ភ្នំពេញ៖រយៈពេលជិត៤ឆ្នាំមកហើយដែលឌុច លីដា បានរៀបការស្វាមីវ័យចំណាស់ដោយលាក់លៀម តែនាងបានតាំងចិត្តថានៅពេលដែលកូនប្រុសនាងឈ្មោះឡេង កិត្យានី មានអាយុ៥ឆ្នាំ ពោលគឺត្រូវនឹងឆ្នាំ២០២៥ នេះនាងនឹងរៀបការធំដុំដូចគេ ហើយឲ្យកូនធ្វើជាកូនអណ្ដើកឲ្យខ្លួនតែម្ដង ។ប៉ុន្ដែលីដា ថាមង្គលការមិនមែនជាផ្នែកមួយដែលសំខាន់បំផុតសម្រាប់ជីវិតនាងនោះទេ តែអ្វីដែលចាំបាច់ថាតើមនុស្សពីរនាក់អាចបន្ដកាន់ដៃគ្នាតទៅមុខទៀតដែរ ឬអត់ ហេតុនេះហើយបានជាពិធីរៀបការរបស់នាងកាលពីចុងឆ្នាំ២០២០ ធ្វើលក្ខណៈស្រដៀងសែនព្រេនប៉ុណ្ណោះ។ប្រសិនបើដូចការសន្យារបស់លីដា មែននោះនៅបាំងតែជាង៣ខែទេ មង្គលការទ្រង់ទ្រាយធំរបស់នាងដែលធ្វើដោយបើកចំហនឹងឈានមកដល់ហើយដែលពេលនោះប្រាកដជាមានតារារាប់រយដួងទៅសាទរជាមិនខាន ។
អ្នកយកព័តមានយើងបានទូរស័ព្ទទៅឌុច លីដា កាលពីរសៀលថ្ងៃទី២១ សីហា ប៉ុន្ដែតេចូលគ្មានអ្នកមិនទទួលឡើយ ទើបមិនអាចដឹងពីផែនការណ៍នាងរៀបអាពាហ៍ ពិពាហ៍ នៅឆ្នាំក្រោយនេះថានៅតែរក្សារ ឬឆាចោលទៅហើយនោះទេ ។តែគេសង្កេតឃើញថាទោះជាលីដា រៀបការលើកទី១ដោយលួចលាក់ក្ដី ប៉ុន្ដែពេលនេះចំណងស្នេហានាងនិងស្វាមីមានភាពផ្អែមល្ហែមហើយបង្ហាញដោយបើកចំហ តែម្ដង ក្រោយកូនប្រុសឈានចូលវ័យ៤ឆ្នាំ ។លីដា បានដឹកដៃស្វាមីទៅពិនិត្យសុខភាពរួមគ្នា និងធ្វើមានដំណើរកម្សាន្ដជាលក្ខណៈគ្រួសារជាបន្ដបន្ទាប់ ខណៈដែលនាងក៍បានស្រាលខ្លួនឡើងវិញបន្ដិចផងដែរ ក្រោយពីបង្ហាញមុខប្ដីទៅ លែងសូវមានអ្នកសង្ស័យថាស្វាមីនាងជាបុរសមានប្រពន្ធកូនទៀតហើយ ព្រោះថាបើមិនមែននៅលីវ តើម៉េចនឹងអាចចេញមុខរួមគ្នាបានដូចពេលនេះទៅ ?
គួររំលឹកថាឌុច លីដា បានភ្ជាប់ស្នេហ៍បុរសវ័យចំណាស់ជាមន្រី្ដរាជការម្នាក់អំឡុងឆ្នាំ២០១៧ ហើយនាងសម្រាលកូនប្រុសនៅដើមឆ្នាំ២០២០ និងរៀបការស្ងាត់ៗកាលពីថ្ងៃទី១៩ខែ១១ ឆ្នាំ២០២០ ។ក្រោយមានស្វាមីនិងកូនប្រុស១លីដា បានស្ងប់ស្ងាត់ពីអាជីពសិល្បៈខ្លាំងលែងចេញមុខតាមភាពយន្ដភាគនិងរឿងដុំទៀតហើយ ពោលគឺនៅតែថតស្ពតខ្លីៗប៉ុណ្ណោះ បើទោះជាសម្រស់នាងមិនសូវមានការប្រែប្រួលខ្លាំងពោលគឺនៅតែមានរាងស្វែល អត់សូវឡើងគីឡូ និងបែកសាច់ក៍ដោយ។តែក្រឡេកមើលជីភាពរបស់លីដា វិញនាងរស់នៅយ៉ាងសុខសាន្ដ មានផ្ទះប្រណិត និងជិះរថយន្ដថ្លៃៗមិនចាញ់តារាល្បីៗដ៍ទៃទៀតឡើយ ។លីដា ថែមទាំងមិនចេះឆេវឆាវ និងប្រតិកម្មតបចំពោះអ្នករិះគន់លើនាងដែលថាយកប្ដីតា ឬនាងព្រមស្នេហាមន្រ្ដីរាជការនោះដើម្បីតែលុយដុល្លារនោះឡើយ ។អ្វីដែលនាងមានភាពក្លាហាននោះគឺហ៊ានបង្ហាញមុខប្ដីជាសាធារណៈ ឆ្លើយតបទៅកាន់អ្នកថានាងយកប្ដីគេ ទើបពេលនេះធ្វើឲ្យក្រុមធ្លាប់ពេបជ្រាយនាងស្ងាត់មាត់ដូចគេចុកទៅវិញ ។
សូមបញ្ជាក់ថាក្រៅពីឌុច លីដា តារាដែលជ្រើសផ្លូវសាងស្នេហាបែបអ៊ឺរ៉ុបដោយយកកូនមុនរៀបការមានបរិមាណកាន់តែច្រើនដូចជាទេព បូព្រឹក្ស ,ពេជ្រ សូលីកា ,នៅ សុនិតា ,ផាត់ ផាន់ណា ,ខាត់ សុឃីម ,យុគ ចិន្ដា និងកែវ ពេជ្រពិសី ជាដើម ។តែសម្រាប់តារាដែលរៀបការដោយលួចលាក់មានតែមាស សុខសោភា ,ជីមមី និងលីដា ប៉ុណ្ណោះ ។ក្រុមDirector ដែលធ្លាប់ហៅលីដា ថតឈុតស្នេហារោលរាលកាលនាងនៅលីវនោះថាគេពិបាករកតួលេងឈុតក្ដៅសាច់មានសម្ថភាពអាចធ្វើបានដូចនាង បើទោះជាមុននេះសង្សារចាស់នាយចឺម គឺស្រីស្រស់ហ្វា ហ្វា ហ៊ានលេងឈុតសាហាវជាងនាងទៀតក៍ដោយ។
ប្រភពបានឲ្យដឹងថាប្រសិនបើឌុច លីដា ពិតជាធ្វើកូនក្រមុំមែនទែននៅឆ្នាំ២០២៥ ខាងមុខនេះមែន នោះអាជីពសម្ដែងភាពយន្ដរបស់នាងសឹងតែត្រូវបញ្ចប់ទាំងស្រុងតែម្ដង ហើយរឿងដែលនាងត្រូវធ្វើនាពេលបន្ទាប់គឺយកកូនថែម ដោយសារតែស្វាមីនាងមានវ័យចំណាស់ទៅហើយ ហេតុនេះ មិនអាចពន្យាពេលរឿងយកូនថែមនោះទេ ។តួឯកស្រីរឿង”ស្បែកគង់ “រូបនេះក៍អាចនឹងបោះបង់ការសម្ដែងឈុតស៊ិចស៊ីស្នេហារោលរាល១០០% ដែរ ព្រោះប្ដីនាងជាមន្រ្ដីរាជការម្នាក់ ហេតុនេះលីដា នឹងមិនធ្វើឲ្យស្វាមីបាក់មុខព្រោះនាងឡើយ ៕