Friday, October 18, 2024
Homeតារាខ្មែរសុគន្ធ និសា ៖រក្សាភាពស្ងៀមស្ងាត់ រឿងគេសង្ស័យចេញពីហង្សមាស

សុគន្ធ និសា ៖រក្សាភាពស្ងៀមស្ងាត់ រឿងគេសង្ស័យចេញពីហង្សមាស

ភ្នំពេញ៖រយៈពេលជាង២សប្ដាហ៍ហើយដែលសុគន្ធ និសា បាននាំស្វាមីលោកចៅ សម្បត្តិ វិល​មក​ពីដើរលេងនៅអាមេរិកដែលចំណាយពេលដល់​ទៅ១ខែនោះហើយនាងបាន​ចេញ​ច្រៀង​​​តាមបណ្ដារកម្មវិធីរបស់ក្រុមហ៊ុនAgency ភ្លាមៗតែម្ដងក្នុងនោះភាគច្រើន​ជាប្រភេទ​កម្ម​វិធីGala Dinner  ព្រោះខែនេះធ្លាក់ភ្លៀងខ្សត់Concerts តាមខេត្ត។ប៉ុន្ដែទាក់ទងដំណឹងសុគន្ធ និសា ចាកចេញពីហង្សមាសជាលើកទី២នោះនាងនៅរក្សាភាពស្ងៀមស្ងាត់ មិនទាន់​ចេញមុខ​បំភ្លឺឡើយ តែតាមព័តមានថាហង្សមាសគ្មានវិធីទប់ស្កាត់តារាល្បីៗរបស់ខ្លួនចាកចេញនោះទេ ក្រោយតារាទាំងនោះផុតកុងត្រា ជាក់ស្ដែងដូចជាតារាស្នូលរបស់ផលិតកម្មនេះព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ ,ដួង វីរៈសិទ្ធ ,វី ឌីណែត និងរ៉េត ស៊ូហ្សាណា ជាដើម សុទ្ធតែបានចាក​ចេញពី​ផលិត​កម្មធំនេះជាបន្ដបន្ទាប់។សម្រាប់សុគន្ធ និសា វិញធ្លាប់ចូលច្រៀងនៅហង្សមាស​លើក​ទី១​​​កាលពីឆ្នាំ២០០៧ និងបានដើរចេញនៅឆ្នាំ២០១២ ចូលថោន ហើយនៅឆ្នាំ២០១៦ នាងក៍​វិលមកហង្សមាសវិញលើកទី២ ច្រៀង៨ឆ្នាំមកហើយទើបលេចឭថានាងបានចេញចេញពី​ហង្ស​​​​​មាសលើកទី២នៅឆ្នាំ២០២៤ ដោយបញ្ហាធំគឺគ្មានបទល្បីៗចេញដូចមុន ព្រោះពេលនេះ​តារា​ហង្សមាសមានបរិមាណច្រើនពេក។

 អ្នកយកព័តមានយើងបានព្យាយាមទាក់ទងទៅសុគន្ធ និសា តាមទូរស័ព្ទជាច្រើនដង តែតេមិនចូលឡើយ ទើបមិនមានបានចម្លើយពីនាងទេ ។យ៉ាងណាគេកត់សម្គាល់ថាតាំង​ពីវិ​ល​​ត្រឡប់មកពីអាមេរិកនេះនិសា ក៍មិនទាន់ឡើងច្រៀងឆាកហង្សមាសដូចមុនទៀតដែរ ដែល​នេះរឹតតែធ្វើឲ្យមានការសង្ស័យថានិសា ពិតជាលែងច្រៀងឲ្យហង្សមាសទៀតដូច​ប្រភពពី​តារា​​​​​រួមទ្រ​នុំបង្ហើបប្រាប់មែន ។នៅលើបណ្ដាញសង្គមគេឃើញនិសា មមាញឹកនាំស្វាមីទៅធ្វើ​បុណ្យ​​ភ្ជុំបិណ្ឌតាមទីអារ៉ាមមួយចំនួន ខណៈដែលFan បានខមិនជូនពរនាងជាបន្ដបន្ទាប់​ថា​សូម​ឲ្យនិសា និងប្ដីធ្វើបុណ្យសន្សំកុសលរួមគ្នាបានកូនដំបូងសមតាមបំណង។ប៉ុន្ដែ​និសា មិនបានធានាថាពេលណា​នាង​នឹង​​ពពោះ តាមការជូនពររបស់អ្នកគាំទ្រនោះទេ បន្ទាប់ពីនាង​ធ្លាប់​ប្រាប់អ្នកយកព័តមានយើង​ថា​បានរៀបគម្រោងយកកូននៅស្រុកខ្មែរតាំងពី២០២១ ម្លេះ តែជិត៣ឆ្នាំមកនេះនៅតែគ្មានលទ្ធ​ផល​ដដែល ក្រោយសម្រេ​ចចិត្តពន្យាពេលចេញ​ទៅរស់នៅ​អាមេរិក។

 សូមបញ្ជាក់ថាសុគន្ធ និសា កាលពីចុងខែមីនា ឆ្នាំ២០២៤  បានថ្លែងនៅថ្ងៃសម្ពោធ​គ្លីនិក​រក្សារសម្រស់នាង​ចំពោះមុខអ្នកសារព័តមានជាច្រើនស្ថាប័នថានាងពិតជាមាន​ការព្រួយ​បារម្ភ​ចំពោះទីផ្សារចម្រៀង​របស់ខ្លួនមែន ព្រោះគ្មានបទថ្មីៗចេញដែលធ្វើឲ្យពិបាក​រក្សារលំ​នឹង។ប៉ុន្ដែនិសា យល់​ថាពេលនេះមិនមែនតែរូបនាងម្នាក់ទេ ពោលគឺតារាស្រីសឹងតែទាំងអស់ គឺដូចគ្នា ព្រោះអ្នក​សិល្បៈ លែងពឹងលើចម្រៀងមួយច្រកទៀតហើយ ដោយ​សារតែងាក​ទៅរក​ស៊ី​Online សឹងគ្រប់គ្នា ទើបធ្វើ​ឲ្យ​បទចម្រៀងចេញមិនដិតដល់ដូចមុន។ប្រភពបានឲ្យដឹងថា​និសា ត្រូវបានផលិតកម្មGalaxy បើកទ្វារស្វាគមន៍ ប្រសិនបើនាងព្រមទៅចាប់ដៃជាមួយ​លោក​​ឧកញ៉ាព្រាប សុវត្ថិ​ ជាលើកទី២ នោះ។ប៉ុន្ដែគេចាំមើលថាហង្សមាសដែលឲ្យតំណែងធំ​ទៅនិសា ដល់ទៅ២គឺជាគ្រូបង្វឹកThe Voice Kids Cambodia រដូវកាលទី៣ និងគណៈកម្មការ​Cambodian Idol Junior រដូវកាលទី២ នោះអាចបន្ថែមតំណែងថ្មី​ណាមួយទៀត​អន្ទងចិត្តនាង​ឲ្យបន្ដរួមរស់ជាមួយខ្លួនតទៅទៀតបានដែរ​ឬអត់ ?

RELATED ARTICLES