Thursday, November 14, 2024
Homeតារាខ្មែររ៉េត​ ស៊ូហ្សាណា ៖នៅទ្រនុំថ្មី ប្រែប្រួលខ្លាំង !

រ៉េត​ ស៊ូហ្សាណា ៖នៅទ្រនុំថ្មី ប្រែប្រួលខ្លាំង !

ភ្នំពេញ៖ស្រីស្រស់រ៉េត ស៊ូហ្សាណា បានក្លាយទៅជាអ្នកនិពន្ធចម្រៀងដោយខ្លួនឯង​តាមរយៈ​បទ​«Lost » នៅបារមី ដែលចេញបើកឆាកកាលពីថ្ងៃទី២៤ សីហា ។តាមរយៈបទនេះគេឃើញ​ថា​នាង​​ពិតជាមានការប្រែប្រួលដល់ទៅ១៨០ ដឺក្រេ ទាំងបច្ចេកទេសច្រៀង កាយវិការ និង​វិធីតុប​តែងខ្លួន ។អ្វីដែលគួរឲ្យកត់សម្គាល់ហ្សាណា អំឡុងជ្រកនៅហង្សមាសច្រើន​តែ​ច្រៀង​​​​បែប​ថ្នមសម្លេង នោះពេលនេះនាងស្រែកម៉ាអស់តែម្ដង ហើយត្រេមុខ និងសកម្មភាពហាក់​កាច​ជាង​មុន ។ស៊ូហ្សាណា ដែលធ្លាប់ត្រូវបានលោកមិញ សុធីវណ្ណ ថានាងលេចធ្លោផ្នែករូប​សម្រស់​និងការច្រៀងបទជាភាសារអង់គ្លេសជាងច្រៀងបទជាភាសារខ្មែរនោះ ពេលច្រៀង​បទដំបូងនាងប្រើភាសារអង់គ្លេស លាយខ្មែរ ហើយការវិវត្តន៍ថ្មីនេះធ្វើឲ្យនាងអាចបញ្ចេញ​ទាំង​ទឹមដមសម្លេងថ្មី និងស្នាដៃសរសេរបទចម្រៀងដោយខ្លួនឯងតែម្ដង ។ប៉ុន្ដែយ៉ាងណា​ការចេញ​ទើបបាន១បទគេមិនទាន់អាចសន្និដ្ឋានបានថានាងអាចជោគជ័យជាងការនៅហង្សមាស ឬ​យ៉ាង​ណានោះទេ ។តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះបទ«Lost » នោះមានក្រុមការងារជួយ​ឲ្យបទនេះចេញជារូបរាងបានដោយប្រើឈ្មោះមនុស្សធ្វើការដល់ទៅ១០៤ នាក់ឯណ្ណោះដែល​ផលិតកម្មបារមី បានតំឡើងអក្សរឲ្យពួកគេ ខណៈដែលMV របស់ផលិតកម្មដ៍ទៃ កន្លងមកគេ​ឃើញមានតែមនុស្សត្រឹម៤ទៅ៥នាក់ប៉ុណ្ណោះក្នុងការផលិតបទ១គឺអ្នកនិពន្ធMelody ,អ្នកដឹក​នាំ ,អ្នកនិពន្ធបទភ្លេង និង​អ្នកកាត់ត ស្របពេលផលិតកម្មខ្លះទៀតមានត្រឹមតែមនុស្សម្នាក់​ផលិតMV នោះឡើងដោយដើរ​តួនា​ទី​ជាអ្នកដឹកនាំសម្ដែង ,កាត់ត និងនិពន្ធបទចម្រៀងតែម្ដង ។

 រ៉េត ស៊ូហ្សាណា វាចាថានាងដឹងថាការចាប់ផ្ដើមដំបូងមិនមែនជារឿងងាយស្រួលទេ តែនាងថាបានស្វែងរកខ្លួន​ឯងឃើញហើយ ព្រោះចម្រៀង១បទនោះជាអារម្មណ៍​ពិតរបស់នាង​ដែល​សរសរផ្ទាល់ចេញពីអារម្មណ៍នាងតែ​ម្ដង។ប៉ុន្ដែហ្សាណា មិនប្រាប់ពីអ្វីដែលFan រងចាំ​មើល​ថាតើនាងនឹងចាប់ដៃជាមួយតារារ៉េបរួមទ្រនុំលោកម៉ាន់ វណ្ណដា នៅពេលណាឡើយ ។

 រ៉េត ស៊ូហ្សាណា អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២ បានជ្រកនៅហង្ស​មាស​ដល់​ទៅ៨ឆ្នាំ ដែលចូលដំបូងនាងប្រឈមការិះគន់ថាច្រៀងអត់កើត តែបានសម្រស់​យោង​ ។តែក្រោយពេលហ្សាណា ចេញបទ”ប្រយោគស្នេហ៍ “,”ឈប់ “និង”សង្ស័យ “ ធ្វើឲ្យ​បន្សាប​ដល់​អ្នកមិនពេញចិត្តនាងបានវិញ ហើយពួកគេចាប់ផ្ដើមចេះស្ដាប់បទនាង។ហ្សាណា ជាតា​រាស្រីវ័យក្មេងដែលលេចធ្លោជាងគេនៅហង្សមាសអំឡុងផ្ទុះកូវីដ ខណៈដែលតារា​ផ្សេងៗ​ទៀត​បានស្ញប់ស្ងាត់អស់នោះ តែប៉ុន្មានខែចុងក្រោយនេះនាងនៅទ្រឹងលែងសូវ​មានបទ​ចេញ​ទើបអស់និស្ស័យជាមួយហង្សមាស បើទោះជានាងនិងគ្រូបង្វឹគរបស់ខ្លួនឱក សុគន្ធកញ្ញា គឺជាអ្នករាប់អានគ្នាយ៉ាងជិតដិតយ៉ាងណាក្ដី ។ប្រភពបានឲ្យដឹងថាហ្សាណា នឹងត្រូវថៅកែ​បារមី​​អ្នកនាងឡូរ៉ា ម៉ម ផ្ដល់ឱកាសឲ្យនាងសរសេរបទចម្រៀង​ដោយខ្លួនឯង​ជាបន្ដទៀត ហើ​យ​​ពេលនោះបទខ្មែរលាយភាសារអង់គ្លេសនាងនិង​ចេញបន្ថែម​តាម​ចំណូល​ចិត្តរបស់ខ្លួន​ដែល​ភាគច្រើនគឺជាចង្វាក់Rock ។

 សូមបញ្ជាក់ថារ៉េត ស៊ូហ្សាណា ចាប់អាជីពចម្រៀងជិត១០ឆ្នាំ មកនេះនាងមិនធ្លាប់ប៉ះ​រឿង​អាស្រូវស្នេហាទេ ព្រោះមានឪពុកម្ដាយតាមជាប់ជាប្រចាំ និងសូម្បីតែទូរស័ព្ទក៍​ម្ដាយ​លើក​ជំនួសដែរ។យ៉ាងណាហ្សាណា ធ្លាប់បង្ហាញស្និតស្នេហ៍តែលើបុរសម្នាក់គត់នោះគឺកូនប្រុស​ទី២​​លោក​ឧកញ៉ាព្រាប សុវត្ថិ បុរសសង្ហារសុវត្ថិ មុនីនាគ ប៉ុន្ដែអ្វីៗបានក្រឡាប់​ចាក់អស់ទៅ​វិញ​ព្រោះកាលពីឆ្នាំ២០២២ លោកជំទាវឡុង ស្រីមុំ ភរិយាលោកសុវត្ថិ បានប្រកាសថាកូន​ប្រុស​គាត់​គ្មានទំនាក់ទំនងស្នេហ៍ជាមួយហ្សាណា ដូចគេផ្គូផ្គងឡើយ។តាំងពីពេលនោះ​មក​ហ្សាណ និងមុនីនាគ រក្សារគម្លាតរៀងៗខ្លួន ហើយនាងតែងតែទៅដើរកម្សាន្ដនៅបរទេស​បង្ហា​ញ​អារម្មណ៍ឯកោជានិច្ច ។តែនៅចុងឆ្នាំ២០២៤ នេះហ្សាណា នឹងក្លាយទៅជាដៃគូរបស់​អ្នក​លេងម៉ូដសាក់លោកវណ្ណដា ក្នុងពេលដ៍ខ្លីខាងមុខនេះហើយ ។

 ក្រៅពីរ៉េត ស៊ូហ្សាណា តារាសំខាន់របស់ហង្សមាសតែបានដើរចេញពី​ផលិត​កម្ម​ធំនេះ​នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានដូច​ជា​លោក​​ព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ ,ដួង វីរៈ​សិទ្ធ ជាដើម ខណៈដែលមានដំណឹងថាសុគន្ធ និសា នឹងចេញជាលើកទី២ តែលោកកៅ សីហា អ្នក​ដឹកនាំហង្សមាសបដិសេធ និងវី ឌីណែត ព្រមានដើរចេញពីផលិតកម្មនេះដែរ កាលពី​ឆ្នាំ២០២០ ពេលនេះបានប្ដូរជំហ បន្ដច្រៀងឲ្យហង្សមាសតទៅទៀត ៕

RELATED ARTICLES