Sunday, November 24, 2024
Homeនយោបាយលោកគឹម សុខ ថា ពេល​ជាប់​គុក ព្រះ​សង្ឃ​ប៊ុត ប៊ុន​តិញ សន្យា​ធ្វើ​បណ្តាំ​២​ចំណុច

លោកគឹម សុខ ថា ពេល​ជាប់​គុក ព្រះ​សង្ឃ​ប៊ុត ប៊ុន​តិញ សន្យា​ធ្វើ​បណ្តាំ​២​ចំណុច

ភ្នំពេញ ៖ អ្នកឃ្លាំមើលសង្គម និងជាអ្នកវិភាគនយោបាយ លោកគឹម សុខ ដែល កំពុងរងបណ្តឹងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈមេធាវីតំណាងដោយអាណត្តិនោះ បាន ប្រកាសថា បើលោកត្រូវជាប់គុក ឬត្រូវបាត់បង់ជីវិតដោយប្រការណាមួយ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធានអង្គការព្រះពុទ្ធសាសនា ដើម្បីសន្តិភាព និងជាស្ថាបនិកបណ្តាញព្រះសង្ឃ ឯករាជ្យ ដើម្បីយុត្តិធម៌សង្គមសន្យាបន្តអនុវត្ត នៃបណ្តាំរបស់លោក២ចំណុច។

លោកគឹម សុខ បានសរសេរនៅក្នុងទំព័រ ហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ថាបើបាត់វត្តមានខ្ញុំមួយរយៈ ដោយការជាប់ពន្ធនាគារ ឬរហូតដល់បាត់បង់ ជីវិតដោយប្រការណាមួយ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ សន្យាបន្តអនុវត្តបណ្តាំរបស់ខ្ញុំ 

ជំរុញការបង្រួបបង្រួមក្រុមអ្នកនយោបាយជាតិប្រជាធិបតេយ្យ ដើម្បីជាបង្អែកសង្ឃឹម ឈ្នះរបស់ប្រជារាស្ត្រ។

លើកទឹកចិត្តពលរដ្ឋឱ្យក្លាហានអនុវត្ត សិទ្ធិរបស់ពួកគាត់ក្នុងការចូលរួមតស៊ូមតិ ស្រប តាមរដ្ឋធម្មនុញ្ញ។ ជាប្រវត្តិសាកល ពួកមេដឹកនាំកម្អែលកុម្មុយនីស្ត កម្រចាញ់គូប្រជែងនយោបាយរបស់ខ្លួនណាស់ តែពិតជាកម្រឈ្នះស្មារតី រួមកម្លាំងប្រជាធិបតេយ្យធំរបស់ពលរដ្ឋ។

គោលដៅ ៖ ប្រទេសកម្ពុជាមួយ មាន ដំណើរផ្លាស់ប្តូរទៅកាន់ប្រជាធិបតេយ្យ នីតិរដ្ឋ មិនបំភ្លៃច្បាប់ ដែលលើកតម្កើងយុត្តិធម៌ជា គោល

ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បី យុត្តិធម៌សង្គម ព្រះតេជគុណប៊ុត ប៊ុនតិញ បានបញ្ជាក់ប្រាប់ នគរធំនៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ថា ព្រះអង្គពិតជាបានសន្យា ជាមួយលោកគឹម សុខ ថានឹងធ្វើកិច្ចការដែល លោកចង់បាននោះមែន។

ព្រះតេជគុណប៊ុត ប៊ុនតិញ មានពុទ្ធដីកា ថាចម្រើនពរ! អាត្មាបានពិគ្រោះគ្នា ប្រឹក្សា យោបល់ជាមួយលោកគឹម សុខ ហ្នឹងញយៗ ពី រឿងគំនិតថា យើងចង់ឃើញអ្នកនយោបាយ ខ្មែរយើងហ្នឹង ឈប់យកទំនាស់បុគ្គល យកមក បំពុលសង្គមយើង ហើយយើងមើលពីមួយ អាណត្តិទៅមួយអាណត្តិ អ្នកនយោបាយ យ៉ាង ហោចណាស់ក៏ចំណាយពេលពីរបីឆ្នាំឈ្លោះគ្នា សិន បានដកចិត្តដកគំនិតមកធ្វើការបម្រើជាតិ បម្រើប្រជាពលរដ្ឋ។ មានន័យថា ក្រោយការ បោះឆ្នោត រហូតដល់ក្បែរបោះឆ្នោត គឺឈ្លោះ គ្នា។ ទាល់តែឆ្នាំក្បែរបោះឆ្នោត បានឃើញស្រុះ ស្រួលធ្វើកិច្ចការដើម្បីបម្រើប្រជាពលរដ្ឋខ្លះៗ។ ដូច្នេះអាត្មាគិតថា គំនិតដែលបានប្រឹក្សាជាមួយ គឹម សុខ ហ្នឹង យើងចង់ឃើញអ្នកនយោបាយ រួបរួមធ្វើការជាលក្ខណៈផលប្រយោជន៍ជាតិជា ធំ ហើយយើងបង្កើតគំនិតមួយ គោលនយោបាយជាតិជាធំ ហើយបើដរាបណាយើងគោលនយោបាយបក្សខ្លាំង បុគ្គលខ្លាំង ជាតិខ្មែរយើង នៅតែនៅខាងក្រោយ បើដរាបណាយើងយក គំនិតយើងមកដាក់ពីមុខ ទុកជាតិនៅខាងក្រោយ ជាតិយើងនៅតែអាប់ឱនអ៊ីចេះឯង។ អ៊ីចឹង អាត្មានឹងធ្វើកិច្ចការហ្នឹង គឺជាផ្នែកមួយ នៃឆន្ទៈ របស់អាត្មាដែរ ដែលអាត្មាចង់ឃើញអ្នកនយោបាយធ្វើការជាមួយគ្នា ហើយបំពេញប្រយោជន៍ ដើម្បីប្រជាពលរដ្ឋ ព្រោះខ្មែរយើងបានអួតថា ពូជ អ្នកខ្លាំង ពូជអ្នកចម្បាំង យើងអស់ដីហើយ ដោយសារយើងច្បាំង អស់ក៏ច្រើនណាស់ហើយ ដែរ។ ដូច្នេះអាត្មាគិតថា ពាក្យខ្មែរជាពូជអ្នកចម្បាំង អាត្មាមិនសូវជាពេញចិត្តនឹងការប្រើ ប៉ុន្មានទេ ឥឡូវអាត្មាចង់ឃើញចាប់ផ្តើម អ្នកនយោបាយខ្មែរ ងាកមកធ្វើកិច្ចការរួមគ្នាប្រសើរ ជាងឈ្លោះប្រកែកគ្នា។ អាហ្នឹង បានពិគ្រោះ គ្នាមែន ជាគំនិតមួយដែលអាត្មាចង់បាន។ ប៉ុន្តែ ជម្រើសរបស់អាត្មាធ្វើផ្សេង ព្រោះយើងត្រូវ មានជ្រុង ត្រូវមានទីតាំងអង្គុយរៀងខ្លួនៗ អាត្មា ធ្វើការជាអ្នកសម្របសម្រួល និយាយជាមួយ អ្នកនយោបាយទាំងសងខាង ដូចបច្ចុប្បន្ននេះ រឿងព្រៃឈើ អាត្មានិយាយជាមួយនាយករដ្ឋមន្ត្រីហ៊ុន សែន ជាប្រចាំ ហើយអាត្មាទូរស័ព្ទ ឆ្លើយឆ្លង ឱ្យតែរឿងព្រៃឈើ តែបើរឿងផ្សេង ដូចជាគ្រឿងញៀន ពុករលួយ អាត្មាអត់និយាយ ទេ ព្រោះអាត្មាចេះទីតាំងលេង អ្វីទៅដែល អាត្មាចង់បានសម្រាប់ពេលនេះគឺការពារព្រៃឈើឱ្យបាន ហើយអាត្មានិយាយជាមួយនាយករដ្ឋមន្ត្រី តែមួយជ្រុងហ្នឹងទេ រឿងផ្សេង អាត្មាអត់និយាយទេ អ្នកណាចង់ធ្វើអីក៏ដោយ អាត្មាអត់និយាយទេ សួរស្អីក៏ដោយ ក៏អាត្មា អត់និយាយដែរ តែបើរឿងកិច្ចការព្រៃឈើ ដែល រដ្ឋាភិបាលដឹកនាំដោយញោមនាយករដ្ឋមន្ត្រី មានដែនសមត្ថកិច្ចគ្រប់គ្រាន់ក្នុងការអនុវត្ត ច្បាប់ ដូច្នេះអាត្មានិយាយជាមួយគាត់មួយជ្រុង។ ដោយឡែកអ្នកនយោបាយមួយជ្រុងផ្សេងទៀត ទៅខាងគណបក្សប្រឆាំង អាត្មានិយាយជាមួយ ពួកគាត់រួមទាំងលោកកឹម សុខា ផង អាត្មា និយាយឱ្យពួកគាត់ត្រៀមរៀបចំខ្លួនឱ្យមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់។ បើពួកគាត់មាន វាសនាដឹកនាំប្រទេសគាត់មានសមត្ថភាពក្រប់ គ្រាន់ហើយយើងចង់ឃើញអ្នកនយោបាយទាំង សងខាងហ្នឹងមានសមត្ថភាពធ្វើការបម្រើ់ប្រជាពលរដ្ឋ។ អ៊ីចឹងអាត្មាមើលទៅ បើគេមើលមក មិនដឹងអាត្មាឈរទីតាំងំណាទេ ព្រោះហ៊ុន សែន ក៏អាត្មានិយាយ បក្សប្រឆាំង ក៏អាត្មានិយាយ។ សរុបសេចក្តីមកវិញ អាត្មាចង់ឃើញអ្នកនយោបាយខ្មែរមានសមត្ថភាពគ្រប់គ្រាន់ ហើយត្រៀម លក្ខណៈម្បត្តិគ្រប់គ្រាន់ជាអ្នកដឹកនាំដែលមាន សមត្ថភាពបម្រើប្រជាពលរដ្ឋ ចង់បានប៉ុណ្ណឹង

ព្រះតេជគុណប៊ុត ប៊ុនតិញ មានពុទ្ធដីកា ថាចំពោះការប្តឹងលោកគឹម សុខ អាត្មាគិត ថាមិនចំណេញ ខាត ហើយបើយើងបៀបធៀប ធៀបមើល ហាក់បីដូចជាឪពុកម្តាយដែលបញ្ចោញ កំហឹងវ៉ៃកូនតូចមួយ កូនទើបនឹងចេះវារ កូន ទើបនឹងចេះក្រឡាប់។ អ៊ីចឹងគ្មានន័យទេ បើ យើងនិយាយពីមនោសញ្ចោតនា និយាយពីមេត្តា ករុណារបស់មាតាបិតាវិញ អត់សោះបណ្តោយ ព្រោះកូននឹងចេះក្រឡាប់។ អ៊ីចឹងគណបក្ស ប្រជាជន ញោមនាយករដ្ឋមន្ត្រីហ៊ុន សែន គាត់ មានស្នាដៃល្អច្រើន គាត់ធ្វើកិច្ចការបានច្រើន ហើយគាត់ហ្នឹងមានតួនាទីជាវីរបុរសពេញទំហឹង យូរណាស់មកហើយ តែឥឡូវគាត់អត់ចង់បាន គាត់ឱ្យវីរបុរសទៅអ្នកដទៃ។ អារឿងធ្វើបាប អ្នកដទៃតូចតាចហ្នឹង គឺជាការផ្តល់ឱកាសឱ្យ គេបានតួនាទីជាវីបុរស ដណ្តើមយកពីគាត់។ ឧទាហរណ៍ថា រុញគឹម សុខ ប្រជាពលរដ្ឋខ្មែរ កំពុងចង់ឃើញអ្នកតស៊ូ ក្លាហាន ហ៊ានចូលគុក តែគឹម សុខ ចេញមកវិញ គេហៅគាត់ វីរបុរស បាត់ហើយ អត់បានធ្វើអីផងហ្នឹង ហើយបើញោម ហ៊ុន សែន ធ្វើការយូរហើយ អត់បានវីរបុរស មិនខាត! អ៊ីចឹងបានអាត្មាគិតថា គាត់ធ្វើអត់ ចំណេញ ហើយអាត្មាក៏បាននិយាយជាមួយគាត់ ហើយថា ញោមឯងធ្វើអត់ចំណេញទេ កន្លែង ហ្នឹង ប៉ុន្តែដោយសារអាត្មាចង់ធ្វើទីតាំង តែរឿង ព្រៃឈើ អាត្មាអត់ចង់លូកជាមួយគាត់ច្រើន ប៉ុន្តែឃើញគាត់ឆ្លើយតបមកវិញថា តេជគុណ យល់ឃើញផ្សឹក ករុណាយល់ផ្សេង អាហ្នឹង ក៏រឿងរបស់គាត់។ ប៉ុន្តែអាត្មាគិតចង់បិណ្ឌបាត ថា បើគាត់ធ្វើអាច្រកហ្នឹង មានន័យថា គាត់ ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរអ្នកទិតៀនគាត់ ហ្នឹងក្លាយជាវីបុរស ហើយគាត់ដែលជាវីរបុរស ហ្នឹង គាត់បាត់ស្នាដៃវីរបុរស៕ កុលបុត្រ

RELATED ARTICLES