Monday, October 21, 2024
Homeតារាខ្មែរខាត់ សុឃីម ៖ត្រៀមបញ្ជួនកូនប្រុសទៅរៀននៅអាមេរិក

ខាត់ សុឃីម ៖ត្រៀមបញ្ជួនកូនប្រុសទៅរៀននៅអាមេរិក

ភ្នំពេញ៖អ្នកនាងខាត់ សុឃីម សប្បាយចិត្តដែលកូនប្រុសនាងស្កាយ បានប្រលងបាក់ឌុប​ជាប់​កាលពីឆ្នាំ២០២៣ ប៉ុន្ដែនាងមិនបានឲ្យកូនរៀនជំនាញនៅមហាវិទ្យាល័យមួយណាក្នុងស្រុក​ទេ រយៈ​ពេល​​១​ឆ្នាំមកនេះ តែបានឲ្យកូនច្បងនេះរៀនភាសារនៅវិទ្យាស្ថានភាសារបរទេសIFL ដើម្បី​មានឱកាសទៅរៀននៅមហាវិទ្យាល័យនៅ​អាមេរិក បើរូបគេប្រលងជាប់ពិន្ទុ​ដែលសាលា​បាន​កំណត់​។ទោះជាយ៉ាងណាកូនច្បងរបស់អ្នកនាងសុឃីម ថាបើបានចេញទៅរៀន​នៅអា​មេ​រិក ខ្លួននឹងមិនបោះបង់ការសិក្សារបន្ថែមលើជំនាញភ្លេងឡើយ ព្រោះរូបគេមានដុងខាង​តន្រ្ដី​ករ​តាំងពីតូចម្លេះ។

 កូនទី១អ្នកនាងខាត់ សុឃីម លោកស្កាយ ថ្លែងថា«ខ្ញុំបានប្រលងជាប់បាក់ឌុប កាលពី​ឆ្នាំ​២០២៣ ហើយបចប្ចុ​ប្បន្នខ្ញុំរៀននៅIFL ដើម្បីចេញទៅរៀននៅអាមេរិក ។បើជាប់ទៅរៀន​នៅ​​អាមេរិក ខ្ញុំនឹងឆ្លៀតជួយធ្វើការមីងខ្ញុំ(ខាត់ ស្រីវង) ហើយឆ្លៀតធ្វើភ្លេងផង រៀនខាងព្យាណូ​ឲ្យចេះច្បាស់ ព្រោះខាងតន្រ្ដីករ ខ្ញុំស្រលាញ់ជាងគេគឺស្គរ ដោយសារម្ដាយខ្ញុំឲ្យរៀនស្គរ តាំងពី​ខ្ញុំនៅតូចម្លេះ។តែខ្ញុំក៍ចេះលេងហ្គីតា ,រនាថ  និងឧបករណ៍ភ្លេងមួយចំនួនទៀតដែរ ប៉ុន្ដែបើ​ច្បាស់​ហើយអាចលេងបានគឺស្គរហ្នឹងឯង»។

 កូនប្រុសខាត់ សុឃីម លោកស្កាយ មានអាយុ១៩ឆ្នាំ ពេញវ័យកំលោះហើយដែល​កាល​​​ពីប៉ុន្មានខែមុនអ្នកនាងសុឃីម បានទម្លាយអាថ័កំបាំងថាស្កាយ ឃើញតែធ្វើ​មុខកំ​សត់​(Sad) ចឹងមែន តែនោះគឺជាល្បិចទេ ព្រោះការ​ពិតគេពូកែញ៉ែស្រីស្អាតៗណាស់ ឆាតទៅគ្រប់​គ្នា​អស់​ហើយ ។ការនិយាយលេងបន្លំមែនរបស់អ្នកនាងសុឃីម នោះដែរធ្វើឲ្យអ្នកលេង​បណ្ដា​ញសង្គមថានោះជាការបិទផ្លូវលោកស្កាយ កុំឲ្យចេះតែហ៊ានញ៉ែស្រីផ្ដែសផ្ដាសទៀត ព្រោះវ័យ​នេះស្ថិតក្នុងការសិក្សារ ។ប៉ុន្ដែអ្នកលេងហ្វេសបុកមួយចំនួនទៀតបែជាថាស្កាយ កាត់ទៅឪពុក​គេ​ដែល​គេសង្ស័យថាជាលោកចា រិទ្ធី ទៅវិញ។

 លោកស្កាយ និយាយលាយឡំសំណើច ថាទាក់ទងរឿងម្ដាយខ្លួននិយាយថាលោក​ពូកែ​ញ៉ែ​ស្រីស្អាតតាមហ្វេសបុកនោះ តាមពិតម្ដាយនិយាយលេងទេ ហើយម្ដាយចង់ធ្វើ​បាន​លោក…។

 ដោយឡែកទាក់ទងរឿងអ្នកនាងខាត់ សុឃីម ចង់ធ្វើដន្លងជាមួយនាយពាក់ម៉ី ដោយ​ឲ្យកូនប្រុសខ្លួនទៅភ្ជាប់ស្នេហាជាមួយកូនស្រីលោកចែម ចាន់រ៉ា នោះស្រូវ​បានលោកស្កាយ និយាយបែបអៀនៗថានោះដោយសារតែម្ដាយខ្លួនជាអ្នកកំប្លែងអីចឹងពេលប៉ះនាយពាក់ម៉ី កំប្លែងដែរ ចេះតែកំប្លែងដាក់គ្នាទៅ។កូនកំលោះអ្នកនាងសុឃីម បន្ថែមទៀតថាលោកមិន​ដែល​​ស្គាល់ និងទាក់ទងកូននាយពាក់ម៉ី ទេ ហើយពេលជួបលោកពាក់ម៉ី អត់ដែល​បាន​និ​យាយអ្វីទាំងអស់រឿងម្ដាយផ្គួរផ្គងជាមួយកូនស្រីលោកចាន់រ៉ា នោះ។កូនអ្នកនាងសុឃីម ថែម​ទាំងថាពេលនេះលោកមិនទាន់មានគូសង្សារឡើយ ។

 សូមបញ្ជាក់ថាអ្នកនាងខាតត់ សុឃីម បានរៀបការជាមួយលោកអ៊ិន សុបញ្ញា ហៅ​ផាណូ កាលពីថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២ ដែលចំណងស្នេហារយៈពេល១២ឆ្នាំនេះទទួល​បានកូន​២នាក់​នោះគឺកូនទី១ស្កាយ អាយុ១៩ឆ្នាំ (គេសង្ស័យកូនលោកចា រិទ្ធី ) និងកូនទី២​ស្រីឈ្មោះបញ្ញា ហ្វូតូស្អាត អាយុ១១ឆ្នាំ។ក្នុងជំនួបផ្ទាល់ជាមួយអ្នកនាងសុឃីម កាលពីថ្ងៃទី​១៥ ខែ១០ នៅពេលសួរថានាងមានគម្រោងយកកូនទី៣ ឬអត់នាងបានឲ្យស្វាមីឆ្លើយជំនួស​ទាក់​ទងរឿងនេះហើយលោកផាណូ ថាតាមពិតលោកនិងភរិយា​សុទ្ធតែចង់បាន​កូនថែម​ដូច​គ្នា ប៉ុន្ដែលោកថារឿងនេះទាក់ទងដល់សុខភាព និងអាយុប្រពន្ធលោក ហេតុនេះលោក​ថាមាន​កូន២នាក់នេះគ្រប់គ្រាន់ហើយ ពោលគឺគ្មានគម្រោងយកកូនទី៣ឡើយ៕

RELATED ARTICLES