Friday, October 18, 2024
Homeព័ត៌មានអន្តរជាតិអ៊ីស្រាអែល ថាគ្លីនិកអង្គការសហប្រជាជាតិនៅហ្គាហ្សា ក្រុមហាម៉ាស់គ្រប់គ្រង និងជាឃ្លាំ.../ងអាវុធ

អ៊ីស្រាអែល ថាគ្លីនិកអង្គការសហប្រជាជាតិនៅហ្គាហ្សា ក្រុមហាម៉ាស់គ្រប់គ្រង និងជាឃ្លាំ…/ងអាវុធ

អ៊ីស្រាអែល ៖ អ៊ីស្រាអែល ​អះអាងថា ទាហានរបស់ពួកគេ បានប៉ះទង្គិចជាមួយក្រមភេរវករហាម៉ាស់ ដែលបានចាក់សោខ្លួនពួកគេនៅក្នុងគ្លីនិករបស់អង្គការសហប្រជាជាតិ នៅហ្គាហ្សា ហើយបានរឹបអូសអាវុធជាច្រើន ពីកន្លែងនោះ។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) អះអាងថា អង្គភាពមួយរបស់ពួកគេ បានកម្ចាត់ភេរវករហាម៉ាស់ រាប់សិបនាក់ និងដកហូតអាវុធមួយ ចំនួនធំ។ ពួកភេរវករហាម៉ាស់ បានលាក់ខ្លួននៅក្នុងគ្លីនិកដែលដំណើរការដោយទីភ្នាក់ងារអង្គការសហ ប្រជា ជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ។ IDF បាននិយាយនៅក្នុងការបង្ហោះនៅលើ X ថា គ្លីនិកដែលមានទីតាំងនៅទីក្រុង ចាបាលីយ៉ា (Jabalia) ភាគខាងជើងនៃហ្គាហ្សា ត្រូវ​បាន​ប្រែ​ក្លាយ​ទៅ​ជា​ឃ្លាំង​អាវុធ និង​កន្លែង​លាក់​ខ្លួន​ភេរវករ ដែល​បាន​ចាក់សោ​ខ្លួន​នៅ​ខាង​ក្នុង និង​បាន​បាញ់​អាវុធ​ទៅ​លើ​ទាហាន​អ៊ីស្រាអែល។ក្រោយ​ការ​កម្ចាត់​ក្រុម​ភេរវករ​នេះ​រួច មានការ​ផ្ទុះ​មួយ ​បាន​កើត​ឡើង ​ដែល​បង្ហាញ​ថា ​មាន​អាវុធ​លាក់​នៅ​ក្នុង​គ្លីនិកអង្គការសហប្រជាជាតិនៅហ្គាហ្សា។

ចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាស់ លើអ៊ីស្រាអែល ដែលបានបង្កឱ្យមានសង្គ្រាមនៅតំបន់ហ្គាហ្សា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ អ៊ីស្រាអែល បានចោទប្រកាន់មន្ត្រី UNRWA ជាង ៤៥០នាក់ ថាជាសមាជិកនៃក្រុមភេរវករ ខណៈពេលដែលអង្គការសហប្រជាជាតិ ដែលមានបុគ្គលិកច្រើនជាង ១៣ ០០០នាក់ នៅហ្គាហ្សា បានបញ្ជាឱ្យបណ្តេញបុគ្គលិក UNRWA ចំនួន ៩នាក់ បន្ទាប់ពីការស៊ើបអង្កេត បានរកឃើញថា ពួកគេ​ប្រហែល​ជា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស់៕

RELATED ARTICLES