ភ្នំពេញ៖សុខ ពិសី បានជ្រកនៅផលិតកម្មសាន់ដេរយៈពេល១៦ឆ្នាំ (២០០៨ -២០២៤) មកហើយ ដែលមានន័យថាកំណើតស្នេហារបស់នាងជាមួយលោកថៅកែសាន់ដេឡាយ សុខចំរើន ម្ចាស់ផលិតកម្មធំមួយនេះក៍មានអាយុប្រហាក់ប្រហែលគ្នាទៅនិងពេលវេលាដែលនាងច្រៀងឲ្យផលិតកម្មនេះដែរ ។ប៉ុន្ដែជាញឹកញាប់ និងថ្មីៗនេះនាងបែជាវាចាថាអត់សង្សារ ហើយប្រាប់ប៉ានាងថាទើបតែស្រលាញ់គេម្នាក់ (មិនប្រាប់ឈ្មោះ)ទៅវិញ ដែលមើលទៅហាក់ដូចជាកំណើតស្នេហ៍ទើបដុះពន្លកទើបធ្វើឲ្យFan គាំទ្រតារាសាច់សខ្ចីដូចបណ្ដូលចេករូបនេះលើកឡើងថាកំពូលDrama គឺស្រីស្អាតពិសី នេះហើយ ។ការលើកឡើងបែបនេះដោយសារតែអ្នកខ្លះបានដឹងថាពិសី មិនមែនបេះដូងនៅទំនេរជាង១០ឆ្នាំមកហើយគ្រាន់តែនាងមិនលាតត្រដាងរឿងស្នេហាមួយនេះជាសាធារណៈប៉ុណ្ណោះ ។អ្វីដែលគួរឲ្យសរសើរនោះគឺគូស្នេហ៍របស់ពិសី លោកចំរើន ត្រូវបានគេបង្ហើបថាជាសុភាពបុរសម្នាក់ចូលចិត្តស្ងាត់ស្ងៀម លោកមិនចេះប្រចណ្ឌសង្សារ ធ្វើការងារសិល្បៈផ្ដែសផ្ដាសទេ ដែលនេះមានន័យថាបុរសដែលពិសី ចង់បានពេលនេះរកបានដូចចិត្តហើយពោលគឺជាអ្នកស្គាល់ពីអាជីពនាងច្បាស់ ។កាលពីពាក់កណ្ដាលខែកញ្ញា ពិសី បានទៅចូលរួមខួបកំណើតរបស់លោកឆាយ វីរៈយុទ្ធ ហើយនាងវាចាថា«សង្សារចាស់ហៅមកខួបកំណើតគាត់ » ដោយលោកចំរើន គ្មានប្រតិកម្មអ្វីទាំងអស់ ដែលកុំថាឡើយមានកូនចិត្តប្រចណ្ឌសូម្បីតែសួរនាំបន្ដិចក៍អត់ដែរតាមរយៈការតេស្ដពីពិសី នោះ។

ក្រៅពីចូលចិត្តDrama ដាក់សង្សារនោះសុខ ពិសី និងលោកចំរើន ថ្មីៗនេះបានចេញទៅបរទេសរៀងៗខ្លួន ពោលគឺមិនបានរួមតំណើរតែ២នាក់ដូចគូស្នេហ៍ដ៍ទៃជាចំហនោះទេ រហូតមានអ្នកខ្លះសង្ស័យថាពួកគេមានរឿងធំជាមួយគ្នាទៀតផង ។ប៉ុន្ដែប្រភពពីតារាជិតដិតអ្នកទាំងពីរបង្ហើបប្រាប់អ្នកយកព័តមានយើងថាស្នេហាពិសី និងមេនៅដំណើរការដោយរលូនធម្មតា អត់មានហានិភ័យឡើយ ។

គួររំលឹកថាសី្រស្អាតសុខ ពិសី ដែលជាប់រហ័សនាមថាជារាជនីយសម្រស់របស់សាន់ដេ នោះត្រូវបានឪពុកនាងលោកសុខ ហេង ជាមន្រ្ដីយោធា ជម្រុញឲ្យនាងរៀបការប្ដីជាច្រើនឆ្នាំមកហើយ តែពិសី ចិត្តមិនដាច់ដូចសិស្សប្អូននាងអ៊ីវ៉ា ទេដែលគ្រាន់តែលោកអ៊ូ វ៉ាវ ចង់ឲ្យនាងការប្ដី ស្រីនាថ ហ៊ានកៀកកៀយជាមួយលោកលី សេងហួរ ម្ចាស់ក្លឹបបាល់ទាត់សៀមរាបយូណាយធីត ដោយបើកចំហ ក្រោយលាក់បាំងបាន៧ឆ្នាំ ខុសពីពិសី ដែលលាក់មុខម្ចាស់ស្នេហ៍ជាង១៥ឆ្នាំ អត់ហ៊ានបង្ហាញភាពផ្អែមល្ហែមជាសាធារណៈ និងមិននិយាយរឿងរៀបការឡើយ ។អ្នកជំនាញសិល្បៈបានលើកឡើងថាដោយសារតែពិសី សម្រេចចិត្តជ្រើសផ្លូវសាងស្នេហ៍ដោយមិនបើកចំហបែបនេះហើយទើបធ្វើឲ្យប្រុសៗអ្នកមានរួមទាំងកូនថៅកែម្ចាស់សណ្ឋាគាមួយនៅតែតាមស្នេហានាងជាច្រើនឆ្នាំមកហើយ ដោយមិនក្វល់ពីថៅកែឡើយ ។បញ្ហានេះពិសី អាចនឹងធ្វើឲ្យថៅកែបុកពោះប្រសិនបើនាងងាកទៅពិចាណាតំណែងជំទាវ ប៉ុន្ដែតារាភាគច្រើននៅតែគិតថាមិនអាចទៅរួច ព្រោះតួឯករបស់សាន់ដេរូបនេះគ្មានចិត្តធ្វើប្រពន្ធអ្នកធំទេ តែនាងចង់បានបុរសម្នាក់ជាអ្នកយល់ចិត្តនិងស្គាល់ពីអាជីពនាងច្បាស់ដូចគ្នាទៅនិងឱក សុគន្ធកញ្ញា ជ្រើសស្នេហ៍លោកអ៊ឹង សុខលី ផាត់ចោលសំណើរស្នេហ៍មន្ត្រីធំខ្លះដែរ ។

ក្រៅពីសុខ ពិសី តារាដែលចូលចិត្តDrama ដាក់គូស្នេហ៍មានដូចជាពេជ្រ សោភា ,អ៊ីវ៉ា និងសុខ សោម៉ាវត្តី ជាដើម ខណៈដែលនាងតន់ ច័ន្ទសីម៉ា វិញថ្ងូររឿងអត់សង្សារលើសពិសី ទៅទៀត ៕



