ភ្នំពេញ៖លោកគង់ វិសាល តំណាងអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន បានប្រកាសបើកជាផ្លូវការនូវការប្រកួតបវរកញ្ញាពិភពលោក ២០២៤ (Miss Global 2024 ) នៅថ្ងៃធ្វើសន្និសីទកាសែតកាលពីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅស្ទីឌីយោបាយ័ន ស្ទឹងមានជ័យ ដោយមានបវរកញ្ញាចំនួន៣៥រូបមកពីតំណាងខេត្តក្រុង និងប្រទេសមួយចំនួនរួមទាំងអ្នកសារព័តមានជាច្រើនស្ថាប័នចូលរួម ។

លោកគង់ វិសាល ថ្លែងថាក្រោយបើកសន្និសីទសារព័តមាននៅថ្ងៃនេះរួច នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ការប្រកួតដល់វគ្គផ្ដាច់ព្រ័ត្រនឹងឈានមកដល់ ដែលរៀបចំនៅខាងក្រៅស្ទីឌីយោស្ទឹងមានជ័យ តែក្រុមការងារនឹងជម្រាបពីទីតាំងតាមក្រោយ ។មុនឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រយើងមានការប្រកួតវិញ្ញាសារដូចជា គឺទី១ ឈុតហែលទឹក,ទី២ឈុតតំណាងជាតិ ,វគ្គបឋម និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

លោកគង់ វិសាល បានឲ្យដឹងដែរថាMiss Global 2024 គឺបាយ័នរៀបចំឡើងដើម្បីបង្ហាញពីអរិយធ័ម វប្បធ័មរបស់ខ្មែរ ក៍ដូចជាចង់បំផុសពីវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកផងដែរ ។ដោយឡែកទាក់ទងរឿងគណៈ កម្មការវិញយើងមានភាគីតំណាងកម្ពុជា និងមានគណៈកម្មការតំណាងរបស់Miss Global ផងដែរ។ចំពោះការដាក់ពិន្ធុវិញលោកថាគណៈកម្មការនឹងដាក់ទៅតាមសម្ថភាពដែលគាត់មាន គឺការវិនិឆ្ឆ័យពិន្ទុទៅតាមសម្ថភាពរបស់គាត់ បើទោះជាខ្លឹមសារទាំងមូលយើងផ្ដោតទៅលើសម្រស់ក៍ដោយតែត្រូវពាក់ព័ន្ធជាមួយចំណេះដឹងភាពក្លាហាន និងអត្តចឬករបស់គាត់ផងដែរ។លោកវិសាល រំពឹងថាកម្ពុជានឹងជ្រើសបានគ្រាប់ពូជមួយដ៍ល្អដើម្បីនាំអរិយធ័ម វប្បធ័ម ក៍ដូចជាវិស័យទេសចរណ៍ ទៅកាន់ពិភពលោកឲ្យស្គាល់ពីកម្ពុជាតាមរយៈMiss Global 2024 ព្រោះម្ចាស់ម្កុដនឹងត្រូវបានជ្រើសជាតំណាងកម្ពុជាទៅប្រកួតលើឆាកអន្ដរជាតិនាពេលខាងមុខ ។

Miss Global 2024 ខុសពីការប្រកួតបវរកញ្ញាផ្សេងៗទៀត ព្រោះអ្នកដឹកនាំកម្មវិធីបានផ្ដល់ឱកាសឲ្យអ្នកចូល រួមប្រកួតមកពីគ្រប់មជ្ឈដ្ឋានក្នុងនោះនារីខ្លះមានវ័យជាង៣០ឆ្នាំ ជាអាជីវករ និងអ្នកលក់Online ផងដែរ ។

Mr Franz Josef Brume Brewmaster Of Ganzberg Beer ដែលជាSponsor បានឲ្យដឹងថាយើងស្វែងរកម្ចាស់ម្កុដតែម្នាក់ដើម្បីតំណាងកម្ពុជាទៅប្រកួតលើឆាកអន្ដរជាតិនាពេលខាងមុខនេះ ។ជូនពរបេក្ខភាពសម្រស់ទាំងអស់សម្រេចបំណងនេះ។

លោកគង់ វិសាល បន្ថែមទៀតថាចំណុចពិសេសរបស់Miss Global 2024 បើកឱកាសដល់នារី ស្រ្ដីមេផ្ទះ ដែលមានវ័យចាប់ពី១៨ឆ្នាំ ដល់៣៥ឆ្នាំ ព្រោះអាយុមិនសំខាន់ តែសំខាន់លើសម្ថភាព រូបសម្រស់ និងភាពវ័យឆ្លាតរបស់បវរកញ្ញា នោះទើបអាចក្លាយទៅជាម្ចាស់ជ័យលាភី ។

គេចាំមើលថាស្រីស្អាតទាំង៣៥ដួង ម្នាក់ណានឹងក្លាយទៅជាម្ចាស់ម្កុដបវរកញ្ញាពិភពលោកឆ្នាំ២០២៤ ដែលការប្រកួតផ្ដាច់ព្រ័ត្រនឹងធ្វើនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះហើយ ៕





