ភ្នំពេញ៖នៅលើTik Tok កាលពីពេលថ្មីៗនេះមានការចែកចាយ(Share) តារាចម្រៀងលីន សោម៉ា ត្រូវបានសិស្សច្បងនាងលោកសួរ វិចិត្រ ទៅសួរសុខទុក្ខដល់បន្ទប់ស្នាក់នៅរបស់នាងមួយកន្លែងទាំងពេលរាត្រីហើយទោះជាចូលបានត្រឹមមាត់ទ្វាបន្ទប់ដោយសីម៉ា មិនឲ្យចូលទៅដល់ក្នុងបន្ទប់គេងរបស់នាងព្រោះតែនាងនៅតែម្នាក់ឯងក្ដី ប៉ុន្ដែមុនវិលត្រឡប់ទៅវិញលោកវិចិត្រ បាននិយាយច្បាស់ៗ២ទៅ៣ដងប្រាប់ទៅសីម៉ា ថា«សុំថើប១» តែត្រូវបានសិស្សប្អូនបដិសេធ។វាមិនមែនជាការថតMV ទេ ប៉ុន្ដែសកម្មភាពនិងពាក្យពេជ្រន៍ទាំងនោះកន្លងមកគេធ្លាប់តែឃើញគូសង្សារទើបអាចនិយាយចេញមកបានបែបនេះ។

តើលីន សោម៉ា កំពុងតែបង្កាត់ភ្លើងស្នេហាជាមួយសិស្សច្បងលោកសួរ វិចិត្រ ?

លីន សោម៉ា មិនលើកទូរស័ព្ទឡើយកាលពីពេលថ្មីៗនេះ ។ប៉ុន្ដែមុនពេលដែលបែកធ្លាយរូបភាពលោកវិចិត្រ សុំថើបសីម៉ា១នាងថាជួបនិងជិះរថយន្ដជាមួយលោកវិចិត្រ តែនៅពេលណាដែលត្រូវធ្វើការងារសិល្បៈជាមួយគ្នាប៉ុណ្ណោះទាំងនៅក្រុង និងខេត្ត ក្រៅពីនេះអត់ដែលទៅណាជាមួយគ្នាឡើយ ។កាវាចារបស់ស្រីស្រស់សោម៉ា បែបនេះហាក់ផ្ទុយពីការពិតខ្លះដែរ ព្រោះថាលោកវិចិត្រ បានទៅលេងនាងដល់បន្ទប់ជួលមិនពាក់ព័ន្ធច្រៀងរាំទេ ខណៈអ្នកជិតខាងនៅបន្ទប់ជាប់គ្នាក៍បានឃើញដែរ ហើយភាសារសុំថើប១ បើមិនមែនជាដៃគូស្និត ឬសង្សារទេ កន្លងមកគេកម្រនិងឃើញមានអ្នករាប់អានគ្នាធម្មតាៗហ៊ានប្រើណាស់ ។អ្នកខ្លះថាលោកវិចិត្រ ហាក់ចង់សាកល្បង ឬល តេស្ដទៅនាងសោម៉ា ដើម្បីពិសោធន៍ស្នេហ៍ ហើយបើស្រីស្រស់ព្រមបើកភ្លើងខៀវនោះលោកនឹងរឹតតែហ៊ានស៊កពាក្យស៊ីជម្រៅជាងនេះទៅនាងសោម៉ា ថែមទៀតជាមិនខាន ។

គួរបញ្ជាក់ថាលីន សោម៉ា បានលើកពានBeat The Best រដូវកាលទី២ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ហើយគ្រាន់តែឈ្នះពានភ្លាមនាងនិងសិស្សច្បងលោកសួរ វិចិត្រ ដែលជាម្ចាស់ពានBeat The Best រដូវកាលទី១ បង្ហាញភាពស្និតស្នេហ៍ជាមួយគ្នាជាញឹកញាប់ដូចជាពួកគេជិះរថយន្ដតែពីរនាក់ជាមួយគ្នានិងប្រលែងគ្នាលេងដូចយល់ចិត្តគ្នាច្បាស់ តែរូបភាពទាំងនោះបែជាសោម៉ា ថាមានតែពេលទៅធ្វើការជាមួយគ្នាទៅវិញ ។តារាចម្រៀងវ័យក្មេងរូបស្រស់មកពីខេត្តត្បូងឃុំនាងសោម៉ា ក៍ធ្លាប់ចាប់ដៃលោកវិចិត្រ ច្រៀងសម្ដែងលើឆាកជាបន្ដបន្ទាប់ផងដែររហូតត្រូវFan នៅលើបណ្ដាញសង្គមជំរុញឲ្យពួកគេគួរតែ«ជួញជិត ប្រសើរជាងជួយឆ្ងាយ » តាមរយៈការស្វែងយល់ចិត្តគ្នាឲ្យបានស៊ីជម្រៅជាងនេះថែមទៀតផង។ប៉ុន្ដែសោម៉ា ដែលទើបតែចេញបទដំបូង«មិនចេះតាមដាន » នៅហង្សមាសបន្ទាប់ពីលើកពានបានជាង៤ខែ នោះហាក់នៅផ្អើលៗជាមួយសិស្សច្បង ពោលគឺមិនហ៊ានបណ្ដោយឲ្យលោកវិចិត្រ ថើប១ តាមសំណើររបស់លោកឡើយ។

មជ្ឈដ្ឋានមហាជនបានលើកឡើងថាកន្លងមកមានគូស្នេហ៍តារាល្បីៗជាច្រើននាក់មកហើយដែលកំណើតស្នេហារបស់ពួកគេដំបូងផ្ដើមចេញពីភាពស្និតស្នាលគ្នាដូចលីន សោម៉ា-សួរ វិចិត្រ នេះឯងហេតុនេះគេចាំមើលថាស្រីស្រអែមស្រស់សោម៉ា ពិតជាគ្មានទំនាក់ទំនងពិសេសជាមួយសិស្សច្បងមែន ឬមាត់ចេះតែប្រកែក តែសកម្មភាពផ្សេង ?



