ភ្នំពេញ៖អាជីពចម្រៀងស្លាប់ -រស់ នៅលើសម្លេង បើតារាស្អាត សង្ហារយ៉ាងណា តែច្រៀងមិនកើតក៍ល្បីមិនបានយូដែរ ។ប៉ុន្ដែគេសង្កេតឃើញថាមានតារា៥ដួង ច្រៀងប្រើសម្លេង«ស្អក » មានទីផ្សារសិល្បៈរហូតដល់សព្វថ្ងៃ។
១៖លោកហួរ ឡាវីៈតារាចម្រៀងវ័យ៧២ឆ្នាំ រូបនេះច្រៀងស្ទីលស្អក គ្រប់បទទាំងអស់ ហើយរហូតមកដល់សព្វថ្ងៃទោះជាកូនចៅអង្វរលោកកុំឲ្យច្រៀងនាពេលយប់តាមហាងយ៉ាងណាក៍លោកនៅតែបន្ដអាជីពដែលខ្លួនស្រលាញ់ដដែល ព្រោះលោកមិនចង់ចាយវាយលុយអ្នកណាក្រៅពីលុយផ្ទាល់ខ្លួន។លោកឡាវី មានកូនស្រីម្នាក់បន្ដស្នងតំណែងលោកនាពេលអានាគតនោះគឺវី ឌីណែត ប៉ុន្ដែនាងមិនច្រៀងស្អកនោះទេ គឺច្រៀងប្រភេទប្រើសម្លេងខ្ពស់ៗ។
២៖ខាត់ សុឃីមៈក្នុងវ័យ៤៥ឆ្នាំ អ្នកនាងសុឃីម ជាប់រហ័សនាមតារាពហុជំនាញ ឬផ្ការីកគ្រប់រដូវ។សុឃីម ដែលចេះសឹងគ្រប់ទម្រង់សិល្បៈ នោះច្រៀងស្អក ហើយបទដែលនាងជោគជ័យជាងគេគឺចង្វាក់កន្ទ្រឹម ។ប៉ុន្ដែតាំងពីចេញពីហង្សមាសមកសុឃីម មិនសូវមានបទល្បីៗទៀតទេ ហើយពេលនេះនាងបុកលើការរកស៊ីOnline ជាងច្រៀង ក្រោយធ្លាក់ខ្លួន១ប្រាវកាលពីឆ្នាំ២០២០ ព្រោះចាញ់បោកឧកញ៉ាម្នាក់ជិត១លានដុល្លារ ពេលនេះសុឃីម ឡើងកូដវិញជិះរថយន្ដLexus Lx600 និងLexus Lx570 ។
៣៖ខេមៈតារាវ័យ៣៩ឆ្នាំ រូបនេះច្រៀងស្អក តែពិរោះ ហើយបច្ចុប្បន្នលោកស្ថិតក្នុងចំណោមតារាប្រុសលំដាប់ជូរមុខរបស់Galaxy ។ប្រភពបានឲ្យដឹងថាខេម ត្រៀមឡើងជាឧកញ៉ាដូចព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នាពេលខាងមុខផងដែរ ហើយលោកមានដីធ្លីច្រើនគួរសម គ្រាន់តែមិនចេះអួតដូចគេប៉ុណ្ណោះ ។ខេម ដែលធ្លាប់ជាតួឯករបស់ថោន និង Galaxy មុនឆ្នាំ២០២០នោះពេលនេះលោកប្រឈមស្ថិតក្នុងលំដាប់លេខរៀងទី៣ ព្រោះពិបាកប្រជែងជាមួយលោកសុវត្ថិ និងប៊ុនថៃ ។
៤៖ហ្សូណូៈស្វាមីចាស់អ្នកនាងចាន់ សុផានី វ័យជាង៤២ឆ្នាំ រូបនេះក៍ច្រៀងស្អកដែរ តែរយៈពេលចុងក្រោយនេះអត់សូវមានបទល្បីទេ ។អតីតតារាK.H លោកកែ សុវណ្ណារ៉េត ជាថៅកែហាងសម្លៀកបំពាក់មួយនៅម្ដុំទួលទំពួង ហើយលោកមានកូនស្រី១វ័យពេញក្រមុំទៅហើយ នឹងពេលនេះគេមិនច្បាស់ថាលោកនៅតែច្រៀងឲ្យហង្សមាសតទៅទៀត ឬដើរចេញឡើយព្រោះហ្សូណូ ចុងក្រោយនេះច្រើនតែចេញបទនៅផេកផ្ទាល់ខ្លួន មិនមែននៅផលិតកម្មទេ ។
៥៖តន់ ច័ន្ទសីម៉ាៈតារាវ័យ២៦ឆ្នាំ រូបនេះក៍កាក់កបការច្រៀងស្ទីលស្អកដែរ រហូតមានទស្សនិកជនភាគច្រើនថានាងច្រៀងស្ទីលខាត់ សុឃីម ទៀតផង។ប៉ុន្ដែប៉ុន្មានឆ្នាំចុងក្រោយនេះសីម៉ា មិនសូវមានបទល្បីៗដូចមុនទេ ក្រោយនាងមានភាពចម្រូងចម្រាសជាមួយFan រឿងនាងចេញមុខការពារថៅកែ ប៉ុន្ដែអ្នកគាំទ្រមិនពេញចិត្ត។សីម៉ា ដែលស្ងាត់រឿងឧកញ៉ាពោះម៉ាយម្នាក់តាមស្នេហានោះពេលនេះនាងថ្ងូរតែរឿងអត់សង្សារ តែគ្មានអ្នកជឿរឡើយព្រោះគេថានាងគ្រាន់តែDrama ប៉ុណ្ណោះ ៕