Monday, November 25, 2024
Homeតារាខ្មែរឡាយ លក្ខិណា ៖តែងខ្លួនដូចស្រីក្មេង

ឡាយ លក្ខិណា ៖តែងខ្លួនដូចស្រីក្មេង

កាណាដា៖ហ្វេសបុកឈ្មោះRicky T.Phoeng (Ricki) បានបញ្ចេញរូបវីដេអូជាច្រើន​ប្លង់នូវ​ការ​សម្ដែង​របស់អ្នកនាងឡាយ លក្ខិណា ដែលភាគច្រើនគឺជាឈុតស៊ិចស៊ី និងចឬក​ម្ញិក​ម្ញក់​របស់អ្នកនាងលក្ខិណា ដូចក្មេង ពិសេសគឺការលេងសម្រស់ដើមទ្រូងរបស់នាងតែម្ដង ដែល​តារា​ជើងថ្មីៗសុំខ្មាស ហើយធ្វើឲ្យប្រុសៗវ័យចំ​ណាស់នៅកាណាដាមិនតិចទេ ជ្រួល​ជ្រើម​ដោយសារតែសុដន់ដ៍ទ្រលុកទ្រលន់របស់នាង ។យ៉ាងណាតាតានៅកាណាដា ដែល​ជ្រួល​ជ្រើមសម្រស់របស់អ្នកនាងឡាយ លក្ខិណា ប្រហែលជាបានត្រឹមតែស្រក់ទឹកមាត់ ប៉ុណ្ណោះ គឺមិនអាចប៉ះសាច់នាងបានឡើយ ដោយសារតែអ្នកមេម៉ាយសាច់ចាំរូបនេះ មាន​គូស្នេហ៍​ហើយ​នោះគឺជាថៅកែស្រីម្នាក់នៅកាណាដា ដែលចំណងស្នេហានោះក៍បានបើកចំហ ជាច្រើន​ខែមកហើយ ហេតុនេះហើយ​បានជាមានអ្នកខ្លះលើកឡើងថាអ្នកនាងលក្ខិណា ប្រឹង​បង្អួតសម្រស់ដើមទ្រូងឲ្យប្រុសៗកាណាដាជ្រួលជ្រើមធ្វើអី បើនាងអត់ស្រលាញ់ប្រុសផងហ្នឹង …។

 គួររំលឹកថាអ្នកនាងឡាយ លក្ខិណា បានទៅរស់នៅកាណាដា និងពន្យាពេលវិលមក​ស្រុកវិញរយៈពេលជាង៥ឆ្នាំហើយ និងពេលនេះលែងកំណត់មកខ្មែរតែម្ដង ខណៈដែល​ការ​ចេញទៅច្រៀងសម្ដែងរបស់នាងកាលពីចុងឆ្នាំ២០១៩ នោះកំណត់តែត្រឹម៣ខែប៉ុណ្ណោះ ឥឡូវ​ឡើងជាង៦០ខែ ទៅហើយនៅតែមិនឃើញលក្ខិណា មកលក់ខោអាវ​នៅផ្សារអូឬស្សី​វិញ​ឡើ​យ​​។តាមព័តមានថាអ្នកនាងលក្ខិណា ត្រូវបានគូស្នេហ៍ថ្មីផ្ដល់ក្ដីសុខនិងធានាឲ្យ​នាងរស់នៅ​កាណាដា តាមចិត្តចង់ទើបនាងលែងចង់វិលមកខ្មែរវិញបែបនេះ ។តាមរយៈសកម្មភាព របស់​អ្នក​នាងលក្ខិណា នៅទឹកដីកាណាដានោះដែរគេឃើញនាងចេញច្រៀងសម្ដែង​ជាបន្ដបន្ទាប់​ត​ឬអាចនិយាយបានថានាងមានទីផ្សាររកលុយបានជាងនៅខ្មែរ ហេតុនេះហើយបានជា​លែង​​ក្វល់រឿងរកស៊ីលក់ខោអាវទៀត ។តារាសាច់ចាំ ដើមទ្រូងទ្រលក់ទ្រលន់រូបនេះក៍បាន​បង្ហួស​ពីការច្រៀងសម្ដែងនៅកាណាដាទៅច្រៀងនៅអាមេរិកជាញាយៗដែរ ហើយទាំងប្រុស​កាណាដា និងអាមេរិក សុទ្ធតែសម្ដែងការហួសចិត្តថានាងស្អាតប៉ុណ្ណឹងដែរ មិនគួរណា​មើល​មិន​ឃើញប្រុសៗហើយប្រគល់បេះដូងឲ្យថៅកែស្រីបែបនេះទៅវិញសោះ ។

 សូមបញ្ជាក់ថាអ្នកមេម៉ាយឡាយ លក្ខិណា បានខកស្នេហាជាបន្ដបន្ទាប់ដែលធ្វើ​ឲ្យ​នាងហាក់លែងចង់ជឿជាក់លើប្រុសៗ ទើបងាកមកឲ្យថៅកែស្រីព្យាបាលរបួសបេះដូង​វិញ​ម្ដង ដែលលើកនេះនាងអាចនឹងរស់នៅកាណា​ដាជាចិនត្រេយ៍ មិនវិលមកច្រៀងនិងសម្ដែង​ភាព​យន្ដកើបលុយល្អិតនៅខ្មែរទៀតទេ ។ប៉ុន្ដែអ្នកនាងលក្ខិណា មិនពេញចិត្តឡើយ នៅពេល​ដែលឃើញសារព័តមានផ្សព្វផ្សាយពីចំណងស្នេហាភេទដូចគ្នារវាងរូបនាងនិងថៅកែស្រី បើ​ទោះជានាងបើកចំហស្នេហ៍មួយនេះដោយស្ម័គ្រចិត្តក្ដី ។

 ក្រៅពីអ្នកនាងឡាយ លក្ខិណា តារាដែលកំពុងរស់នៅកាណាដាតាមគូស្នេហ៍មាន​ដូច​ជាអ្នកនាងសៀម ស្រីណុច ,រស់ ម៉ូនីកា និងម៉ុក អានីត ជាដើម ខណៈដែលមាស សុខសោភា ដែលចង់ទៅរស់នៅតាមប្ដីលោកអ៊ឹត រ៉ាដា កាលពីឆ្នាំ២០១០ នោះពេលនេះស្វាមីតាម​នាងមក​រស់នៅខ្មែរជាង១០ឆ្នាំ ហើយ។ចំពោះអ្នកនាងលក្ខិណា វិញនាងធ្លាប់បណ្ដើរថៅកែទៅអាមេរិក តែមិនដែលហ៊ានកៀកកើយគូស្នេហាភេទដូចគ្នានេះមកខ្មែរម្ដងណាឡើយ ៕

RELATED ARTICLES