Tuesday, September 17, 2024
Homeតារាខ្មែរតារា៥ដួង ច្រៀងស្ទីល«ស្អក »

តារា៥ដួង ច្រៀងស្ទីល«ស្អក »

ភ្នំពេញ៖អាជីពចម្រៀងស្លាប់ -រស់ នៅលើសម្លេង​ បើតារាស្អាត សង្ហារយ៉ាងណា តែច្រៀងមិន​កើតក៍ល្បី​មិនបានយូដែរ ។ប៉ុន្ដែគេសង្កេតឃើញថាមានតារា៥ដួង ច្រៀងប្រើសម្លេង«ស្អក » មានទីផ្សារ​សិល្បៈ​រហូតដល់សព្វថ្ងៃ។

 ១៖លោកហួរ ឡាវីៈតារាចម្រៀងវ័យ៧២ឆ្នាំ រូបនេះច្រៀងស្ទីលស្អក គ្រប់បទទាំងអស់ ហើយរហូតមកដល់សព្វថ្ងៃទោះជាកូនចៅអង្វរលោកកុំឲ្យច្រៀងនាពេលយប់តាមហាងយ៉ាងណាក៍លោកនៅតែបន្ដអាជីពដែលខ្លួនស្រលាញ់ដដែល ព្រោះលោកមិនចង់ចាយវាយ​លុយ​អ្នក​​ណាក្រៅពីលុយផ្ទាល់ខ្លួន។លោកឡាវី មានកូនស្រីម្នាក់បន្ដស្នងតំណែងលោក​នាពេល​អានា​​គតនោះគឺវី ឌីណែត ប៉ុន្ដែនាងមិនច្រៀងស្អកនោះទេ គឺច្រៀងប្រភេទប្រើសម្លេងខ្ពស់ៗ។

 ២៖ខាត់ សុឃីមៈក្នុងវ័យ៤៥ឆ្នាំ អ្នកនាងសុឃីម ជាប់រហ័សនាមតារាពហុជំនាញ ឬផ្កា​រីក​គ្រប់រដូវ។សុឃីម ដែលចេះសឹងគ្រប់ទម្រង់សិល្បៈ នោះច្រៀងស្អក​ ហើយបទដែលនាង​ជោគ​ជ័យ​ជាងគេគឺចង្វាក់កន្ទ្រឹម ។ប៉ុន្ដែតាំងពីចេញពីហង្សមាសមកសុឃីម មិនសូវមាន​បទ​ល្បី​ៗទៀតទេ ហើយពេលនេះនាងបុកលើការរកស៊ីOnline ជាងច្រៀង ក្រោយធ្លាក់ខ្លួន១ប្រាវ​កាលពីឆ្នាំ២០២០ ព្រោះចាញ់បោកឧកញ៉ាម្នាក់ជិត១លានដុល្លារ ពេលនេះសុឃីម ឡើងកូដ​វិញជិះរថយន្ដLexus Lx600 និងLexus Lx570 ។

 ៣៖ខេមៈតារាវ័យ៣៩ឆ្នាំ រូបនេះច្រៀងស្អក តែពិរោះ ហើយបច្ចុប្បន្នលោកស្ថិតក្នុងចំ​ណោម​តារាប្រុសលំដាប់ជូរមុខរបស់Galaxy ។ប្រភពបានឲ្យដឹងថាខេម ត្រៀមឡើងជា​ឧក​ញ៉ា​ដូចព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នាពេលខាងមុខផងដែរ ហើយលោកមានដីធ្លីច្រើនគួរសម គ្រាន់តែមិនចេះអួតដូចគេប៉ុណ្ណោះ ។ខេម ដែលធ្លាប់ជាតួឯករបស់ថោន និង Galaxy មុនឆ្នាំ២​០២០នោះ​ពេល​​នេះ​លោកប្រឈមស្ថិតក្នុងលំដាប់លេខរៀងទី៣ ព្រោះពិបាកប្រជែង​ជាមួយ​លោកសុវត្ថិ និងប៊ុនថៃ ។

 ៤៖ហ្សូណូៈស្វាមីចាស់អ្នកនាងចាន់ សុផានី វ័យជាង៤២ឆ្នាំ រូបនេះក៍ច្រៀងស្អកដែរ តែ​រយៈពេលចុងក្រោយនេះអត់សូវមានបទល្បីទេ ។អតីតតារាK.H លោកកែ សុវណ្ណារ៉េត ជាថៅ​កែហាងសម្លៀកបំពាក់មួយនៅម្ដុំទួលទំពួង ហើយលោកមានកូនស្រី១វ័យពេញក្រមុំទៅហើយ នឹង​ពេលនេះគេមិនច្បាស់ថាលោកនៅតែច្រៀងឲ្យហង្សមាសតទៅទៀត ឬដើរចេញឡើយ​ព្រោះហ្សូណូ ចុងក្រោយនេះច្រើនតែចេញបទនៅផេកផ្ទាល់ខ្លួន មិនមែននៅផលិតកម្មទេ ។

 ៥៖តន់ ច័ន្ទសីម៉ាៈតារាវ័យ២៦ឆ្នាំ រូបនេះក៍កាក់កបការច្រៀងស្ទីលស្អកដែរ រហូតមាន​ទស្ស​និកជនភាគច្រើនថានាងច្រៀងស្ទីលខាត់ សុឃីម ទៀតផង។ប៉ុន្ដែប៉ុន្មានឆ្នាំចុង​ក្រោយ​នេះសីម៉ា មិនសូវមានបទល្បីៗដូចមុនទេ ក្រោយនាងមានភាពចម្រូងចម្រាសជាមួយFan រឿង​នាងចេញមុខការពារថៅកែ ប៉ុន្ដែអ្នកគាំទ្រមិនពេញចិត្ត។សីម៉ា ដែលស្ងាត់រឿងឧកញ៉ា​ពោះម៉ាយម្នាក់តាមស្នេហានោះពេលនេះនាងថ្ងូរតែរឿងអត់សង្សារ តែគ្មាន​អ្នក​ជឿរ​ឡើយ​ព្រោះគេថានាងគ្រាន់តែDrama ប៉ុណ្ណោះ ៕

RELATED ARTICLES