ភ្នំពេញ៖ឌុច សុភា បានចេញមុខនិយាយកាលពីថ្ងៃទី១១ កញ្ញា ថារឿងសេដ្ឋកិច្ច ធ្លាក់ចុះនាងមិនខ្លាច ឬបារម្ភច្រើនទេ តែរឿងដែលនាងខ្លាចបំផុតក្នុងឆាកជីវិតនេះគឺ«មនុស្ស » ។សុភា ថាសេដ្ឋកិច្ច ធ្លាក់ចុះ មនុស្សក្លាហាន រឹងមាំ ប្រឹងរកស៊ីតែបន្ដិចនិងឡើងវិញហើយ តែបើមនុស្ស«ល្បិច » ធ្វើខ្លួនកម្សត់ គឺគ្រោះថ្នាក់ណាស់ ។អ្នកមេម៉ាយកូន១រូបនេះបន្ថែមថា«មនុស្សឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយ ស៊ីកន្ទុយ» ទើបជាមនុស្សគួរឲ្យខ្លាចពិតប្រាកដ ហើយតាមបទពិសោធន៍ជីវិតរបស់នាងមនុស្សដែលអាចធ្វើបាបយើងបានគឺមានតែអ្នកនៅជិតយើងបំផុត គឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ។
ឌុច សុភា ថែមទាំងរំលឹកពីបណ្ដាំរបស់ម្ដាយដល់រូបនាងនូវពាក្យស្លោកថា«កុំពត់ស្រឡៅ កុំប្រដៅស្រីខូច » ដែលពាក្យនេះនាងចងចាំជានិច្ច …។
ឌុច សុភា មិនបញ្ជាក់ថាអ្នកណាធ្វើបាបនាងទើបនាងឈឺចាប់ និងខ្លាចមនុស្សដល់ថ្នាក់ហ្នឹងឡើយ ប៉ុន្ដែតាមការរៀបរាប់របស់នាងគេឃើញថាសុភា ដូចជាមានការអាកអន់ចិត្តចំពោះគូស្នេហ៍ដែលផ្ដល់មេរៀនជីវិតឲ្យនាងទើបសុភា សង្កត់ថា«មនុស្សចាក់ក្រោយខ្នង នៅក្បែខ្លួន» ។
តាមរយៈការបង្ហាញខ្លួនចុងក្រោយនេះឌុច សុភា ពិតជាមានសម្រស់ប្រែប្រួលស្ទើតែមិនគួរឲ្យជឿរឡើយ ព្រោះនាងឡើងគីឡូ និងបែកសាច់ដែលផ្ទុយពីកាលពី២០ឆ្នាំមុនស្រឡះពេលនោះនាងជាស្រីស្អាតលេចត្រដែតតាមMV ធ្វើឲ្យប្រុសទាំងក្នុងនិងក្រៅស្រុកជ្រួលជ្រើមនិងសម្រស់នាង។អ្នកខ្លះថាសុភា បណ្ដោយខ្លួនជ្រុលហើយ ព្រោះតារាខ្លះមានអាយុស្របាលៗនាងដែរ តែពួកគេនៅតែមានសម្រស់ផូផង់ ជាក់ស្ដែងដូចជាពេជ្រ សិរីរ័ត្ន និងឌួង ហ្សូរីដា ជាដើម មិនធ្លាក់សម្រស់ខ្លាំងដូចសុភា នោះទេ ។បើតាមតារាដែលជិតដិតបំផុតឌុច សុភា បង្ហើបថាមូលហេតុដែលអ្នកមេម៉ាយរូបនេះសម្រស់លែងដូចមុននេះគឺដោយសារតែនាងមានវិបត្តិស្នេហ៍និងចូលចិត្តញាំប៊ីយ៉ាជាញឹកញាប់ទើបធ្វើឲ្យនាងប្រែប្រួលបែបនេះ ។ប៉ុន្ដែសុភា ដែលចែកផ្លូវជាមួយអតីតប្ដីលោកពៅ សីហា មន្រ្ដីប៉ូលីសអន្ដោប្រវែសច្រកព្រំដែនបាវិត កាលពីឆ្នាំ២០១១ ដោយទុកជីវិតជាស្រ្ដីមេម៉ាយជិត១៣ឆ្នាំមកនេះនៅតែមានមន្ដស្នេហ៍មិនធម្មតាឡើយ ព្រោះមានបុរសវ័យចំណាស់ៗចង់ស្អំរបួសបេះដូងនាងបើទោះជាកាលពីឆ្នាំ២០១៦ សុភា ត្រូវស្រ្ដីម្នាក់ចោទថាប្ដីលោកស្រីជាមន្ត្រីធំម្នាក់ឧបត្ថម្ភជីវិតនសាង ក្ដី។តារាកូន១រូបនេះក៍ធ្លាប់លេចឭថានាងត្រូវបានស្រី្ដភេទតាមស្នេហាច្រើនជាងប្រុសដែររហូតមានអ្នកខ្លះសង្ស័យថានាងស្រលាញ់ភេទដូចគ្នាទៀតផង ។យ៉ាងណាជាង១ទសវត្សន៍មកនេះសុភា មិនដែលបង្ហាញគូស្នេហ៍ថ្មីជាសាធារណៈឡើយ ហើយដោយសារតែវ័យរាងជ្រេបន្ដិច និងសម្រស់លែងសូវលេចត្រដែតទើបសុភា វិលរកអាជីពចាស់កាលពីឆ្នាំ២០២០ ព្រមធ្វើជាតួម្ដាយតាមរយៈរឿង«ឬស្យា » និង«ផ្កាថ្ម » ជាដើម ៕