Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកKia ម៉ាឡេស៊ីដាក់ទិស ដៅ​លក់​ឲ្យ​បាន​ ៥០០គ្រឿង​ក្នុង មួយខែ​ឆ្នាំនេះ

Kia ម៉ាឡេស៊ីដាក់ទិស ដៅ​លក់​ឲ្យ​បាន​ ៥០០គ្រឿង​ក្នុង មួយខែ​ឆ្នាំនេះ

ទីផ្សាររថយន្ត៖ ប្រធានប្រតិបតិ្តការលក់​លោក Ziad Fazaruddin បានថ្លែងថា​ក្រុម​ហ៊ុន​ Naza Kia Malaysia Sdn Bhd ដែលជា​អ្នក​ចែក​ចាយ​ផ្លូវការ​រថយន្ត​យីហោ Kia ក្នុង​ប្រទេស​ម៉ាឡេស៊ី​បាន​ដាក់ទិសដៅ​លក់​​ឲ្យ​បាន​៥០០គ្រឿង​នៃ​គ្រប់​ម៉ូដែល​របស់​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទាំងអស់​ក្នុ​ងមួយខែ​នា​ឆ្នាំ​២០១៧នេះ ។

លោកបានបន្ថែមថា​ដាក់​កំណត់គោលដៅ​លក់​នេះ​អាច​នឹងសម្រេចបាន​ដោយ​មានការ​ជួយ​ជ្រោម​ជ្រែង​ពីម៉ូដែល​៣របស់ខ្លួន​​ដែល​នឹង​បង្ហាញ​វត្តមាន​នាពេលដ៏​ខ្លី​ខាងមុខនេះ​។ យើង​រំពឹងថា​ការលក់នឹង​ទទួល​បាន​លទ្ធផល​ល្អ ។ ខ្ញុំ​នឹង​និយា​យ​បានថា​យីហោ Kia នឹងលក់ដាច់បានយ៉ាងហោចណាស់ក៏​៥០០គ្រឿង​ដែរ​ក្នុងមួយខែ​ជាំមធ្យម ។ យើង​កំពុង​មានក្តីរំពឹង​ពី​ការសម្រេចបាន​ទីផ្សារលក់​ល្អ​ កាន់តែ​ប្រសើរឡើង​ថែមទៀត​ធៀបនឹង​ឆ្នាំ​មុន ។

លោកបាន​ថ្លែងថា​ក្រុមហ៊ុន Naza Kia បាន​ដាក់បង្ហាញ​ម៉ូដែល​ចេញ​ថ្មី​មួយ​ក្នុង​ចំណោម​សែស្រឡាយរបស់ខ្លួន​គឺ Grand Carnival MPV ដែល​វា​ត្រូវបាន​គេ​កំណត់​កាលបរិច្ឆេទ​ដាក់​បង្ហាញ​ក្នុងអំឡុង​ខែ​មេសា​ហើយក៏ជា​ម៉ូដែលលក់ដាច់​ខ្លាំង​ហួសប្រមាណផងដែរ ។

ជាងនេះទៅ​ទៀត​ការផ្តោតសំខាន់​របស់យើង​ក្នុងទីផ្សារលក់​គឺ​ការបង្កើត​ឡើង​នៅ​ទីតាំងលក់​ក្នុង​តំបន់​ភាគខាងកើត​ប្រទេស​និង​ឧបទ្វីប​នៃឆ្នេរម៉ាឡេស៊ី​ខាង​កើត មិនតែ​ប៉ុណ្ណោះ​យើង​ថែមទាំងធ្វើការ​កែកុនថ្មីនូវកម្មវិធី​ទំនើប​ៗ​សម្រាប់​អតិថិជនទៀតផង​​ ។

គួរកត់សម្គាល់ថា​ទីតាំងលក់​​ថ្មីនោះ​គ្របដណ្តប់​លើផ្ទៃដី​១.៥០០ម៉ែត្រ​ការ៉េដែល​មាន​សមត្ថភាព​អាចតាំង​រថយន្ត​បាន​៤គ្រឿង​ក្នុង​បន្ទប់​តាំងបង្ហាញទៀតផង។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES