Thursday, September 19, 2024
Homeតារាខ្មែរឌុច សុភា ៖ថាអត់ខ្លាចសេដ្ឋកិច្ចធ្លាក់ចុះ ប៉ុន្ដែខ្លាចបំផុតគឺ«មនុស្ស.../ល្បិច »

ឌុច សុភា ៖ថាអត់ខ្លាចសេដ្ឋកិច្ចធ្លាក់ចុះ ប៉ុន្ដែខ្លាចបំផុតគឺ«មនុស្ស…/ល្បិច »

ភ្នំពេញ៖ឌុច សុភា បានចេញមុខនិយាយកាលពីថ្ងៃទី១១ កញ្ញា ថារឿងសេដ្ឋកិច្ច ធ្លាក់ចុះ​នាង​មិនខ្លាច ឬបារម្ភច្រើនទេ តែរឿងដែលនាងខ្លាចបំផុតក្នុងឆាកជីវិតនេះគឺ«មនុស្ស » ។សុភា ថាសេដ្ឋកិច្ច ធ្លាក់ចុះ មនុស្សក្លាហាន រឹងមាំ ប្រឹងរកស៊ីតែបន្ដិចនិងឡើងវិញហើយ តែបើ​មនុ​​ស្ស​«ល្បិច » ធ្វើខ្លួនកម្សត់ គឺគ្រោះថ្នាក់ណាស់ ។អ្នកមេ​ម៉ាយកូន១រូបនេះ​បន្ថែមថា«មនុស្ស​ឆ្អិន​ក្បាលស៊ីក្បាល ឆ្អិនកន្ទុយ  ស៊ីកន្ទុយ» ទើបជាមនុស្សគួរឲ្យខ្លាចពិតប្រា​ក​ដ ហើយតាម​បទ​ពិសោធន៍ជីវិតរបស់នាងមនុស្សដែលអាចធ្វើបាបយើងបានគឺមានតែអ្នកនៅជិតយើងបំផុត គឺពិត​ជាគ្រោះថ្នាក់ខ្លាំងណាស់ ។

ឌុច សុភា ថែមទាំងរំលឹកពីបណ្ដាំរបស់ម្ដាយដល់រូបនាងនូវពាក្យ​ស្លោកថា«កុំពត់​ស្រ​ឡៅ កុំប្រដៅស្រីខូច » ដែលពាក្យនេះនាងចងចាំជានិច្ច …។

 ឌុច សុភា មិនបញ្ជាក់ថាអ្នកណាធ្វើបាបនាងទើបនាងឈឺចាប់ និងខ្លាចមនុស្សដល់​ថ្នាក់​ហ្នឹង​ឡើយ ប៉ុន្ដែតាមការរៀបរាប់របស់នាងគេឃើញថាសុភា ដូចជាមានការអាក​អន់ចិត្ត​ចំ​ពោះគូស្នេហ៍ដែលផ្ដល់មេរៀនជីវិតឲ្យនាងទើបសុភា សង្កត់ថា«មនុស្សចាក់ក្រោយខ្នង នៅ​ក្បែ​ខ្លួន» ។

 តាមរយៈការបង្ហាញខ្លួនចុងក្រោយនេះឌុច សុភា ពិតជាមានសម្រស់ប្រែប្រួល​ស្ទើតែ​មិន​​គួរឲ្យជឿរឡើយ ព្រោះនាងឡើងគីឡូ និងបែកសាច់ដែលផ្ទុយពីកាលពី២០ឆ្នាំ​មុន​ស្រឡះ​ពេលនោះនាងជាស្រីស្អាតលេចត្រដែតតាមMV ធ្វើឲ្យប្រុសទាំងក្នុងនិង​ក្រៅ​ស្រុកជ្រួល​ជ្រើម​និងសម្រស់នាង។អ្នកខ្លះថាសុភា បណ្ដោយខ្លួនជ្រុលហើយ ព្រោះតារាខ្លះ​មាន​អាយុស្របាល​ៗ​នាងដែរ តែពួកគេនៅតែមានសម្រស់ផូផង់ ជាក់ស្ដែងដូចជាពេជ្រ សិរីរ័ត្ន និងឌួង ហ្សូរីដា ជាដើម មិនធ្លាក់សម្រស់ខ្លាំងដូចសុភា នោះទេ ។បើតាមតារាដែលជិតដិតបំផុតឌុច សុភា បង្ហើបថាមូលហេតុដែលអ្នកមេម៉ាយរូប​នេះ​សម្រ​ស់លែងដូចមុននេះគឺដោយសារតែនាងមានវិបត្តិ​ស្នេហ៍និងចូលចិត្តញាំ​ប៊ី​យ៉ា​ជា​ញឹក​ញាប់ទើបធ្វើឲ្យនាងប្រែប្រួលបែបនេះ ។ប៉ុន្ដែសុភា ដែលចែកផ្លូវជាមួយ​អតីតប្ដីលោក​ពៅ សីហា មន្រ្ដីប៉ូលីសអន្ដោប្រវែសច្រកព្រំដែនបាវិត កាលពីឆ្នាំ២០១១ ដោយទុកជីវិត​ជាស្រ្ដីមេ​ម៉ាយជិត១៣ឆ្នាំមកនេះនៅតែមានមន្ដស្នេហ៍មិនធម្មតាឡើយ ព្រោះមានបុរសវ័យចំណាស់ៗ​ចង់​ស្អំរបួសបេះដូងនាងបើទោះជាកាលពីឆ្នាំ២០១៦ សុភា ត្រូវស្រ្ដីម្នាក់​ចោទថាប្ដី​លោកស្រី​ជាមន្ត្រីធំម្នាក់ឧបត្ថម្ភជីវិតនសាង ក្ដី។តារាកូន១រូបនេះក៍ធ្លាប់លេចឭថានាងត្រូវបានស្រី្ដ​ភេទ​តាម​ស្នេ​ហា​ច្រើនជាងប្រុសដែររហូតមានអ្នកខ្លះសង្ស័យថានាង​ស្រលាញ់ភេទ​ដូច​គ្នា​ទៀត​ផង ។យ៉ាង​ណាជាង១ទសវត្សន៍មកនេះសុភា មិនដែលបង្ហាញគូស្នេហ៍ថ្មីជាសាធារណៈឡើយ ហើយ​ដោយ​សារតែវ័យរាងជ្រេបន្ដិច និងសម្រស់លែងសូវលេចត្រដែតទើបសុភា វិលរកអា​ជីព​​ចាស់កាលពីឆ្នាំ២០២០ ព្រមធ្វើ​ជាតួម្ដា​យតាមរយៈរឿង«ឬស្យា » និង«ផ្កាថ្ម » ជាដើម ៕

RELATED ARTICLES