ភ្នំពេញ៖អ្នកនាងខាត់ សុឃីម សប្បាយចិត្តដែលកូនប្រុសនាងស្កាយ បានប្រលងបាក់ឌុបជាប់កាលពីឆ្នាំ២០២៣ ប៉ុន្ដែនាងមិនបានឲ្យកូនរៀនជំនាញនៅមហាវិទ្យាល័យមួយណាក្នុងស្រុកទេ រយៈពេល១ឆ្នាំមកនេះ តែបានឲ្យកូនច្បងនេះរៀនភាសារនៅវិទ្យាស្ថានភាសារបរទេសIFL ដើម្បីមានឱកាសទៅរៀននៅមហាវិទ្យាល័យនៅអាមេរិក បើរូបគេប្រលងជាប់ពិន្ទុដែលសាលាបានកំណត់។ទោះជាយ៉ាងណាកូនច្បងរបស់អ្នកនាងសុឃីម ថាបើបានចេញទៅរៀននៅអាមេរិក ខ្លួននឹងមិនបោះបង់ការសិក្សារបន្ថែមលើជំនាញភ្លេងឡើយ ព្រោះរូបគេមានដុងខាងតន្រ្ដីករតាំងពីតូចម្លេះ។


កូនទី១អ្នកនាងខាត់ សុឃីម លោកស្កាយ ថ្លែងថា«ខ្ញុំបានប្រលងជាប់បាក់ឌុប កាលពីឆ្នាំ២០២៣ ហើយបចប្ចុប្បន្នខ្ញុំរៀននៅIFL ដើម្បីចេញទៅរៀននៅអាមេរិក ។បើជាប់ទៅរៀននៅអាមេរិក ខ្ញុំនឹងឆ្លៀតជួយធ្វើការមីងខ្ញុំ(ខាត់ ស្រីវង) ហើយឆ្លៀតធ្វើភ្លេងផង រៀនខាងព្យាណូឲ្យចេះច្បាស់ ព្រោះខាងតន្រ្ដីករ ខ្ញុំស្រលាញ់ជាងគេគឺស្គរ ដោយសារម្ដាយខ្ញុំឲ្យរៀនស្គរ តាំងពីខ្ញុំនៅតូចម្លេះ។តែខ្ញុំក៍ចេះលេងហ្គីតា ,រនាថ និងឧបករណ៍ភ្លេងមួយចំនួនទៀតដែរ ប៉ុន្ដែបើច្បាស់ហើយអាចលេងបានគឺស្គរហ្នឹងឯង»។

កូនប្រុសខាត់ សុឃីម លោកស្កាយ មានអាយុ១៩ឆ្នាំ ពេញវ័យកំលោះហើយដែលកាលពីប៉ុន្មានខែមុនអ្នកនាងសុឃីម បានទម្លាយអាថ័កំបាំងថាស្កាយ ឃើញតែធ្វើមុខកំសត់(Sad) ចឹងមែន តែនោះគឺជាល្បិចទេ ព្រោះការពិតគេពូកែញ៉ែស្រីស្អាតៗណាស់ ឆាតទៅគ្រប់គ្នាអស់ហើយ ។ការនិយាយលេងបន្លំមែនរបស់អ្នកនាងសុឃីម នោះដែរធ្វើឲ្យអ្នកលេងបណ្ដាញសង្គមថានោះជាការបិទផ្លូវលោកស្កាយ កុំឲ្យចេះតែហ៊ានញ៉ែស្រីផ្ដែសផ្ដាសទៀត ព្រោះវ័យនេះស្ថិតក្នុងការសិក្សារ ។ប៉ុន្ដែអ្នកលេងហ្វេសបុកមួយចំនួនទៀតបែជាថាស្កាយ កាត់ទៅឪពុកគេដែលគេសង្ស័យថាជាលោកចា រិទ្ធី ទៅវិញ។

លោកស្កាយ និយាយលាយឡំសំណើច ថាទាក់ទងរឿងម្ដាយខ្លួននិយាយថាលោកពូកែញ៉ែស្រីស្អាតតាមហ្វេសបុកនោះ តាមពិតម្ដាយនិយាយលេងទេ ហើយម្ដាយចង់ធ្វើបានលោក…។

ដោយឡែកទាក់ទងរឿងអ្នកនាងខាត់ សុឃីម ចង់ធ្វើដន្លងជាមួយនាយពាក់ម៉ី ដោយឲ្យកូនប្រុសខ្លួនទៅភ្ជាប់ស្នេហាជាមួយកូនស្រីលោកចែម ចាន់រ៉ា នោះស្រូវបានលោកស្កាយ និយាយបែបអៀនៗថានោះដោយសារតែម្ដាយខ្លួនជាអ្នកកំប្លែងអីចឹងពេលប៉ះនាយពាក់ម៉ី កំប្លែងដែរ ចេះតែកំប្លែងដាក់គ្នាទៅ។កូនកំលោះអ្នកនាងសុឃីម បន្ថែមទៀតថាលោកមិនដែលស្គាល់ និងទាក់ទងកូននាយពាក់ម៉ី ទេ ហើយពេលជួបលោកពាក់ម៉ី អត់ដែលបាននិយាយអ្វីទាំងអស់រឿងម្ដាយផ្គួរផ្គងជាមួយកូនស្រីលោកចាន់រ៉ា នោះ។កូនអ្នកនាងសុឃីម ថែមទាំងថាពេលនេះលោកមិនទាន់មានគូសង្សារឡើយ ។

សូមបញ្ជាក់ថាអ្នកនាងខាតត់ សុឃីម បានរៀបការជាមួយលោកអ៊ិន សុបញ្ញា ហៅផាណូ កាលពីថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២ ដែលចំណងស្នេហារយៈពេល១២ឆ្នាំនេះទទួលបានកូន២នាក់នោះគឺកូនទី១ស្កាយ អាយុ១៩ឆ្នាំ (គេសង្ស័យកូនលោកចា រិទ្ធី ) និងកូនទី២ស្រីឈ្មោះបញ្ញា ហ្វូតូស្អាត អាយុ១១ឆ្នាំ។ក្នុងជំនួបផ្ទាល់ជាមួយអ្នកនាងសុឃីម កាលពីថ្ងៃទី១៥ ខែ១០ នៅពេលសួរថានាងមានគម្រោងយកកូនទី៣ ឬអត់នាងបានឲ្យស្វាមីឆ្លើយជំនួសទាក់ទងរឿងនេះហើយលោកផាណូ ថាតាមពិតលោកនិងភរិយាសុទ្ធតែចង់បានកូនថែមដូចគ្នា ប៉ុន្ដែលោកថារឿងនេះទាក់ទងដល់សុខភាព និងអាយុប្រពន្ធលោក ហេតុនេះលោកថាមានកូន២នាក់នេះគ្រប់គ្រាន់ហើយ ពោលគឺគ្មានគម្រោងយកកូនទី៣ឡើយ៕

