវបានគេកំណត់កាលបរិច្ឆេទដាក់បង្ហាញក្នុងអំឡុងខែមេសាហើយក៏ជាម៉ូដែលលក់ដាច់ខ្លាំងហួសប្រមាណផងដែរ ។
ជាងនេះទៅទៀតការផ្តោតសំខាន់របស់យើងក្នុងទីផ្សារលក់គឺការបង្កើតឡើងនៅទីតាំងលក់ក្នុងតំបន់ភាគខាងកើតប្រទេសនិងឧបទ្វីបនៃឆ្នេរម៉ាឡេស៊ីខាងកើត មិនតែប៉ុណ្ណោះយើងថែមទាំងធ្វើការកែកុនថ្មីនូវកម្មវិធីទំនើបៗសម្រាប់អតិថិជនទៀតផង ។
គួរកត់សម្គាល់ថាទីតាំងលក់ថ្មីនោះគ្របដណ្តប់លើផ្ទៃដី១.៥០០ម៉ែត្រការ៉េដែលមានសមត្ថភាពអាចតាំងរថយន្តបាន៤គ្រឿងក្នុងបន្ទប់តាំងបង្ហាញទៀតផង។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា