Sunday, November 24, 2024
Homeនយោបាយលោកកឹម សុខា អាច​សង្ឃឹម​តំណែង មេបក្ស បន្ទាប់​ពី​លោក​សម រង្ស៊ី បញ្ជាក់​មិន​ដាក់​ភរិយា

លោកកឹម សុខា អាច​សង្ឃឹម​តំណែង មេបក្ស បន្ទាប់​ពី​លោក​សម រង្ស៊ី បញ្ជាក់​មិន​ដាក់​ភរិយា

ភ្នំពេញ ៖ មជ្ឈដ្ឋានតាមដានសង្គម អ្នកនយោបាយ និងអ្នកវិភាគមួយចំនួន បានលើក ឡើងថា លោកកឹម សុខា ដែលបច្ចុប្បន្នជាប្រធាន ស្តីទីគណបក្សសង្គ្រោះជាតិ អាចនឹងមានសង្ឃឹម បានតំណែងជាប្រធានបក្ស ជំនួសលោកសម រង្ស៊ី បន្ទាប់ពីលោកសម រង្ស៊ី បានអះអាងបញ៌្ជាក់ ថា មិនដាក់ភរិយាឬកូនរបស់លោកឱ្យកាន់តំណែង ប្រធានបក្ស ជំនួសលោកនោះ។

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ លោក សម រង្ស៊ី បានបញ្ជាក់ក្នុងទំព័រហ្វេសប៊ុករបស់ លោកថា “ខ្ញុំអត់មានរៀបចំឱ្យភរិយាខ្ញុំ ឬកូន ខ្ញុំណាម្នាក់ មកដឹកនាំគណបក្ស ជំនួសខ្ញុំទេ”។

ការបញ្ជាក់របស់លោកសម រង្ស៊ី ខាងលើ នេះ ជាការឆ្លើយតបទៅនឹងលិខិតក្លែងក្លាយ មួយ ដែលថាលោកបានជម្រាបមកលោកកឹម សុខា ឱ្យកោះប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយកគណបក្ស ដើម្បី ដាក់ភរិយារបស់លោក គឺលោកស្រីជូឡុង សូមួរ៉ា ឱ្យកាន់តំណែងប្រធានបក្សជំនួសរូបលោក។

លោកសម រង្ស៊ី បានមានប្រសាសន៍នៅ ពេលនោះថា “ល្បិចនេះ ល្បិចថោកទាប ល្បិច ប្រឌិត ក្លែងបន្លំឯកសារ គឺថាម្ខាងទៀតនោះ គេទាល់ច្រក មិនដឹងប្រើល្បិចអ្វី មិនមានយុទ្ធសាស្ត្រអ្វីច្បាស់លាស់ គឺប្រើតែល្បិចថោកទាប ក្លែងបន្លំ ប្រឌិតឯកសារ យកឈ្មោះខ្ញុំ យកហត្ថ- លេខាខ្ញុំ យកទៅបិទ យកទៅប៉ះ យកទៅកាត់ត យ៉ាប់ណាស់! សុំបងប្អូនកុំឱ្យតម្លៃ មនុស្សដែល ប្រើល្បិចថោកទាបបែបហ្នឹង ខ្ញុំដែលគ្មានដែល មានបំណង គ្មានដែលនឹកឃើញថាត្រូវយក ភរិយាខ្ញុំ ឬយកកូនខ្ញុំ មកជំនួសខ្ញុំ មិនដែល ទាល់តែសោះ! ខ្វះអីអ្នកចេះ ចំណេះដឹងនៅ ស្រុកខ្មែរ បញ្ញវន្ត អ្នកដែលគេស្រលាញ់ជាតិ ដែលគេមានឧត្តមគតិខ្ពង់ខ្ពស់ គេមានចំណេះវិជ្ជា គេមានបទពិសោធន៍ ខ្វះអី ច្រើនណាស់ មិនចាំបាច់ទៅយកកូនខ្លួន យកប្រពន្ធខ្លួន ក្រុម គ្រួសារខ្លួនទេ មិនមែនមានតែខ្លួន មិនមែនតែ ក្រុមគ្រួសារខ្លួនទេដែលគ្រាន់បើទេនោះ ចុះ ប្រជារាស្ត្រខ្មែរ១៥លាននាក់ គេអត់កើតទេ? មានតែខ្លួនឯង ហើយគ្រួសារខ្លួនហ្នឹង?”។

ក្រោយការបញ្ជាក់របស់លោកសម រង្ស៊ី ខាងលើនេះ មានមតិមួយបានលើកឡើងថា សមាសភាពដែលត្រូវកាន់តំណែងប្រធានបក្ស ជំនួសលោកសម រង្ស៊ី ជាមនុស្សថ្មីម្នាក់ ដែល ក្នុងជួរគណបក្សមើលឃើញថាមានសមត្ថភាព ចំណេះដឹង សមត្ថភាព បទពិសោធន៍ ឧត្តមគតិ ភាពស្មោះត្រង់ ហ៊ានលះបង់ អាចដឹកនាំបាន។ ប៉ុន្តែមតិជាច្រើនទៀត បានផ្តល់ក្តីសង្ឃឹមថា អ្នកដែលត្រូវឡើងតំណែងជាប្រធានបក្ស ជំនួស លោកសម រង្ស៊ី នោះ គឺលោកកឹម សុខា។​

ព័ត៌មានលម្អិត មាននៅលើទំព័រកាសែត នគរធំ

RELATED ARTICLES