Wednesday, November 27, 2024
Homeតារាខ្មែរសុខ ពិសី ៖បន្ដDrama អត់សង្សារ ?

សុខ ពិសី ៖បន្ដDrama អត់សង្សារ ?

ភ្នំពេញ៖សុខ ពិសី បានជ្រកនៅផលិតកម្មសាន់ដេរយៈពេល១៦ឆ្នាំ (២០០៨ -២០២៤) មក​ហើ​យ ដែលមានន័យថាកំណើតស្នេហារបស់នាងជាមួយលោកថៅកែសាន់ដេឡាយ សុខចំរើន ម្ចាស់ផលិតកម្មធំមួយនេះក៍មានអាយុប្រហាក់ប្រហែលគ្នាទៅនិងពេលវេលាដែលនាងច្រៀងឲ្យផលិតកម្មនេះដែរ ។ប៉ុន្ដែជាញឹកញាប់ និងថ្មីៗនេះនាងបែជាវាចាថាអត់សង្សារ ហើយប្រាប់​ប៉ានាងថាទើបតែស្រលាញ់គេម្នាក់ (មិនប្រាប់ឈ្មោះ)ទៅវិញ ដែលមើលទៅហាក់ដូចជាកំ​ណើត​ស្នេហ៍ទើបដុះពន្លកទើបធ្វើឲ្យFan គាំទ្រតារាសាច់សខ្ចីដូចបណ្ដូល​ចេករូបនេះលើក​ឡើង​​ថា​កំពូល​Drama គឺស្រីស្អាតពិសី នេះហើយ ។ការលើកឡើងបែបនេះដោយ​សារតែ​អ្នក​ខ្លះបានដឹងថាពិសី មិនមែនបេះដូងនៅទំនេរជាង១០ឆ្នាំមកហើយគ្រាន់​តែនាងមិន​លាត​ត្រ​ដាងរឿងស្នេហាមួយនេះជាសាធារណៈប៉ុណ្ណោះ ។អ្វីដែលគួរឲ្យសរសើរនោះគឺគូស្នេហ៍​របស់​ពិសី  លោកចំរើន ត្រូវបានគេបង្ហើបថាជាសុភាពបុរសម្នាក់ចូលចិត្តស្ងាត់ស្ងៀម លោកមិន​ចេះប្រចណ្ឌសង្សារ ធ្វើការងារសិល្បៈផ្ដែសផ្ដាសទេ ដែលនេះមានន័យថាបុរសដែលពិសី ចង់បានពេលនេះ​រកបានដូចចិត្តហើយពោលគឺជាអ្នកស្គាល់ពីអាជីពនាងច្បាស់ ។កាលពីពាក់​កណ្ដាលខែកញ្ញា ពិសី បានទៅចូលរួមខួបកំណើតរបស់លោកឆាយ វីរៈយុទ្ធ ហើយនាងវា​ចា​ថា«សង្សារចាស់​ហៅ​មក​ខួប​កំណើតគាត់ » ដោយលោកចំរើន គ្មានប្រតិកម្មអ្វីទាំងអស់ ដែល​កុំថាឡើយមាន​កូនចិត្ត​ប្រចណ្ឌសូម្បីតែសួរនាំបន្ដិចក៍អត់ដែរតាមរយៈការតេស្ដពីពិសី នោះ។

 ក្រៅពីចូលចិត្តDrama ដាក់សង្សារនោះសុខ ពិសី និងលោកចំរើន ថ្មីៗនេះបានចេញ​ទៅ​បរ​ទេស​រៀងៗខ្លួន ពោលគឺមិនបានរួមតំណើរតែ២នាក់ដូចគូស្នេហ៍ដ៍ទៃជាចំហនោះទេ រហូត​មានអ្នកខ្លះសង្ស័យថាពួកគេមានរឿងធំជាមួយគ្នាទៀតផង ។ប៉ុន្ដែប្រភពពីតារាជិតដិត​អ្នក​ទាំងពីរបង្ហើបប្រាប់អ្នកយកព័តមានយើងថាស្នេហាពិសី និងមេនៅដំណើរការដោយ​រលូន​ធម្មតា អត់មានហានិភ័យឡើយ ។

 គួររំលឹកថាសី្រស្អាតសុខ ពិសី ដែលជាប់រហ័សនាមថាជារាជនីយសម្រស់របស់​សាន់​ដេ​​ នោះ​ត្រូវបានឪពុកនាងលោកសុខ ហេង ជាមន្រ្ដីយោធា ជម្រុញឲ្យនាងរៀបការប្ដីជាច្រើន​ឆ្នាំ​មកហើយ តែពិសី ចិត្តមិនដាច់ដូចសិស្សប្អូននាងអ៊ីវ៉ា ទេដែលគ្រាន់តែលោកអ៊ូ វ៉ាវ ចង់ឲ្យ​នាងការប្ដី ស្រីនាថ ហ៊ានកៀកកៀយជាមួយលោកលី សេងហួរ ម្ចាស់ក្លឹបបាល់ទាត់​សៀម​រាប​យូណាយធីត ដោយបើកចំហ ក្រោយលាក់បាំងបាន៧ឆ្នាំ ខុសពីពិសី ដែលលាក់មុខម្ចាស់​ស្នេហ៍ជាង១៥ឆ្នាំ អត់ហ៊ានបង្ហាញភាពផ្អែមល្ហែមជាសាធារណៈ និងមិននិយាយរឿងរៀប​ការ​ឡើយ ។អ្នកជំនាញសិល្បៈបានលើកឡើងថាដោយសារតែពិសី សម្រេចចិត្តជ្រើសផ្លូវសាង​ស្នេហ៍ដោយមិនបើកចំហបែបនេះហើយទើបធ្វើឲ្យប្រុសៗអ្នកមានរួមទាំងកូនថៅកែម្ចាស់សណ្ឋាគាមួយនៅតែតាមស្នេហានាងជាច្រើនឆ្នាំមកហើយ ដោយមិនក្វល់ពីថៅកែឡើយ ។បញ្ហា​នេះពិសី​  អាចនឹងធ្វើឲ្យថៅកែបុកពោះប្រសិនបើនាងងាកទៅពិចាណាតំណែងជំទាវ ​ប៉ុន្ដែ​តារា​ភាគច្រើននៅតែគិតថាមិនអាចទៅរួច ព្រោះតួឯករបស់សាន់ដេរូបនេះគ្មានចិត្ត​ធ្វើប្រពន្ធអ្នក​ធំទេ តែនាងចង់បានបុរសម្នាក់ជាអ្នកយល់ចិត្តនិងស្គាល់ពីអាជីពនាងច្បាស់ដូចគ្នាទៅនិងឱក សុគន្ធកញ្ញា ជ្រើសស្នេហ៍លោកអ៊ឹង សុខលី ផាត់ចោលសំណើរស្នេហ៍មន្ត្រីធំខ្លះដែរ ។

 ក្រៅពីសុខ ពិសី តារាដែលចូលចិត្តDrama ដាក់គូស្នេហ៍មានដូចជាពេជ្រ សោភា ,អ៊ីវ៉ា និងសុខ សោម៉ាវត្តី ជាដើម ខណៈដែលនាងតន់ ច័ន្ទសីម៉ា វិញថ្ងូររឿងអត់សង្សារលើសពិសី ​ទៅទៀត ៕

RELATED ARTICLES