Friday, November 29, 2024
Homeតារាខ្មែរកុល ដាវី ៖យំ.../អោបរក្សា

កុល ដាវី ៖យំ…/អោបរក្សា

ភ្នំពេញ៖កុល ដាវី បានជួបទុក្ខធំបង្ហូរទឹកនេត្រា ឡើងហើមភ្នែក ព្រោះតែលោកឪពុកជាទីស្រ​លាញ់​​របស់នាងឈ្មោះកុល បុត្រ បានទទួលមរណភាពកាលពីថ្ងៃទី២៩ សីហា ដោយជំងឺ​ទឹក​នោមផ្នែម  ។កុល ដាវី និយាយទាំងក្រៀមក្រំថាប៉ា​នាងទៅដោយមិនបានលា ហើយនាងបួង​សួង​សូមឲ្យលោកឪពុកទៅកាន់ទីស្ងប់សុខ ។ដោយ​ឡែក​​លោក​សុខ រក្សា ស្វាមី ដាវី វិញថ្លែង​ទាំង​ទឹកមុខស្រងូតស្រងាត់ថាសូមវិញ្ញាណក្ខន្ធ​ប៉ា​ក្មេក បានទៅកាន់សុខគតិភព កូនៗមកជូន​ដំណើរប៉ាចុងក្រោយ ។

 តារារួមអាជីពនិងFan របស់ដាវី -រក្សា បានខមិនសាររំលែកទុក្ខជាបន្ដបន្ទាប់ ខណៈ​ដែលប្ដីប្រពន្ធតារា១គូនេះក៍បានផ្អាកអាជីវកម្មរៀងៗខ្លួនដើម្បីធ្វើបុណ្យឲ្យឪនិងឪក្មេកតាមប្រពៃ​ណីខ្មែរ ។ប្រភពបានឲ្យដឹងថាឪពុករបស់ដាវី មានជំងឺទឹកនោមផ្អែមជាង១០ឆ្នាំមកហើយ និង​មានអាការៈចេះតែឈឺចង្កេះផងដែរ មុនទទួលមរណភាព និងបើតាមម្ដាយរបស់ដាវី បាន​និយាយប្រាប់កូនៗថាលោកបុត្រ បានរអិលដួលទើបធ្វើឲ្យសុខភាពលោកកាន់​តែដុន​ដាប​ត្រឹម​តែ១ថ្ងៃប៉ុណ្ណោះសង្រ្គោះមិនបាន ហើយមុនស្លាប់លោកហាក់ដឹងខ្លួនមុនថាមិនអាចរស់​នៅ​ត​ទៅ​​ទៀត​ទើបទារប្រពន្ធឲ្យពាក់ខ្សែក និងអាវឲ្យលោកទៀតផង ។តាមព័តមានថាដាវី បានសុំ​ការយោគ​យល់ពីផលិតករទាំងឡាយព្រោះនាងត្រូវផ្អាកការងារសិល្បៈមួយរយៈ ហើយ​បន្ទាប់​ពីធ្វើ​បុណ្យ​​​៧ថ្ងៃ​ឲ្យឪពុករួចទើបនាងអាចនឹងវិលមកធ្វើការងារសិល្បៈ និងលក់អ៊ឺវ៉ាន់​តាម​Online វិញ ។

កុល ដាវី បានរៀបការជាមួយលោកសុខ រក្សា នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ហើយ​ពេលនេះពួកគេទទួលបានចំណងដៃកូនស្រី១ឈ្មោះរក្សា វីនីតា អាយុជាង២ឆ្នាំ ។តារាគូ​ស្នេ​ហ៍១គូនេះក្រោយចាប់ដៃគ្នាជាង៥ឆ្នាំមានជីវ​ភាពធូធា មានផ្ទះ៣កន្លែងផ្សេងគ្នា និង​រថ​យន្ដ​ទំនើបៗជិះ ខណៈដែលដាវី មិនទទួលថតភាពយន្ដ២ទៅ៣រឿងក្នុង​ពេលតែមួយ​ដូច​មុន​ទេ ពោលគឺថតចប់១រឿងទើបថតរឿងមួយទៀត ព្រោះតែទុកពេលវេលារកស៊ីតាមOnline ។ចំណែកលោកសុខ រក្សា វិញនៅតែច្រៀងឲ្យសាន់ដេ និងមានតួនាទីជាមន្រ្ដីនរគបាល​អគ្គ​ស្នងការ ស្នងការដ្ឋាននគរបាលជាតិ (ស័ក្ក៤) និងបើកវង្សតន្រ្ដីផ្ទាល់ខ្លួន(សុខ រក្សា​តន្រ្ដី​)តំ​ណើរ​ការជាច្រើនឆ្នាំមកហើយ ។ទាំងដាវី និងរក្សា ធ្លាប់ប្រាប់មុនពេលពួកគេជួបទុក្ខធំនេះ​ថា​មិនទាន់មានគម្រោងយកកូនទី២ ឡើយ ៕

RELATED ARTICLES