Friday, October 18, 2024
Homeតារាខ្មែរលី ម៉ារីណា ៖ធ្វើខួបកំណើតកូនប្រុស១០ឆ្នាំ

លី ម៉ារីណា ៖ធ្វើខួបកំណើតកូនប្រុស១០ឆ្នាំ

ភ្នំពេញ៖អ្នកនាងលី ម៉ារីណា សែនកក់ក្ដៅចិន្ដា ខ្លាំងណាស់ដែលនៅថ្ងៃនាងរៀបចំខួបកំណើត​ឲ្យកូន​ប្រុសនាងសាត ថៃសាន់ គម្រប់១០ឆ្នាំ នៅហាងវីហ្វេ្រន សាខាបឹងកក់ កាលពី​រាត្រីថ្ងៃ​ទី២៤ កញ្ញា ស្វាមីនាងលោកទៀង ច័ន្ទសារ ធិការខ័ណ្ឌដូនពេញ បានបង្ហាញកាយវិការយក​ចិត្តទុកដាក់លើកូន​ដើមនាងដូចកូន​លោកបង្កើតដែរ តាមរយៈការឈរទទួល​ភ្ញៀវនិងថតរូប​ជាមួយភ្ញៀវជុំគ្នាដែលភាគ​ច្រើនជា​អ្នក​សិល្បៈ​។​នេះ​​ជាសកម្មភាពមួយធ្វើឲ្យម៉ារីណា រីករាយ ខណៈដែលកន្លងមកនាង​ក៍ស្រលាញ់​កូន​​ស្រីប្ដី​ដើមដូចជាកូននាងដូចគ្នា។ប៉ុ​ន្ដែក្រោយ​ម៉ារី​ណា ចាប់ដៃលោកទៀង ច័ន្ទសារ ជាង​៩ខែមក​នេះអ្នកទាំងពីរនៅមិនទាន់ទទួលបាន​លទ្ធ​ផលដូច​បំណងប្រាថ្នានោះគឺកូនភ្លោះ​ដូចមិត្តភក្ដិជូនពរម៉ារីណា នៅថ្ងៃរៀបអាពាហ៍ ពិពាហ៍ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នោះទេ ។តែ​ជាញឹកញាប់ម៉ារីណា បានចេញសារសរសើរ​ស្វាមីថាជាបុរសដែលយក​ចិត្តទុក​ដាក់​លើប្រ​ពន្ធ​កូន ហើ​យនាងមានសំណាង​បានក្លាយទៅជា​ភិរិយា​របស់លោកទៀតផង។

សូមបញ្ជាក់ថាលី ម៉ារីណា ជាតារាម្នាក់ដែលតែងធ្វើខួបកំណើតខ្លួនឯងជារៀងរាល់ឆ្នាំ តែ​នាងក៍មិនភ្លេចថ្ងៃខួបកំណើតកូនប្រុសនាងដែលជាចំណងដៃជាមួយអតីតប្ដីលោកសាត ចាន់​​ថន ដែរ ។ដោយសារតែតារាខ្លះត្រូវទៅខួបម្ដាយផងកូនផង ទើបកន្លងមកមានភ្ញៀវ​លាន់​មាត់​​ថា​ទៅខួបលី ម៉ារីណា ជាលើកទី១០០ ទៀតផង ព្រោះធ្វើរាល់ឆ្នាំពេក។តែសម្រាប់ខួបកូន​ប្រុស​ឆ្នាំ​នេះអតីតប្ដីម៉ារីណា លោកសាត ចាន់ថន មិនមកចូលរួមឡើយ ហើយនៅលើ​បណ្ដា​ញ​សង្គម​ហ្វេស​បុករបស់​លោកក៍គ្មានសារជូនពរកូនដូចរាល់ឆ្នាំដែរ ។

គួរកត់សម្គាល់ថាលី ម៉ារីណា ក្រោយក្លាយទៅជាភរិយាលោកទៀង ច័ន្ទសារ មកនាង​បានកាត់បន្ថយការងារសិល្បៈដោយប្រាប់ថាក្នុង១ឆ្នាំទទួលថតតែ១រឿងប៉ុណ្ណោះ សល់ពេល​ទាំង​អស់​ទុកសមម្រាប់រកស៊ី។មុខរបរដែលភរិយាលោកអធិការខ័ណ្ឌដូនពេញ រូបនេះកំពុង​កាក់​កប​​គឺលក់អ៊ឺវ៉ាន់តាមOnline និងហាងលក់នំបញ្ចុក ផងដែរ ។តែម៉ារីណា មិនត្រូវប្ដីហួង​ហែង​រឿង​បន្ដ​អាជីពចាស់ឡើយ ពោលគឺនៅលើការសម្រេចចិត្តរបស់នាងប៉ុណ្ណោះ ខណៈ​ដែលពេលនេះរឿងសំខាន់ដែលនាងត្រូវធ្វើគឺការយកកូនឲ្យខាងតែបាន ដើម្បីរឹតចំណង​ស្នេ​ហា​ជាមួយស្វាមីឲ្យរឹងមាំ។

ក្រៅពីលី ម៉ារីណា តារាដែលចង់បានកូនភ្លោះនៅឆ្នាំ២០២៤ តែមិនទាន់បានដូច​ចិត្ត​មាន​ដូចជាអ្នកនាងគង់ សុជាតិ,ហ៊ិន ច័ន្ទនីរ័ត្ន និងនៅ សុនិតា ជាដើម ។ប្រភព​បានឲ្យដឹង​ថា​ម៉ារីណា មិនចង់ពន្យាពេលយកកូនថែមនោះទេ ព្រោះថាឆ្នាំនេះនាងមានអាយុ៤៣ឆ្នាំ ទៅ​ហើយ ហេតុនេះទាំងរូបនាងនិងស្វាមីបានរៀបគម្រោងយកកូននៅមុនដំណាច់ឆ្នាំ២០២៤ នេះដូចគ្នា ប៉ុន្ដែលទ្ធផលក្រោយចាប់ដៃគ្នាជិត១០ខែមកនេះ​នៅមិនទាន់បានដូចចិត្តទៅវិញ ។គេចាំមើលថាតើម៉ារីណា នឹងពពោះកូនដំបូងឲ្យលោកអធិការជាកូនភ្លោះមែន ឬយ៉ាង​ណា ?

RELATED ARTICLES