រុស្ស៊ី៖ អ្នកយកការណ៍ផ្នែកសន្តិសុខជាតិរបស់ទីភ្នាក់ងារព័ត៌មាន CBS News ឲ្យដឹងថានាវាស៊ើបការណ៍រុស្ស៊ីមួយគ្រឿងកំពុងចេញល្បាតនៅ ឆ្ងាយពីឆ្នេរសមុទ្រភាគខាងកើតរបស់សហរដ្ឋអាមេរិក។
នាវាមួយគ្រឿងនោះត្រូវបានគេស្គាល់ថានាវា AGI ដែលបាននិងកំពុងប្រតិបត្តិការតាមកិច្ចការរបស់ខ្លួនតាមឆ្នេរសមុទ្រខាងកើតសហរដ្ឋអាមេរិក។
ថ្មីៗនេះនាវានេះគឺស្ថិតនៅឆ្ងាយពីឆ្នេរ Delaware ដែលស្ថិតក្នុងដែនទឹកអន្តរជាតិ។ វាត្រូវបានគេរំពឹងថានឹងបន្តដំណើររហូតដល់នាវានោះទៅដល់អនុមូលដ្ឋាននៅNew London,Conn., ហើយក្រោយមកវង់ជុំវិញនិងឆ្ពោះទៅកាន់ភាគខាងត្បូងគុយបា។
វត្តមាននៃនាវានិងយន្តហោះចម្បាំងបរទេសក្បែរទឹកដីសហរដ្ឋអាមេរិកគឺមិនមែនជារឿងថ្មីឡើយ។ ក្នុងឆ្នាំ២០១៥ មានលឹបលៗនៃនាវាចារកិច្ចរុស្ស៊ីមួយគ្រឿងដែលតែងតែធ្វើជារឿយៗក្នុងតំបន់មួយដែលជាខ្សែបន្ទាត់ឆ្លងកាត់មហាសមុទ្រអាត្លង់ទិក ។
តាមរបាយការណ៍ឲ្យដឹងថាវត្តមានរបស់នាវានេះគឺស្ថិតក្នុងចំណោមបង្កហេតុមួយរបស់រុស្ស៊ីក្នុងការសាកល្បងរដ្ឋបាលលោកអូបាម៉ានិងលោកត្រាំបច្ចុប្បន្ន។
ម្យ៉ាងវិញទៀតវាត្រឹមតែ៤ថ្ងៃកន្លងផុតប៉ុណ្ណោះ ដែលកើតមានឧប្បត្តិហេតុមួយស្រដៀងគ្នានេះដែរជាមួយនិងការបន្លឺសំឡេងខ្លាំងៗនៃយន្តហោះរុស្ស៊ីកាលពីឆ្នាំទៅមកលើនាវាពិឃាតកងទ័ពជើងទឹករបស់សហរដ្ឋអាមរិកក្នុងសមុទ្របាល់ទិកហើយនាពេលនេះវាបានកើតឡើងជាថ្មីនៅក្នុងសមុទ្រខ្មៅម្តង។
ជាជំហានដំបូងយន្តហោះល្បាតរុស្ស៊ីមួយគ្រឿងបានហោះបន្ទាបកៀកនឹងយន្តហោះ USS Porter ក្រោយមកមានយន្តហោះចម្បាំងរុស្ស៊ីពីរគ្រឿងទៀតហោះតាមក្រោយក្នុងរយៈពេលដ៏ខ្លីបីដង ដែលទង្វើនេះមន្ត្រីសហរដ្ឋអាមេរិកហៅថាជាការហោះហើរដោយគ្មានវិជ្ជាជីវៈនិងមិនមានសុវត្ថិភាពឡើយ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា