Tuesday, November 26, 2024
Homeតារាខ្មែរលីន សោម៉ា ៖សិស្សច្បង «សុំថើប១»

លីន សោម៉ា ៖សិស្សច្បង «សុំថើប១»

ភ្នំពេញ៖នៅលើTik Tok កាលពីពេលថ្មីៗនេះមានការចែកចាយ(Share) តារាចម្រៀងលីន សោ​ម៉ា​ ត្រូវបានសិស្សច្បងនាងលោកសួរ វិចិត្រ ទៅសួរសុខទុក្ខដល់បន្ទប់ស្នាក់នៅរបស់នាងមួយ​កន្លែងទាំងពេលរាត្រីហើយទោះជាចូលបានត្រឹមមាត់ទ្វាបន្ទប់ដោយសីម៉ា មិនឲ្យចូលទៅដល់​ក្នុង​បន្ទប់គេងរបស់នាងព្រោះតែនាងនៅតែម្នាក់ឯងក្ដី ប៉ុន្ដែមុនវិលត្រឡប់ទៅវិញលោកវិចិត្រ បាននិយាយច្បាស់ៗ២ទៅ៣ដងប្រាប់ទៅសីម៉ា ថា«សុំថើប១» តែត្រូវបានសិស្សប្អូនបដិសេធ​។វាមិនមែនជាការថតMV ទេ ប៉ុន្ដែសកម្មភាពនិងពាក្យពេជ្រន៍ទាំងនោះកន្លងមកគេធ្លាប់តែ​ឃើ​ញគូសង្សារទើបអាចនិយាយចេញមកបានបែបនេះ។

 តើលីន សោម៉ា កំពុងតែបង្កាត់ភ្លើងស្នេហាជាមួយសិស្សច្បងលោកសួរ វិចិត្រ ?

លីន សោម៉ា មិនលើកទូរស័ព្ទឡើយកាលពីពេលថ្មីៗនេះ ។ប៉ុន្ដែមុនពេលដែល​បែក​ធ្លាយរូប​ភាពលោកវិចិត្រ សុំថើបសីម៉ា១នាងថាជួបនិងជិះរថយន្ដជាមួយលោកវិចិត្រ តែ​នៅ​ពេលណាដែលត្រូវធ្វើការងារសិល្បៈ​ជា​មួយ​គ្នាប៉ុណ្ណោះទាំងនៅក្រុង និងខេត្ត ក្រៅពីនេះអត់​ដែលទៅណាជាមួយគ្នាឡើយ ។កា​វាចារបស់ស្រីស្រស់សោម៉ា បែបនេះហាក់ផ្ទុយពី​ការពិត​ខ្លះដែរ ព្រោះថាលោកវិចិត្រ បានទៅ​លេងនាងដល់បន្ទប់ជួល​មិនពាក់ព័ន្ធច្រៀងរាំ​ទេ ខណៈ​អ្នកជិតខាងនៅបន្ទប់ជាប់គ្នាក៍បានឃើញដែរ ហើយភា​សារ​សុំថើប១ បើមិនមែនជាដៃគូស្និត ឬសង្សារ​ទេ កន្លង​មកគេកម្រនិងឃើញមានអ្នក​រាប់អាន​គ្នាធម្មតាៗហ៊ានប្រើណាស់ ។អ្នកខ្លះ​ថា​លោកវិចិត្រ ហាក់​ចង់សាក​ល្បង ឬល តេស្ដទៅនាង​សោម៉ា ដើម្បីពិសោធន៍ស្នេហ៍ ហើយ​បើស្រីស្រស់ព្រម​បើក​ភ្លើងខៀវនោះលោកនឹងរឹតតែ​ហ៊ាន​ស៊កពាក្យស៊ីជម្រៅ​ជាងនេះទៅនាង​សោម៉ា ថែម​ទៀត​ជា​មិន​ខាន ។

 គួរបញ្ជាក់ថាលីន សោម៉ា បានលើកពានBeat The Best រដូវកាលទី២ កាល​ពី​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ហើយ​គ្រាន់តែឈ្នះពានភ្លាមនាងនិងសិស្សច្បងលោកសួរ វិចិត្រ ដែលជាម្ចាស់ពានBeat The Best រដូវកាលទី១ បង្ហាញភាពស្និតស្នេហ៍ជាមួយគ្នាជាញឹក​ញាប់​ដូចជាពួកគេជិះរថយន្ដតែពីរនាក់ជាមួយគ្នានិងប្រលែងគ្នាលេងដូចយល់ចិត្តគ្នាច្បាស់ តែ​រូបភាព​ទាំងនោះបែជាសោម៉ា ថាមានតែពេលទៅធ្វើការជាមួយគ្នាទៅវិញ ។តារាចម្រៀង​​វ័យក្មេងរូបស្រស់មកពីខេត្តត្បូងឃុំនាងសោម៉ា ក៍ធ្លាប់ចាប់ដៃលោកវិចិត្រ ច្រៀងសម្ដែងលើ​ឆាក​ជាបន្ដបន្ទាប់ផងដែររហូតត្រូវFan នៅលើបណ្ដាញសង្គមជំរុញឲ្យពួកគេគួរតែ«ជួញជិត ប្រសើរជាងជួយឆ្ងាយ » តាមរយៈការស្វែងយល់ចិត្តគ្នាឲ្យបានស៊ីជម្រៅជាង​នេះថែមទៀត​ផង។ប៉ុន្ដែសោម៉ា ដែលទើបតែចេញបទដំបូង«មិនចេះតាមដាន » នៅហង្សមាស​បន្ទាប់​ពីលើកពានបានជាង៤ខែ នោះហាក់នៅផ្អើលៗជាមួយសិស្សច្បង ពោលគឺមិនហ៊ាន​បណ្ដោយ​ឲ្យលោកវិចិត្រ ថើប១ តាមសំណើររបស់លោកឡើយ។

 មជ្ឈដ្ឋានមហាជនបានលើកឡើងថាកន្លងមកមានគូស្នេហ៍តារាល្បីៗជាច្រើននាក់មកហើយដែលកំណើតស្នេហារបស់ពួកគេដំបូងផ្ដើមចេញពីភាពស្និតស្នាលគ្នាដូចលីន សោ​ម៉ា-សួរ វិចិត្រ នេះឯងហេតុនេះគេចាំមើលថាស្រីស្រអែមស្រស់សោម៉ា ពិតជាគ្មានទំនាក់ទំនង​ពិសេស​ជាមួយសិស្សច្បងមែន ឬមាត់ចេះតែប្រកែក តែសកម្មភាពផ្សេង ?

RELATED ARTICLES