Wednesday, November 27, 2024
Homeតារាខ្មែរបាយ័ន បើកការប្រកួតបវរកញ្ញាពិភពលោក ២០២៤

បាយ័ន បើកការប្រកួតបវរកញ្ញាពិភពលោក ២០២៤

ភ្នំពេញ៖លោកគង់ វិសាល តំណាងអគ្គនាយកដ្ឋានវិទ្យុ  និងទូរទស្សន៍បាយ័ន បាន​ប្រ​កាសបើកជាផ្លូវការនូវការប្រកួតបវរកញ្ញាពិភពលោក ២០២៤ (Miss Global 2024 ) នៅថ្ងៃធ្វើ​សន្និសីទកាសែតកាលពីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅស្ទីឌីយោបាយ័ន ស្ទឹង​មាន​ជ័យ ដោយមានបវរកញ្ញាចំនួន៣៥រូបមកពីតំណាងខេត្តក្រុង និងប្រទេសមួយចំនួនរួមទាំង​អ្នក​សារព័តមានជាច្រើនស្ថាប័នចូលរួម ។

 លោកគង់ វិសាល ថ្លែងថាក្រោយបើកសន្និសីទសារព័តមាននៅថ្ងៃនេះរួច នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ការប្រកួតដល់វគ្គផ្ដាច់ព្រ័ត្រនឹងឈានមកដល់ ដែលរៀបចំនៅខាងក្រៅស្ទីឌី​យោស្ទឹងមាន​ជ័យ តែក្រុមការងារ​នឹង​ជម្រាប​ពី​ទីតាំងតាមក្រោយ ។មុនឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រ​យើង​មានការប្រកួត​វិញ្ញាសារ​ដូចជា គឺទី១ ឈុតហែលទឹក,ទី២ឈុត​តំណាងជាតិ ,វគ្គបឋម និង​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

លោកគង់ វិសាល បានឲ្យដឹងដែរថាMiss Global 2024 គឺបាយ័នរៀបចំឡើងដើម្បី​បង្ហាញ​ពីអរិយធ័ម វប្បធ័មរបស់ខ្មែរ ក៍ដូចជាចង់បំផុសពីវិស័យទេសចរណ៍​កម្ពុជាទៅកាន់ពិភពលោក​ផង​ដែរ ។ដោយឡែកទាក់ទងរឿងគណៈ កម្មការវិញយើងមានភាគីតំណាងកម្ពុជា និងមាន​គណៈ​កម្មការតំណាងរបស់Miss Global ផងដែរ។ចំពោះការដាក់ពិន្ធុវិញលោកថាគណៈ​កម្មការ​​នឹងដាក់ទៅតាម​សម្ថភាព​ដែលគាត់មាន គឺការវិនិឆ្ឆ័យពិន្ទុទៅតាមសម្ថភាពរបស់គាត់ បើទោះជាខ្លឹមសារទាំងមូលយើង​ផ្ដោតទៅលើសម្រស់ក៍ដោយតែត្រូវពាក់ព័ន្ធជាមួយ​ចំណេះ​ដឹងភាពក្លាហាន និងអត្តចឬក​របស់​​​​គាត់ផងដែរ។លោកវិសាល រំពឹងថាកម្ពុជានឹងជ្រើសបាន​គ្រាប់​ពូជ​មួយ​ដ៍​ល្អដើម្បី​នាំ​អរិយធ័ម វប្បធ័ម ក៍ដូចជាវិស័យទេសចរណ៍ ទៅកាន់ពិភពលោក​ឲ្យ​ស្គាល់​ពីកម្ពុជា​តាម​រយៈMiss Global 2024 ព្រោះម្ចាស់ម្កុដនឹងត្រូវបានជ្រើស​ជាតំណាង​កម្ពុជា​ទៅប្រកួតលើ​ឆាក​អន្ដរជាតិនាពេលខាងមុខ ។

 Miss Global 2024 ខុសពីការប្រកួតបវរកញ្ញាផ្សេងៗទៀត ព្រោះអ្នកដឹកនាំកម្មវិធី​បាន​ផ្ដល់ឱកាសឲ្យអ្នកចូល រួមប្រកួតមកពីគ្រប់មជ្ឈដ្ឋានក្នុងនោះនារីខ្លះមានវ័យជាង៣០ឆ្នាំ ជាអា​ជីវករ និងអ្នកលក់Online ផងដែរ ។

  Mr Franz Josef Brume  Brewmaster Of Ganzberg Beer  ដែលជាSponsor បានឲ្យដឹងថាយើងស្វែងរកម្ចាស់ម្កុដតែម្នាក់ដើម្បីតំណាងកម្ពុជាទៅប្រកួតលើឆាកអន្ដរជាតិនាពេលខាងមុខនេះ ។ជូនពរបេក្ខភាពសម្រស់ទាំងអស់សម្រេចបំណងនេះ។

 លោកគង់ វិសាល បន្ថែមទៀតថាចំណុចពិសេសរបស់Miss Global 2024 បើកឱកាសដល់​នារី ស្រ្ដីមេផ្ទះ ដែល​មាន​​វ័យចាប់ពី១៨ឆ្នាំ ដល់៣៥ឆ្នាំ ព្រោះអាយុមិនសំខាន់ តែសំខាន់​លើ​សម្ថភាព រូបសម្រស់ និងភាពវ័យឆ្លាតរបស់ប​វរកញ្ញា នោះទើបអាច​ក្លាយទៅជា​ម្ចាស់​ជ័យ​លា​ភី ។

 គេចាំមើលថាស្រីស្អាតទាំង៣៥ដួង ម្នាក់ណានឹងក្លាយទៅជាម្ចាស់ម្កុដបវរ​កញ្ញាពិភព​លោកឆ្នាំ២០២៤ ដែលការប្រកួតផ្ដាច់ព្រ័ត្រនឹងធ្វើនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ខាងមុខ​នេះហើយ​ ៕

RELATED ARTICLES