Friday, October 18, 2024
Homeតារាខ្មែរពេជ្រ សូលីកា ៖ឡើងកូដ ក្រោយល្បី២បទ  

ពេជ្រ សូលីកា ៖ឡើងកូដ ក្រោយល្បី២បទ  

ភ្នំពេញ៖បទ«ថែការចងចាំ » និងបទ«បើអូនជួបគេ » របស់អ្នកមេម៉ាយកូន១ពេជ្រ សូលីកា ធ្វើឲ្យអ្នកលេងបណ្ដាញសង្គម និងតារាចម្រៀងតាមក្លឹប និងPub មួយចំនួននិយមយកចម្រៀង​បទទាំងពីរនេះទៅច្រៀងរហូតមានតារាប្រុសខ្លះច្រៀងCover បទខាងលើទៀតផង។​ទោះជា​យ៉ាង​​ណាចម្រៀងល្បីរបស់នាងស្រីពេជ្រ ទាំងពីរបទនេះមិនមែនចេញនៅផលិតកម្មរស្មី​ហង្ស​មាស​ទេ គឺនាងផលិតឡើងក្រោមការឧបត្ថម្ភរបស់ស្រាបៀរមួយ ទើបមានដំណឹង​ថានាង​សូលី​កា បាន​​ចេញពីហង្សមាសទៅហើយ។ប្រសិនបើនាងស្រីពេជ្រ នៅតែមានបទ​ដែលត្រូវ​ចិត្តយុ​វវ័យ​បែបនេះតទៅទៀតនោះមានន័យថានៅជិតដំណាច់ឆ្នាំ២០២៤ នេះតារាចម្រៀង​ដែល​ឡើង​កូដ​គឺជាអ្នកមេម៉ាយរូបស្រស់នេះហើយ ព្រោះតារាស្រីល្បីៗលំដាប់A ទាំងឡាយ ពួកគេ​ស្ងប់​ស្ងាត់លែងមានបទល្បីៗចេញតាំងពីផ្ទុះកូវីដម្លេះ ដែលបញ្ហាសុគន្ធ និសា ធ្លាប់ប្រាប់ថា​ដោយ​សារតែទាំងរូបនាងនិងតារាផ្សេងៗ​ទៀតលែងពឹង​ទៅលើអាជីពចម្រៀងទាំងស្រុង​ដូច​មុនទៀត​ហើយ​ពោលគឺតារាសឹងគ្រប់គ្នាងាកទៅរកស៊ីតាមOnline ទើបធ្វើឲ្យទាំងអស់គ្នាលែង​សូវមានបទ​ល្បីៗបែប​នេះទៀត ។ប៉ុន្ដែសម្រាប់នាងសូលីកា វិញអំឡុងជ្រកនៅហង្ស​មាស​នាង​ហាក់នៅទ្រឹង ព្រោះពិ​បាកប្រជែងជាមួយតារាស្រីល្បីៗលំដាប់ជូរមុខរបស់ហង្សមាស តែ​ពេល​នេះបែជាមានទីផ្សារ​ចម្រៀងលោតឡើងវិញ ក្រោយមានព័តមានថានាងអស់​និស្ស័យជាមួយ​ផលិត​កម្មអ្នកឧក​ញ៉ា​អ៊ឹង ឆៃងួន ។

 អ្នកយកព័តមានយើងព្យាយាមទូរស័ព្ទជាច្រើនដងទៅពេជ្រ សូលីកា ឬគង់ ស្រីពេជ្រ តែមិនអាចទាក់ទងបានទេ គិតត្រឹមរសៀលថ្ងៃទី១៥ តុលា ។ទោះជាយ៉ាងណានៅលើMV បទ​ចម្រៀងចុងក្រោយរបស់នាងនោះគឺពិត​ជាមិនឃើញមានភ្ជាប់ជាមួយឡូហ្គោហង្សមាសមែន ដែល​នេះបញ្ជាក់ថាស្រីពេជ្រ ពិតជាចេញពីហង្សមាស ដូចគ្នាទៅនិងរ៉េត ស៊ូហ្សាណា និង​វី ឌីណែត ជាដើម ទើបធ្វើឲ្យផលិតកម្មធំនេះកាន់តែបន្ដបាត់បង់តារាសំខាន់​របស់ខ្លួនជាបន្ដ​បន្ទាប់​​រហូតទប់លែងជាប់។

 គួរបញ្ជាក់ថាពេជ្រ សូលីកា មិនធ្លាប់ត្រូវបានគេផ្សារភ្ជាប់នាងទៅនិង​តំណែងតារា​លំដាប់​​Grade A នោះទេ ព្រោះនាងមានសម្លេងមធ្យម តែភាពទាក់ទាញរបស់នាងច្រើន​ទៅលើ​រូបសម្រស់ ។ប៉ុន្ដែក្រោយមានប្ដីនិងកូន១ស្រីពេជ្រ ចុងក្រោយនេះក៍ហាក់បែកសាច់ និងឡើង​គីឡូ​ជាងមុនបន្ដិចដែរ ហើយបទចម្រៀងរបស់នាង​ចុង​ក្រោយភាគច្រើននាងច្រៀង​អត្ថន័យ​ត្រូវ​សាច់​រឿងផ្ទាល់ខ្លួនតែម្ដង ពោលគឺស្នេហាខកចិត្ត និងហាក់អាលោះអាល័យគូ​ស្នេហ៍​ចាស់ រហូតដល់មានពេលឡើងឆាកតាមPub ខ្លះស្រីពេជ្រ អង្គុយយំម្នាក់ឯង​កៀក​ឆាក​ទៀតផង ខណៈ​​តាមក្លឹបខ្លះគេឃើញអតីតប្ដីនាងលោកគឹម ហាន បានបណ្ដើរគូស្នេហ៍ថ្មី​ទៅ​មើល​​នាង​ច្រៀ​ងផ្ទាល់។អ្វីដែលគួរឲ្យចម្លែកនៅពេលដែលល្បី២បទត្រូវ​បានគេហៅច្រៀង​ជា​ច្រើន​កម្មវិធីដែលក្នុង១ខែៗអាចរកលុយបានរាប់ម៉ឺនដុល្លារនោះបែជានាងស្រីពេជ្រ ប្រកាស​ថា​ចាប់​ពីពាក់កណ្ដាលខែ១០ នាងផ្អាកទទួលEvent រហូតដល់ឆ្នាំក្រោយទៅវិញ។តើអ្នកមេ​ម៉ាយកូន​១រូបនេះត្រូវ​បានគូស្នេហ៍ថ្មីហួងហែងពីអាជីពឬ បានជានាងដកខ្លួនចេញកំពុងពេល​ត្រូវ​ប៉ាន់​បែប​នេះ?នេះជាសំណួររបស់Fan សូលីកា ដែលមិនទាន់មានចម្លើយពីសាមីខ្លួន ព្រោះ​​ក្រោយ​បែក​ប្ដីជាង២ឆ្នាំ នាងស្រីពេជ្រ ដែលធ្លាប់បង្ហាញសកម្មភាពស្អិតល្មូត​ជាមួយ​បុរស​កាត់ចិន​ម្នាក់​នៅលើIG នោះពេលនេះនាងមិនដែលកៀកកើយប្រុស​នោះជាចំហ​ទៀត​ឡើយ ។ទោះជា​យ៉ា​ង​​​ណាសម្រស់ដូចនាងស្រីពេជ្រ គេជឿថាប្រាកដជាមានប្រុសទាំងក្នុង​និងក្រៅ​ស្រុក​ចាំត្រង​ស្នេហ៍​នាង ប៉ុន្ដែនាងអាចជ្រើសផ្លូវមិនលោតឆ័ត្រធ្វើជាជំទាវលាក់មុខ​ដូចអំឡុង​ច្រៀង​នៅM ម្ដង​ទៀតឡើយ ៕

RELATED ARTICLES