Saturday, November 23, 2024
Homeសន្ដិសុខសង្គមក្រសួងសុខាភិបាល ណែនាំវិធានការបង្ការជំងឺគ្រុនឈាម

ក្រសួងសុខាភិបាល ណែនាំវិធានការបង្ការជំងឺគ្រុនឈាម

ភ្នំពេញ ៖ ខណៈជំងឺគ្រុនឈាម កំពុងមានការកើនឡើងជាលក្ខណៈប្រមូលផ្តុំតូចៗតាមភូមិដ្ឋានប្រជាពលរដ្ឋ ក្រសួងសុខាភិបាល បានចេញលិខិតជម្រាបជូនលោក លោកស្រី ជាអភិបាលរាជធានី-ខេត្តទាំង២៥ ពង្រឹងបន្ថែមលើការចូលរួមអនុវត្តវិធានការបង្ការនិងកាត់បន្ថយជំងឺ គ្រុនឈាម នៅទូទាំងប្រទេសកម្ពុជា ។

យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ផ្ញើជូន អភិបាលរាជធានី-ខេត្ត បានបញ្ជាក់ឱ្យដឹងថា តាមរយៈប្រព័ន្ធតាមដានជំងឺគ្រុនឈាម ការចម្លងជំងឺគ្រុនឈាម មានការថយចុះជាទូទៅ ប៉ុន្តែមានការកើនខ្លះៗជាលក្ខណៈប្រមូលផ្តុំតូចៗនៅ តាមភូមិ ឃុំ ឬស្រុកមួយ ចំនួនដែលទាមទារឱ្យមានការតាមដានជាប្រចាំ និងការធ្វើបុរេសកម្ម ក្នុងការឆ្លើយតបឱ្យបានទាន់ពេលវេលា។

ក្រសួងសុខាភិបាល ជម្រាបជូនអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ណែនាំដល់ប្រធានមន្ទីរសុខាភិបាល អាជ្ញាធរមូលដ្ឋាន ពិសេសក្នុងតំបន់ដែលមានហានិភ័យខ្ពស់ ត្រូវត្រៀមការបាញ់ថ្នាំកម្ចាត់ជម្រកមូសខ្លា ធ្វើយុទ្ធនាការដាក់ថ្នាំបាណកឃាដ និងការអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ដោយត្រៀមលក្ខណៈជាមុនឱ្យបានគ្រប់ជ្រុងជ្រោយ ដូចខាងក្រោម ៖

-កំណត់ទីតាំងភូមិសាស្ត្រ សំរាប់ដាក់ថ្នាំបាណកឃាដ ដោយផ្អែកលើខ្សែបន្ទាត់តាមដាននិន្នាការស្ថានភាព ប្រចាំសប្តាហ៍នៅតាមភូមិសាស្ត្រ។

-កំណត់ទីតាំងភូមិសាស្ត្ររាតត្បាត ដើម្បីឈានដល់សកម្មភាពបាញ់ថ្នាំសម្លាប់មូស ដោយផ្អែកលើខ្សែបន្ទាត់ តាមដាននិន្នាការស្ថានភាពប្រចាំសប្តាហ៍នៅតាមភូមិសាស្ត្រ។

-រាយការណ៍ទៅកម្មវិធីជាតិនូវបញ្ជីសម្រង់ព័ត៌មាន អំពីលទ្ធផលសកម្មភាពការងារគ្រប់គ្រងភ្នាក់ងារចម្លង និងអប់រំសុខភាព។

-បង្កើតក្រុមការងារអភិបាលកិច្ចការងារដាក់ថ្នាំបាណកឃាដ នៅមន្ទីរសុខាភិបាល ការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិ និងមណ្ឌលសុខភាព។

-បង្កើតក្រុមការងារពិសេសសម្រាប់គ្រប់គ្រង និងសម្របសម្រួលការងារប្រយុទ្ធនឹងជំងឺគ្រុនឈាម តម្រង់ទិស អនុវត្តន៍សកម្មភាពការងារតាមដាន និងវាយតំលៃផលប៉ះពាល់ និងស័ក្តិសិទ្ធភាព។

-ធ្វើបច្ចុប្បន្នភាពសមតុល្យសម្ភារៈបរិក្ខារ និងឱសថ រួមមាន ៖ សេរ៉ូម ថ្នាំបាណកឃាដ ថ្នាំបាញ់សម្លាប់មូសនិងសម្ភារៈអប់រំសុខភាព។

-ផ្សព្វផ្សាយដល់សហគមន៍ អំពីការបញ្ជូនអ្នកជំងឺ និងការស្វែងរកសេវាថែទាំសុខភាពក្នុងអំឡុង ៤៨ម៉ោង បន្ទាប់ពីគ្រុនក្តៅខ្លាំងភ្លាមៗ ពី៣៩ ទៅ៤០អង្សាសេ។

អប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រប់មូលដ្ឋានដោយផ្ទាល់ និងតាមបណ្តាញសង្គម រួមមាន ទូរស័ព្ទ តេ ឡេក្រាម ហ្វេសប៊ុក ទិកតុក (TikTok) Instgram វិទ្យុ ទូរទស្សន៍ ឧបករណ៍ឃោសនសព្ទ និងជំរុញលើកទឹក ចិត្តការចូលរួមអនុវត្តសកម្មភាពគ្រប់គ្រងវត្ថុដក់ទឹក ដែលទុកចោលមិនប្រើប្រាស់ ដូចជា សំបក កង់ឡាន ម៉ូតូ កំប៉ុងកាហ្វេជ័រ ចានបាយសម្លជ័រ កំប៉ុង ត្រឡោកដូង សំបកដប ដោយត្រូវកប់ ដុតកម្ទេចចោល ឬទុកដាក់ឱ្យមានរបៀប ដើម្បីកុំឱ្យមានទឹកដក់…៕

RELATED ARTICLES