Friday, November 15, 2024
Homeតារាខ្មែរឌុច លីដា ៖ហ៊ានរៀបការធំ នៅឆ្នាំ២០២៥ ឬអត់?

ឌុច លីដា ៖ហ៊ានរៀបការធំ នៅឆ្នាំ២០២៥ ឬអត់?

ភ្នំពេញ៖រយៈពេលជិត៤ឆ្នាំមកហើយដែលឌុច លីដា បានរៀបការស្វាមីវ័យចំណាស់​ដោយ​លាក់លៀម តែនាងបានតាំងចិត្តថានៅពេលដែលកូនប្រុសនាងឈ្មោះឡេង កិត្យានី មាន​អាយុ៥ឆ្នាំ ពោលគឺត្រូវនឹងឆ្នាំ២០២៥ នេះនាងនឹងរៀបការធំដុំដូចគេ ហើយឲ្យកូនធ្វើជា​កូន​អណ្ដើកឲ្យខ្លួនតែម្ដង ។ប៉ុន្ដែលីដា ថាមង្គលការមិនមែនជាផ្នែកមួយដែលសំខាន់បំផុត​សម្រាប់​ជីវិតនាងនោះទេ តែអ្វីដែលចាំបាច់ថាតើមនុស្សពីរនាក់អាចបន្ដកាន់ដៃគ្នាតទៅមុខទៀតដែរ ឬ​អត់  ហេតុនេះហើយបានជាពិធីរៀបការរបស់នាងកាលពីចុងឆ្នាំ២០២០ ធ្វើលក្ខណៈស្រ​ដៀង​​​សែនព្រេនប៉ុណ្ណោះ។ប្រសិនបើដូចការសន្យារបស់លីដា មែននោះនៅបាំងតែ​ជាង៣ខែ​ទេ មង្គលការទ្រង់​ទ្រាយធំរបស់នាងដែលធ្វើដោយបើកចំហ​នឹងឈានមកដល់ហើយដែល​ពេល​នោះប្រាកដជាមានតារារាប់រយដួងទៅសាទរជាមិនខាន ។

 អ្នកយកព័តមានយើងបានទូរស័ព្ទទៅឌុច លីដា កាលពីរសៀលថ្ងៃទី២១ សីហា ប៉ុន្ដែ​តេចូលគ្មានអ្នកមិនទទួល​ឡើយ ទើបមិនអាចដឹងពីផែនការណ៍នាងរៀបអាពាហ៍ ពិពាហ៍ នៅ​ឆ្នាំ​ក្រោយនេះថានៅតែរក្សារ ឬឆាចោលទៅហើយនោះទេ ។តែគេសង្កេតឃើញថាទោះ​ជា​លីដា រៀបការលើកទី១ដោយលួចលាក់ក្ដី ប៉ុន្ដែពេលនេះចំណងស្នេហានាងនិងស្វាមីមានភាព​ផ្អែម​ល្ហែមហើយបង្ហាញដោយបើកចំហ តែម្ដង ក្រោយកូនប្រុសឈានចូលវ័យ៤ឆ្នាំ ។​លីដា បាន​ដឹកដៃស្វាមីទៅពិនិត្យសុខភាពរួមគ្នា និងធ្វើមានដំណើរកម្សាន្ដជាលក្ខណៈ​គ្រួ​សារ​ជាបន្ដ​បន្ទា​ប់ ខណៈដែលនាងក៍បានស្រាលខ្លួនឡើងវិញបន្ដិចផងដែរ ក្រោយពីបង្ហាញមុខ​ប្ដី​ទៅ លែងសូវមានអ្នក​សង្ស័យថាស្វាមីនាងជាបុរសមានប្រពន្ធកូនទៀតហើយ ព្រោះថាបើមិន​មែន​​នៅ​លីវ តើម៉េចនឹងអាចចេញមុខរួមគ្នាបានដូចពេលនេះទៅ ?

 គួររំលឹកថាឌុច លីដា បានភ្ជាប់ស្នេហ៍បុរសវ័យចំណាស់ជាមន្រី្ដរាជការម្នាក់​អំឡុង​ឆ្នាំ​២០១៧ ហើយនាងសម្រា​លកូនប្រុសនៅដើមឆ្នាំ២០២០ និងរៀបការស្ងាត់ៗកាលពីថ្ងៃទី​១៩​ខែ១១ ឆ្នាំ២០២០ ។ក្រោយមានស្វាមីនិងកូនប្រុស១លីដា បានស្ងប់ស្ងាត់ពីអាជីពសិល្បៈខ្លាំង​លែងចេញមុខតាមភាពយន្ដភាគនិងរឿងដុំទៀតហើយ ពោលគឺនៅតែថតស្ពតខ្លីៗប៉ុណ្ណោះ បើទោះជាសម្រស់នាងមិនសូវមានការប្រែប្រួលខ្លាំងពោលគឺនៅតែមានរាងស្វែល អត់សូវ​ឡើង​​គីឡូ និងបែកសាច់ក៍ដោយ។តែក្រឡេកមើលជីភាពរបស់លីដា វិញនាងរស់នៅ​យ៉ាង​សុខ​សាន្ដ មាន​ផ្ទះប្រណិត និងជិះរថយន្ដថ្លៃៗមិនចាញ់តារាល្បីៗដ៍ទៃទៀតឡើយ ។លីដា ថែម​ទាំងមិនចេះឆេវឆាវ និងប្រតិកម្មតបចំពោះអ្នករិះគន់លើនាងដែលថាយកប្ដីតា ឬនាងព្រម​ស្នេ​ហាមន្រ្ដីរាជការនោះដើម្បីតែលុយដុល្លារនោះឡើយ ។អ្វីដែលនាងមានភាពក្លាហាននោះ​គឺ​ហ៊ានបង្ហាញមុខប្ដីជាសាធារណៈ ឆ្លើយតបទៅកាន់អ្នកថានាងយកប្ដីគេ ទើបពេលនេះ​ធ្វើឲ្យ​ក្រុមធ្លាប់ពេបជ្រាយនាងស្ងាត់មាត់ដូចគេចុកទៅវិញ ។

 សូមបញ្ជាក់ថាក្រៅពីឌុច លីដា តារាដែលជ្រើសផ្លូវសាងស្នេហាបែបអ៊ឺរ៉ុបដោយយក​កូន​មុនរៀបការមានបរិមាណ​កាន់តែច្រើនដូចជាទេព បូព្រឹក្ស ,ពេជ្រ សូលីកា ,នៅ សុនិតា ,ផាត់ ផាន់ណា ,ខាត់ សុឃីម ,យុគ ចិន្ដា និងកែវ ពេជ្រពិសី ជាដើម ។តែសម្រាប់តារា​ដែល​រៀបការដោយលួចលាក់មានតែមាស សុខសោភា ,ជីមមី និងលីដា ប៉ុណ្ណោះ ។ក្រុមDirector ដែលធ្លាប់ហៅលីដា ថតឈុតស្នេហារោលរាលកាលនាងនៅលីវនោះថាគេពិបាករកតួ​លេង​ឈុតក្ដៅសាច់មាន​សម្ថភាពអាចធ្វើបានដូចនាង​ បើទោះជាមុននេះសង្សារចាស់នាយចឺម គឺ​ស្រី​ស្រស់ហ្វា ហ្វា ហ៊ានលេងឈុតសាហាវជាងនាងទៀតក៍ដោយ។

 ប្រភពបានឲ្យដឹងថាប្រសិនបើឌុច លីដា ពិតជាធ្វើកូនក្រមុំមែនទែននៅឆ្នាំ២០២៥ ខាងមុខនេះមែន នោះអាជីពសម្ដែងភាពយន្ដរបស់នាងសឹងតែត្រូវបញ្ចប់ទាំងស្រុងតែម្ដង ហើយរឿងដែលនាងត្រូវធ្វើនាពេលបន្ទាប់គឺយកកូនថែម ដោយសារតែស្វាមីនាងមានវ័យ​ចំណាស់ទៅហើយ ហេតុនេះ មិនអាចពន្យាពេលរឿងយកូនថែមនោះទេ ។តួឯកស្រីរឿង”​ស្បែកគង់ “រូបនេះក៍អាចនឹងបោះបង់ការសម្ដែងឈុតស៊ិចស៊ី​ស្នេហារោលរាល១០០% ដែរ ព្រោះប្ដីនាងជាមន្រ្ដីរាជការម្នាក់ ហេតុនេះលីដា នឹងមិនធ្វើឲ្យស្វាមីបាក់មុខព្រោះនាងឡើយ ៕

RELATED ARTICLES