Monday, November 25, 2024
Homeតារាខ្មែរសុគន្ធ និសា ៖អាចល្បីថែទៀត ឬអត់ ?

សុគន្ធ និសា ៖អាចល្បីថែទៀត ឬអត់ ?

ភ្នំពេញ៖សុគន្ធ និសា បានប្រកាសចេញបទថ្មីរបស់នាងនៅលើយូធូប និងផេកផ្លូវការរបស់ខ្លួន​នៅ​ថ្ងៃទី១ ខែ១១ ខាងមុខនេះដែលនេះបញ្ជាក់ថានាងច្រៀងដោយគ្មានផលិតកម្ម បន្ទាប់ពី​មាន​​​ដំណឹងថានិសា បានចេញពីហង្សមាសតាំងពីមុនខែ៨ ម្លេះ ។ប៉ុន្ដែ​ការ​ដែល​និសា ទើប​វិលពីអាមេរិកមកដល់ខ្មែរបានតែ១ខែក៍ចេញបទថ្មីឡើងវិញនេះ​ត្រូវបានគេសន្និដ្ឋាន​ថា​នាង​ធ្វើ​បទទាំងនេះដើម្បីឲ្យទាន់ពេលវេលាសម្រាប់ការចេញច្រៀងសម្ដែងConcerts នារដូវក្ដៅ​ខាង​មុខនេះដែលចាប់ផ្ដើមមាញឹកចាប់ពីខែ១១ ឆ្នាំ២០២៤ ដល់ខែ៥ ឆ្នាំ២០២៥ ។និសា ក៍ដូច​ជាតារាហង្សមាសផ្សេងៗទៀតដែរ ពោលគឺក្រោយចេញពីហង្សមាសនាងមិនប្រាប់​ពី​មូល​ហេតុ​ដែលមិនបន្ដច្រៀងឲ្យផលិតកម្មមួយនេះតាមរយៈសន្និសីទកាសែត ឬផ្ដល់បទសម្ភាសន៍​ដល់អ្នកសាព័តមានអ្វី​ទាំងអស់ តែនាងចាប់​ផ្ដើមចេញបទចម្រៀងនៅលើផេកផ្ទាល់​ខ្លួនដូច​គេ​ដែរ។ប៉ុន្ដែកាលពី​ចុង​ខែ១ និសា បានប្រាប់អ្នកកាសែតថានាងពិតជាមានការព្រួយបារម្ភមែន​ទៅលើទីផ្សារចម្រៀង​របស់ខ្លួន​ដែលប្រឈមភាពស្ងប់ស្ងាត់ខ្លាំង ព្រោះគ្មានបទថ្មីៗ​ចេញដែល​បញ្ហានេះធ្វើឲ្យ​នាង​ពិបាកប្រឈមប្រជែងឬរក្សារទីផ្សារចម្រៀងតទៅទៀត ។តែនិសា ថារឿង​នេះ​​មិនមែនកើតឡើង​ចំពោះ​តែរូប​នាងម្នាក់នោះទេគឺតារាស្រីទូទៅព្រោះសម័យនេះអ្នក​ចម្រៀង​​លែងពឹងទៅលើអាជីព​សិ​ល្បៈ​តែមួយច្រកទៀតហើយ ដោយងាកទៅរកស៊ី​លក់​Online សឹងគ្រប់គ្នាទើបលែងមាន​ចេញ​ច្រើនដូចមុនទៀត។

 បទដំបូងដែលសុគន្ធ និសា ចេញដោយខ្លួនឯងនោះគឺ«ពេលខ្ញុំដួល អ្នកនៅឯណា ?» ដែលអត្ថន័បទនេះនិសា ចង់និយាយអំពីរឿងថាពេលនាងដួល គ្មានសូម្បីមនុស្សម្នាក់ឲ្យផ្អែក​ស្មា ហើយនាងដឹងថា អ្នកណាបោះបង់យើងមិនសំខាន់ សំខាន់មិនបោះបង់ខ្លួនឯង ។

លោកខាំ ភូរិ អតីតអ្នកដឹកនាំសម្ដែងហង្សមាសបានថ្លែងថា«Idol មកលើកនេះកាន់តែ​ប្លែក » ។ចំណែកតារា​សម្ដែងណាក់ ស្រីណា ដែលស្និតជាមួយនិសា នោះបានខមិនថា «ជូន​កាលស្មារលា អាចប្រសើរជាងស្មាផ្អែក បើគេមិនចង់ឲ្យយើងផ្អែក យើងកុំផ្អែកគេអី ព្រោះជូន​កាលអាចរំខានដល់គេ ខ្ញុំជឿថានៅតែមានស្មាដែលគេស្ម័គ្រឲ្យយើងផ្អែក តែសំខាន់លើ​យើង​ថា​ចង់ផ្អែកឬក៍មិនចង់ » ។

 ក្រៅពីសុគន្ធ និសា ពេលនេះពេជ្រ សោភា ,ពេជ្រ សូលីកា ,វី ឌីណែត និងតារាជាច្រើន​ទៀតរបស់ហង្សមាសក៍បានងាកមកធ្វើបទចម្រៀងចេញលើផេកខ្លួនឯងដែរ ខណៈដែលអ្នក​មេ​ម៉ាយ​សូលីកា មានយីអ៊ុនល្អជាងគេពោលគឺចេញបទផ្ទុះ២បទមានទីផ្សារ​ឡើងវិញ។គេ​ចាំ​មើលថាសុគន្ធ និសា ដែលមានអាយុ៤០ឆ្នាំ អាចវាយលុកទីផ្សារចម្រៀងបានជាថ្មីដែរ ឬទេ នៅ​ពេលដែលនាងផលិតបទចម្រៀងដោយខ្លួនឯងនេះ។

  ប្រភពបានឲ្យដឹងថាមុនសម្រេចចិត្តបង្កើតក្រុមផលិតបទចម្រៀងផ្ទាល់ខ្លួននេះ សុគន្ធ និសា ក៍ត្រូវបានGalaxy ចាប់អារម្មណ៍ចង់ទិញនាងឲ្យច្រៀងជាមួយតារាប្រុសរបស់ខ្លួនដែរ ព្រោះ​ទ្រនុំនោះមានតែនាងតន់ ច័ន្ទសីម៉ា ម្នាក់ដែលចាប់ដៃជាមួយព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ និងខេម ទើបធ្វើឲ្យអ្នកសា្ដប់ធុញ ។តែចុងក្រោយនិសា បែជាមិនទៅណាទាំងអស់ ហើយធ្វើ​បទចម្រៀងខ្លួនឯងវិញម្ដង ខណៈដែលតំណែងធំរបស់នាង២របស់នាងនៅហង្សមាស​គឺធ្វើ​ជាគ្រូបង្វឹកThe Voice Kids Cambodia និងគណៈកម្មការCambodian Idol Junior នោះនៅ​មានភាពស្រពិច​ស្រពិល​នៅ​ឡើយ ។

 សូមរំលឹកថាសុគន្ធ និសា បានចូលហង្សមាសជាលើកទី១កាលពីឆ្នាំ២០០៧ និងចាក​ចេញ​ទៅថោន៣ឆ្នាំ(២០១២​-២០១៥) ក៍វិលមកចូលហង្សមាសជាលើកទី២នៅឆ្នាំ២០១៦ ពោលគឺជ្រកនៅហង្សមាសចុងក្រោយជាង៨ឆ្នាំនេះនាងសាងស្នាដៃក្នុងភាពយន្ដជាតួឯក៤រឿងគឺ”សិសិរដូវក្នុងបេះដូង “,”រាជនីយភូមិគ្រឹះ” ,”ព្រះវេស្សន្ដជាតក” និងរឿង”ចំណតថ្មី នៃសុ​ភមង្គល”។ក្រៅពីត្រៀមចេញបទថ្មីនិសា ក៍ត្រៀមធ្វើខួបអាពាហ៍ គម្រប់៧ឆ្នាំ នៅថ្ងៃទី១ ខែ១២ ជាមួយស្វាមីនាងលោកចៅ សម្បត្តិ បើទោះជាពេលនេះពួកគេមិនទាន់មានកូន១គ្រាប់ក្ដី ៕

RELATED ARTICLES