Saturday, October 19, 2024
Homeតារាខ្មែរសិរីមន្ដ​-សុគន្ធកញ្ញា ស្នេហ៍ឆ្លងវេហា ផ្អើលឆាក Ganzberg

សិរីមន្ដ​-សុគន្ធកញ្ញា ស្នេហ៍ឆ្លងវេហា ផ្អើលឆាក Ganzberg

តារាល្បី២ដួង មកពីផលិតកម្មផ្សេងគ្នា គឺលោកខេមរៈ សិរីមន្ដ​របស់ផលិតកម្មសាន់ដេ និងឱក សុគន្ធកញ្ញា របស់រស្មីហង្សមាស បានអង្រួនឆាកតន្ដ្រី ”Ganzberg User Valentine ‘s day festival“ កាលពីរាត្រីថ្ងៃទី១៤ ខែកុម្ភៈ នៅកោះពេជ្រ នោះ បានធ្វើឲ្យទស្សនិកជនជក់ចិត្តមិនតិចឡើយ ព្រោះតែអ្នកទាំង២ បានច្រៀងបទមរតកដើមឆ្លងឆ្លើយគ្នា ”ស្នេហ៏ឆ្លងវេហា” ដោយមានការសម្ដែងចូលតួបានល្អទៀតផង។

ខេមរៈ សិរីមន្ដ-ឱក សុគន្ធកញ្ញា ពិតជាច្រៀងបានយ៉ាងពីរោះ និងសំនៀងដើមមួយបទនេះ ដោយសារតារាទាំង២ដួង សុទ្ធតែមានទឹកដមសំឡេងល្អដូចគ្នា តែអ្វីដែលទស្សនិកជនចាប់អារម្មណ៍នោះ គឺកាយវិការតារា១គូនេះ មានភាពស្និទ្ធស្នាលគ្នាដូចគូស្នេហ៍អីចឹង ហើយពួកគេបានចាប់ដៃ និងឱបគ្នា តែទាំងសិរីមន្ដ និងសុគន្ធកញ្ញា មិនបានធ្វើតាម Fan ដែលស្រែកចង់ឲ្យពួកគេថើបគ្នានោះឡើយ។

ឱក សុគន្ធកញ្ញា និយាយថា ”ថ្ងៃនេះ អរគុណបងដែលបានចាប់ដៃច្រៀងឆ្លងឆ្លើយជាមួយខ្ញុំ សប្បាយចិត្តណាស់ សម្រាប់បទចម្រៀង១បទរួមគ្នា នាពេលនេះ”។

ដោយឡែក ខេមរៈ សិរីមន្ដ ក៍បានតបថា ”ខ្ញុំក៏រីករាយដែរ ដែលបានច្រៀងជាមួយកញ្ញា នារាត្រីនេះ សប្បាយចិត្តដូចគ្នា”។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ឡើយ ដែលឱក សុគន្ធកញ្ញា-ខេមរៈ សិរីមន្ដ ដែលបានចាប់ដៃគូគ្នាច្រៀងបទរួមគ្នានោះ ពោលគឺឲ្យតែប៉ះគ្នាលើឆាកតន្រ្ដីតែមួយ តារាឈានមុខគេទាំង២ដួងនេះ តែងតែបង្កភ្ញាក់ផ្អើលដល់មហាជន តាមរយៈការច្រៀងឆ្លងឆ្លើយដោយភាពស្និទ្ធស្នាលដូចគូស្នេហ៏អីចឹង ដូចជាពេលច្រៀងចប់ ឱបគ្នាស្អិតល្មូតនោះ។

គេចាំបានថា កាលតារាទាំង២ច្រៀងនៅផលិតកម្មU2 និងCB តែមួយជាមួយគ្នា សិរីមន្ដ និងកញ្ញា ក៏ធ្លាប់ចាប់ដៃគ្នាឆ្លងឆ្លើយដែរ ដូចជាបទ ”ម៉ែថា” ហើយសកម្មភាពតារាទាំង២ស្និទ្ធស្នាលហាក់ខុសធម្មតា ដែលធ្វើឲ្យអ្នកខ្លះមានការសង្ស័យថា ពួកគេជាគូរសង្សារគ្នាទៀតផង តែទាំងសងខាងបានច្រានចោល ខណៈដែលពេលនេះ គេល្បីថា សិរីមន្ដ មានប្រពន្ធនិងកូនប្រុស២នាក់ទៅហើយ ស្របពេលដែលសុគន្ធកញ្ញា មានសង្សារថ្មីជាមិត្តភក្ដិសង្សារចាស់ លោកដូណា នោះ គឺជាប្អូនអ្នកជំនួញទ្រព្យស្ដុកដ៏ល្បីឈ្មោះម្នាក់៕

RELATED ARTICLES