Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកការ​បញ្ចេញ អង្ករថៃពីស្តុក បញ្ឆេះក្តី​បារម្ភដល់ ​បណ្តាអ្នក​នាំ ចេញ​វៀតណាម​

ការ​បញ្ចេញ អង្ករថៃពីស្តុក បញ្ឆេះក្តី​បារម្ភដល់ ​បណ្តាអ្នក​នាំ ចេញ​វៀតណាម​

ទីផ្សារអង្ករ​

វៀតណាម៖ ថៃ​គ្រោងនឹង​លក់​ចេញ​អង្ករ​បម្រុង​ទុក​របស់ខ្លួន​ទាំងអស់​ប្រមាណជា​៨​លានតោន​ឆ្នាំ​២០១៧ ដែល​បាន​បញ្ឆេះ​ក្តីបារម្ភ​ថាវិធានការណ៍​នេះ​នឹង​​ធ្វើ​ឲ្យ​អន្តរាយដល់ការ​នាំចេញ​អង្ករ​របស់វៀតណាម​។

លោក Nguyen Van Don អគ្គនាយក​ក្រុមហ៊ុន Viet Hung Co Ltd ដែលមាន​មូល​ដ្ឋាន​នៅ Tien Giang បានឲ្យ​ដឹងថា​ការនាំចេញ​អង្ករ​គឺមាន​ភាពវិជ្ជមាន​កាលពីខែ​មុន​​ជាមួយ​និង​កិច្ចសន្យា​ជាច្រើន​ត្រូវបានចុះ​ហត្ថលេខា​។

ប៉ុន្តែ​ចាប់ផ្តើមកាលពីដើមសប្តាហ៍មុន​ ការជួញដូរអង្ករ​មាន​ទំនោរ​ទៅ​រក​កម្រិត​យឺ​ត​ ជាក់ស្តែង​គឺ​ក្រុមហ៊ុន​របស់​លោក​ពុំមាន​កិច្ចសន្យា​នាំចេញ​ថ្មីអ្វីនោះឡើយ​ ។ លោក​ថែមទាំងបាន​ឲ្យ​ដឹងថា​នេះគឺមកពី​តម្លៃ​ខ្ពស់​ជាងមុន​នៃ​អង្ករ​វៀតណាម​​បើ​ប្រៀបធៀប​នឹងហាង​ឆេង​ខែមុន ​ហើយគួបផ្សំ​នឹង​ផែនការណ៍​លក់​អង្ករ​ចេញ​ពី​ស្តុក​របស់ខ្លួនទាំងអស់​ផងដែរដែល​ជំរុញ​ឲ្យ​ពាណិជ្ជកម្ម​អង្ករ​មាន​សន្ទុះ​យឺត​បែបនេះ​ ។

ចំណែក​អគ្គនាយក​ក្រុមហ៊ុន Long An Foodstuff Co Ltd លោកស្រី Dang Thi Lien បាន​ថ្លែងថា​តម្លៃ​អង្ករបាក់វៀតណាម​ប្រភេទ​បាក់៥%​និង​១៥%​គឺ​​ខ្ពស់ជាងអង្ករ​ប្រភេទ​ដូច​គ្នានេះរបស់ថៃ​​៥ទៅ​១០​ដុល្លារ​ក្នុងមួយតោន​។

លោកស្រី​ថែមទាំងបាន​បញ្ជាក់ថា​ដើម្បី​ប្រកួតប្រជែង​ជាមួយនិង​អង្ករ​ថៃ​ ពាណិ​ជ្ជករ​វៀតណាម​គួរតែ​បន្ទាប​តម្លៃ​អង្ករ​នាំចេញ​របស់ពួកគេ​ប៉ុន្តែ​ តម្លៃ​អង្ករ​ក្នុង​ស្រុក​គឺ​នៅតែកើនឡើង​ ថ្វីត្បិត​វាមានកម្រិ​តខ្ពស់​ជាង​តម្លៃ​នាំចេញ​យ៉ាង​ណា​ក្តី​ ក៏​វា​ធ្វើ​ឲ្យ​លំបាក​​សម្រាប់​ពាណិជ្ជករ​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​បរទេស ។

ដោយឡែក​ប្រធាន​សមាគម​ស្បៀងអាហារ​វៀតណាម​លោក Huynh The Nang បាន​ថ្លែងថា​វា​នឹង​លំបាក​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​និង​ថៃ​ក្នុងកា​រនាំចេញអង្ករ​ស​ដោយសារតែ​តម្លៃ​ប្រកួតប្រជែង​របស់យើងមាន​កម្រិត​តិចតួចប៉ុណ្ណោះ​។

ប្រែសម្រួលដោយ៖ អុីវ​ វិចិត្រា

RELATED ARTICLES